សហគមន៍អាស៊ានក្រោយរយៈពេល២ឆ្នាំត្រូវបានចាប់បដិសន្ធិ

(VOVWORLD) - អាចនិយាយបានថា ក្រោយរយៈពេល២ឆ្នាំកកើតមក សហគមន៍អាស៊ាន ទទួលបានលទ្ធផលសំខាន់ជាច្រើនលើសសរទ្រូងទាំង៣នោះគឺ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ 
សហគមន៍អាស៊ានក្រោយរយៈពេល២ឆ្នាំត្រូវបានចាប់បដិសន្ធិ - ảnh 1ក្រោយរយៈពេល២ឆ្នាំកកើតមក សហគមន៍អាស៊ាន ទទួលបានលទ្ធផលសំខាន់ជាច្រើនលើសសរទ្រូងទាំង៣នោះគឺ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ (រូបថត៖ Internet) 


នេះជាការវាយតំលៃរបស់លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានវៀតណាម។ ជាក់ស្ដែងគឺ លើវិស័យកិច្ចសហប្រតិបតិ្តការនយោបាយសន្តិសុខ បណ្ដាសកម្មភាពក្នុង ផែនការមេឆ្នាំ២០២៥ ត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធ ភាព ក្នុងគោលដៅកសាងសហគមន៍មួយ ឆ្ពោះទៅ ប្រជាជននិងយកប្រជាជនធ្វើជាគោល។ តាមនោះ រួមចំណែករក្សាសន្តិសុខ សន្តិ ភាព និងស្ថិរភាពក្នុងតំបន់ បង្កើនទំនាក់ទំនងកិច្ចការបរទេសក៏ដូចជាលទ្ធភាព អំពីរបៀបរបបរបស់អាស៊ានផងដែរ។ អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung បានឲ្យដឹងថា៖

“យន្តការនានាដែលត្រូវបានបង្កើតឡើងនិងដឹកនាំដោយអាស៊ានដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) ជាដើម ត្រូវបានបើកទូលាយទាំងអំពីទំហំនិងខ្លឹមសារ ហើយពង្រីកបាននូវតួនាទីជាស្នូលរបស់អាស៊ាន។ ទោះបីជួបការលំបាកជាច្រើនក្ដី តែអាស៊ាននៅតែរក្សា សាមគ្គីភាពនិងគោលជំហររួមអំពីបញ្ហាជាច្រើនក្នុងតំបន់និងអន្តរជាតិ ដូចជា បញ្ហាសមុទ្រខាងកើត បញ្ហាឧបទ្វីបកូរ៉ ឬបញ្ហាផ្ទៃក្នុងរបស់ មីយ៉ាន់ម៉ាជាដើម។ ជាពិសេសក្នុងឆ្នាំ២០១៧ អាស៊ាននិងចិនទទួលបានកិច្ចព្រម ព្រៀងក្របខ័ណ្ឌ COC ដើម្បីចាប់ផ្ដើមដំណាក់កាលចរចាថ្មីដ៏ជាក់ស្ដែង អំពីឯកសារនេះក្នុងឆ្នាំ២០១៨។”

លើវិស័យសេដ្ឋកិច្ច អាស៊ានបន្តតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចផ្សេងៗ តាម រយៈការកែសម្រួល និងលើកកំរិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែល មានស្រាប់ ចុះហត្ថលេខាលើ FTA ថ្មីជាមួយហុងកុង និងចរចាអំពី FTA ជាមួយ EU។ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ប្រភពទុនវិនិយោគពីដៃគូសេដ្ឋកិច្ចធំចំនួន៦ របស់អាស៊ានរួមមានកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី ឥណ្ឌានិងនូវែលហ្សេឡង់ បានកើនឡើង១១% ដោយទទួលបានជាង៤០ពាន់លានដុល្លាអាមេរិក។ ប្រទេស សមាជិកអាស៊ានបន្តរក្សាកំណើនសេដ្ឋកិច្ចដោយស្ថិរភាពជាមួយកំរិតកំណើនជាមធ្យមគឺ ៤,៨%ក្នុងមួយឆ្នាំ។ ឯកអគ្គរដ្ឋទូតថៃប្រចាំវៀតណាមលោក Manopchai Vongphakdi បានឲ្យដឹងថា៖

“ចាប់ពីពេលបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) មក កិច្ចសហប្រតិ បតិ្តការពាណិជ្ជកម្មនិងវិនិយោគរវាងបណ្ដាប្រទេសអាស៊ានបានកើនឡើងយ៉ាងខ្លាំងក្លា។ ជាពិសេសនៅវៀតណាម ប្រទេសអាស៊ានមួយចំនួនដូចជាសឹង្ហបុរី ម៉ាឡេស៊ីនិងថៃ ជានិច្ចកាលជាបណ្ដាប្រទេសដែលនាំមុខក្នុងការវិនិយោគចូលមកវៀតណាម។ វៀតណាមនាបច្ចុប្បន្ន ក៏ចាប់ផ្ដើមវិនិយោគចូលថៃផងដែរ ដូចជាក្រុមហ៊ុន Vietjet មានទុនចុះបញ្ជីនៅថៃឡើងដល់ទៅ៥០លានដុល្លា អាមេរិក ជាមួយបុគ្គលិកថៃជាង៣០០នាក់។ នេះជាការបោះជំហានគួរឲ្យកត់ សម្គាល់ ដោយសារតែក្នុងរយៈពេល២០ឆ្នាំកន្លងទៅ យើង ឃើញតែក្រុមហ៊ុន ថៃមកបណ្ដាក់ទុននៅវៀតណាមប៉ុណ្ណោះ ប៉ុន្តែនាសព្វថ្ងៃ ការវិនិយោគមកពីភាគីទាំង២”។

ដោយឈរលើពាក្យស្លោក៖ សហគមន៍ឆ្ពោះទៅប្រជាជន យកប្រជាជនជា គោលនោះ កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌សង្គម បានផ្តោតសំខាន់ទៅ លើប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម ជាពិសេសគឺក្រុមពលករអន្តោប្រវេសន៍ ជន ចាស់ជរា និងកុមារពិការ។ ក្រៅពីនោះ សកម្មភាពជួបប្រាស្រ័យក្នុងសហគមន៍ អាស៊ានក៏ត្រូវបានជំរុញខ្លាំងផងដែរ។ ឧទាហរណ៍គឺមហោស្រពកុមារអាស៊ាន (Children Festival) ២០១៧ បានបង្កើតឱកាសស្វែងយល់និងជួបប្រាស្រ័យគ្នា សំរាប់ប្អូនៗកុមារ។ ប្អូន Alexsa Ledistira មកពីឥណ្ឌូនេស៊ី បានឲ្យដឹងថា៖

“ខ្ញុំមកទីនេះ បានជួបសំណេះសំណាលជាមួយមិត្តភក្តិជាច្រើន បានស្វែង យល់ជាច្រើនអំពីប្រទេសនានាក្នុងអាស៊ាន។ អាស៊ានជាអង្គការមួយដែលមាន កិច្ចសហប្រតិបតិ្តការ ឯកភាពនិងសាមគ្គីភាពខ្ពស់ ព្រោះថា យើងអាចអំពាវនាវ ឲ្យមានការចូលរួមរបស់ប្រទេសទាំងឡាយក្នុងការផ្លាស់ប្ដូរព័ត៌មានស្ដីពីវប្បធម៌របស់ប្រទេសនីមួយៗ”។

រាល់ជោគជ័យពោលខាងលើបានសរឲ្យឃើញថា កិច្ចសហប្រតិបតិ្តការក្នុង អាស៊ានមានយថាទស្សន៍ជាច្រើន។ កិច្ចសហប្រតិបតិ្តការនៅតែជាឧបករណ៍ ស្នូល ដើម្បីសំរេចគោលដៅរបស់អាស៊ាន ហើយជួយអាស៊ានបន្តមានតួនាទី សំខាន់ក្នុងគោលនយោបាយរបស់ប្រទេសដៃគូ ជាពិសេសគឺប្រទេសធំៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ