ហ៊ុន ម៉ានី និងបេសកកម្មរបស់យុវជនក្នុងការបង្កើនទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

(VOVWORLD) - រហ័សរហួន ក្លៀវក្លា ហើយមានទំនួលខុសត្រូវ គឺជាចំណាប់អារម្មណ៍មិនថារបស់អ្នកណាម្នាក់ដែលធ្លាប់ជួបប្រាស្រ័យទាក់ទង និងសំណេះសំណាលជាមួយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឡើយ។ 
ហ៊ុន ម៉ានី និងបេសកកម្មរបស់យុវជនក្នុងការបង្កើនទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា - ảnh 1លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងតួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារយៈពេល ១៦ឆ្នាំមក លោក ហ៊ុន ម៉ានី បានមើលឃើញពីបេសកកម្មរបស់ខ្លួន - របស់យុវជនជំនាន់វ័យក្មេងក្នុងការបង្កើនទំនាក់ទំនងសាមគ្គីភាពមិត្តភាព និងមានផលប្រយោជន៍ដូចគ្នារវាងវៀតណាម-កម្ពុជា

  

ហ៊ុន ម៉ានី កើតនាឆ្នាំ១៩៨២ នៅខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ព្រះរាជាណាចក្រកម្ពុជា។ លោកគឺជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែន។ តាំងពីកុមារភាព ហ៊ុន ម៉ានីត្រូវបានគ្រួសារយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ហើយរំពឹងអំពីអនាគតដ៏ភ្លឺស្វាង។ នាឆ្នាំ ២០០៥ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Hofstra បារាំង។ លោកក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Melbourne អូស្ត្រាលីនាឆ្នាំ ២០០៧ ផងដែរ។ ក្រោយពេលទទួលបានការបណ្ដុះបណ្ដាលនៅបរទេស លោកបានវិលត្រឡប់មកមាតុភូមិវិញ។ នាឆ្នាំ ២០០៨ លោក ហ៊ុន ម៉ានី ចាប់ផ្តើមអាជីពនយោបាយជាជំនួយការនាយករដ្ឋមន្ត្រី។ លោកធ្លាប់កាន់តំណែងជាប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា ប្រធានគណៈកម្មាធិការអប់រំ យុវជន កីឡា វប្បធម៌ សាសនា និងទេសចរណ៍នៃរដ្ឋសភា។ បច្ចុប្បន្ននេះ លោកជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ទោះបីជាស្ថិតក្នុងតួនាទីយ៉ាងណាក៏ដោយ លោកក៏បានខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការដោះបូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់។ បរិបទថ្មីតម្រូវឱ្យយុវជនជំនាន់វ័យក្មេងចាំបាច់ត្រូវមានការយល់ដឹងថ្មី ដើម្បីសម្របខ្លួននិងអភិវឌ្ឍន៍។ លោក ហ៊ុន ម៉ានីបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រការនេះ៖

 
 

ក្នុងនាមជាប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា ប្រធានគណៈកម្មាធិការអប់រំ យុវជន កីឡា វប្បធម៌ សាសនា និងទេសចរណ៍នៃរដ្ឋសភាដំណាក់កាល ២០១៣-២០២៣ លោក ហ៊ុន ម៉ានីបានតំណាងឲ្យក្រុមសមាជិកសភាវ័យក្មេងកម្ពុជាចូលរួមសិក្ខាសាលា និងសកម្មភាពទាក់ទងនឹងវិស័យអប់រំ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដេលរៀបចំដោយរដ្ឋសភាវៀតណាម។ ជាពិសេសគឺនាឆ្នាំ ២០២២ ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (១៩៦៧ - ២០២២) លោក ហ៊ុន ម៉ានី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗជាមួយក្រុមសមាជិកសភាវ័យក្មេងវៀតណាម៖

 
 
ហ៊ុន ម៉ានី និងបេសកកម្មរបស់យុវជនក្នុងការបង្កើនទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា - ảnh 2នាឆ្នាំ ២០២២ ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (១៩៦៧ - ២០២២) លោក ហ៊ុន ម៉ានី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗជាមួយក្រុមសមាជិកសភាវ័យក្មេងវៀតណាម

ភាពក្លៀវក្លា និងភាពប៉ិនប្រសប់របស់លោក ហ៊ុន ម៉ានី គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់យុវជននៃប្រទេសទាំងពីរធ្វើតាម។ លោកមិនត្រឹមតែបានថែទាំកសាងជីវភាពខាងស្មារតីដល់សមាជិកសហភាពសហព័ន្ធយុវជន ដើម្បីយុវជនជំនាន់វ័យក្មេងពង្រីកកម្លាំងពលំនៃ "វ័យមាស" យ៉ាងពេញលេញប៉ណ្ណោះទេ លោកថែមទាំងបានជួយឧបត្ថម្ភយុវជនជាច្រើនអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។ លោក ថោង សាវិន សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា៖

 

លោក ហ៊ុន ម៉ានីយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយកម្ពុជា។ ក្នុងតួនាទីថ្មី លោកមានគោលបំណងថារដ្ឋាភិបាលវៀតណាមនឹងបន្តបណ្តុះបណ្តាល និងជួយឧបត្ថម្ភយុវជនកម្ពុជា ដើម្បី យុវជនជំនាន់វ័យក្មេងនៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ លោកក៏បានក្រើនរំលឹកដល់យុវជនកម្ពុជាត្រូវចេះសាមគ្គីគ្នា និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរជានិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ