(VOVWORLD) - យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិង កម្ពុជានោះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ត្រូវបានចាត់ទុកថាជាវិនិយោគិនឈានមុខរបស់ វៀតណាម ក្នុងការអនុវត្តគម្រោងដាំកៅស៊ូនៅកម្ពុជាចាប់ពីឆ្នាំ ២០០៦ មក។
សកម្មភាពនៅចំការកៅស៊ូ របស់ ក្រុមហ៊ុន VRG នៅកម្ពុជា |
រហូតមកដល់ពេលនេះ មានគម្រោងចំនួន ១៩ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ VRG ត្រូវបាន ទទួលយក ដោយបានអនុវត្តន៍នៅតាមខេត្ត ក្រុងចំនួន ៨ របស់កម្ពុជា ព្រម
ទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារធ្វើជូនពលករកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងឲ្យកាន់តែជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា។
យោងតាមតួរលេខស្ថិតិ នាដំណាច់ឆ្នាំ ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាបានឲ្យដឹងថា បណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធ VRG បានដាំកៅស៊ូជិត ៩ ម៉ឺនហិកតានៅកម្ពុជាហើយបានដាក់ឱ្យដំណើរការជាងពាក់កណ្តាលនៃផ្ទៃដីដាំដុះ។ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមបានអភិវឌ្ឍន៍ក្លាយទៅជាវិនិយោគិនបរទេសធំជាងគេនៅក្នុងវិស័យនេះនៅកម្ពុជា។ លោក ឧកញ៉ាធី ប្រធានតំណាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖
ប្រទេសបារាំងបានចំណាយរយៈពេល ៤៧ ឆ្នាំ ទើបដាំកៅស៊ូបានត្រឹមតែ ៥៣.០០០ ហិកតានៅសកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តែសម្ព័ន្ធក្រុមហ៊ុន ឧស្សាហកម្ម កៅស៊ូវៀតណាមដាំកៅស៊ូបាន ១០ ម៉ឺនហិកតាក្នុងរយៈពេល ៨ ឆ្នាំវិញ។ ខ្ញុំគិតថានេះជាសញ្ញាសម្គាល់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ជាពិសេស ក្នុងដំណាក់កាល ២០០៨-២០១០ វិបត្តិសេដ្ឋកិច្ចពិភពលោកបានកើតឡើង“។ ពិតណាស់ថា ផ្នែកកសិកម្មនិយាយរួម និងសម្ព័ន្ធក្រុមហ៊ុនកៅស៊ូនិយាយដោយឡែក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយសេដ្ឋកិច្ចកម្ពុជារួចផុតពីវិបត្ដិយ៉ាងឆាប់ៗផងដែរ។
ដំណើរការដាំដុះ និងអភិវឌ្ឍព្រៃកៅស៊ូបានអនុវត្តន៍ប្រកបដោយជោគជ័យ ក៏មានន័យថាបានបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយនាំមកនូវផលប្រយោជន៍ ក៏ដូចជាទិសដៅវិនិយោគរយៈពេលវែង និងប្រកបដោយចីរភាពរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម។ លោក Tran Viet Hung យាល័យតំណាងក្រុមហ៊ុន VRG ប្រចាំនៅកម្ពុជាបានចែករំលែកថា៖
“នាបច្ចុប្បន្ន យើងខ្ញុំបានវិនិយោគរោងចក្រកែច្នៃទំនើប ៗ ។ នាពេលថ្មីៗនេះ យើងខ្ញុំបានបង្កើតរោងចក្រធំ ៗ ចំនួន ៣ គឺរោងចក្រជូសេ រោងចក្រ Tan Bien - កំពង់ថម រោងចក្រ Mang Yang - រតនគីរីហើយនាពេលខាងមុខយើងខ្ញុំនឹងធ្វើនៅ Dong Phu ។ បើប្រៀបធៀបជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី - ជាប្រទេសដែល មានប្រពៃណីដាំកៅស៊ូនោះ គឺរោងចក្ររបស់យើងពិតជាទំនើបណាស់។ សំភារៈ ឧបករណ៍ទាំងនេះសុទ្ធតែ បាននាំចូលពីវៀតណាម។ នាបច្ចុប្បន្ននេះ រោងចក្របានផលិតចេញកៅស៊ូរដំបូង ដែលមានគុណភាពខ្ពស់“។
នាបច្ចុប្បន្ននេះ VRG បានបង្កើតការងារធ្វើជូនពលករក្នុងស្រុក ជាង ១៥.០០០ នាក់ ដែលក្នុងនោះមានទាំងពលករកម្ពុជា ដើមកំណើតវៀតណាមផងដែរ។ ពលករភាគច្រើនគឺសុទ្ធតែមានគោលបំណងចង់ធ្វើការយ៉ាងយូរអង្វែង ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន VRG ផងដែរ។
ក្រៅពីនេះ ការអភិវឌ្ឍផ្ទៃដីដាំកៅស៊ូរបស់សម្ព័ន្ធក្រុមហ៊ុន VTG ក៏បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់ជនបទនៃប្រទេសកម្ពុជា តាមរយៈការចូលរួមចំណែកកសាងនិងកែលំអរផ្លូវគមនាគមន៍នៅភូមិ និងឃុំដែលមានប្រវែងជិត ១.០០០ គីឡូម៉ែត្រ រួមទាំងប្រព័ន្ធអគ្គិសនី សាលារៀន ផ្ទះស្នាក់នៅ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Vu Quang Minh បានមានប្រសាសន៍ថា៖
“ថ្នាក់ដឹកនាំមូលដ្ឋាន និងមជ្ឈឹមនៃប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព លទ្ធផលធ្វើអាជីវកម្មក៏ដូចជាការចូលរួមចំណែក បំពេញកាតព្វកិច្ចសង្គម និងការទទួលខុសត្រូវសង្គម របស់សហគ្រាសវៀតណាម ជាពិសេសគឺវិស័យកៅស៊ូ នៅ ពេលពេលប្រតិបត្ដិការនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ហើយរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតការងារធ្វើជូនប្រជាជនក្នុងតំបន់ផងដែរ“។
នាពេលអនាគត សកម្មភាពដាំដុះ កែច្នៃ និងនាំចេញ កៅស៊ូនៅទីនេះ រំពឹងថានឹងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែខ្ពស់ដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕