អត្តសញ្ញាណវប្បធម៌នៃប្រទេសកម្ពុជានៅរដ្ឋធានីហាណូយ

(VOVWORLD) - បណ្ដាចំណុចពិសេសដោយឡែកក្នុងឈុតសម្ដែងនីមួយៗបាននាំទស្សនិកជនវៀតណាមកាន់តែខិតជិតប្រទេសអង្គដ៏ស្អាតអស្ចារ្យ ក៏ដូចជាយល់ដឹងបន្ថែមអំពីវប្បធម៌និងមនុស្សកម្ពុជាទៀតផង។

ជាផ្នែកមួយក្នុងក្របខ័ណ្ឌ៖” សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម” ឆ្នាំ២០១៧ ក្រុមសិល្បករ សិល្បការិនីនៃព្រះរាជាណាចក្រកម្ពុជាបានមកសម្ដែងនៅរដ្ឋធានីហាណូយ ក្នុងសប្ដាហ៍កន្លងទៅ។ បណ្ដាចំណុចពិសេសដោយឡែកក្នុងឈុតសម្ដែងនីមួយៗបាននាំទស្សនិកជនវៀតណាមកាន់តែខិតជិតប្រទេសអង្គដ៏ស្អាតអស្ចារ្យ ក៏ដូចជាយល់ដឹងបន្ថែមអំពីវប្បធម៌និងមនុស្សកម្ពុជាទៀតផង។

អត្តសញ្ញាណវប្បធម៌នៃប្រទេសកម្ពុជានៅរដ្ឋធានីហាណូយ - ảnh 1

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Vuong Duy Bien ជូនបាច់ផ្កាក្រុមសិល្បះកម្ពុជា

ចាប់ផ្តើមកម្មវិធីសម្ដែងមានឈុតសម្ដែង៖របាំមួកស្លឹកត្នោត។ ក្រោមពន្លឺនៃរោងល្ខោនធំហាណូយ ដោយមានទស្សនិកជនជាង៥០០នាក់ សិល្បករ សិល្បការិនីស្លៀកសម្លៀកបំពាក់ពណ៌បៃតង ចងក្រមា ដៃកាន់មួកស្លឹកត្នោត រាំតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ។ លោក សារ៉ាន ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បះ កម្ពុជា ជាអ្នកនិពន្ធរបាំ៖មួកស្លឹកត្នោត បានអោយដឹងថា៖

        “ ដើមត្នោនគឺជាប្រភេទដើមឈើមួយដែលបានដាំដុះជាច្រើននៅប្រទេសកម្ពុជា។ ដើមត្នោតនេះ ចាប់ពីឬស្ស ស្លឹក ផ្លែ និងទឹកត្នោត សុទ្ធតែនាំមកនូវអត្ថប្រយោជន៍ចំពោះប្រជាជនកម្ពុជា បានជាផ្សាភ្ជាប់ជាមួយជាមួយជីវភាពរស់នៅនិងវប្បធម៌ កម្ពុជា។ ហើយមួកដែលបានយើងខ្ញុំសម្ដែងនេះក៏បានធ្វើពីស្លឹកត្នោតដែរ។”

អត្តសញ្ញាណវប្បធម៌នៃប្រទេសកម្ពុជានៅរដ្ឋធានីហាណូយ - ảnh 2របាំមួកស្លឹកត្នោត 

យកចិត្តទុកដាក់តាមដានការសម្ដែងរបស់ក្រុមសិល្បករកម្ពុជា Viet Anh និស្សិតឆ្នាំទី២ វិទ្យាស្ថានតូរ្យតន្ត្រីវៀតណាម បានអោយដឹងថា៖

“ ខ្ញុំចូលចិត្តរបាំស្លឹកត្នោតនេះណាស់។ ពីដើមត្នោតដ៏សាមញ្ញ ជិតស្និទ្ធជាមួយប្រជាជនកម្ពុជា បណ្ដាសិល្បករ សិល្បការិនីបាននាំមកនូវរបាំស្អាតអស្ចារ្យ ទាន់សម័យ។”

        ប្រសិនបើរបាំស្លឹកត្នោតជាការឧទ្ទេសនាមអំពីប្រទេសកម្ពុជានោះ បទចម្រៀង៖Hello Viet Nam ដែលបាន

កញ្ញាទៀងមុំសិធាវីសម្ដែងជាភាសាវៀតណាមផងនិងអង់គ្លេសផង ជាជំរាបសួរចំពោះទស្សនិកជនវៀតណាម។ 

        “ នាងខ្ញុំមិនចេះភាសាវៀតណាមទេ។ ខ្ញុំរៀនច្រៀងបទចម្រៀងនេះតាម Youtobe។ ពិបាកណាស់។ ទទួលបានការគាំទ្រពីទស្សនិកជនវៀតណាម នាងខ្ញុំសប្បាយណាស់។”

អត្តសញ្ញាណវប្បធម៌នៃប្រទេសកម្ពុជានៅរដ្ឋធានីហាណូយ - ảnh 3

កញ្ញាទៀងមុំសិធាវី

        បានប្រព្រឹត្តទៅក្នុងរយៈពេលជាងមួយម៉ោង បណ្ដាសិល្បករ សិល្បការិនីបានឧទ្ទេសនាមចំពោះទស្សនិកជនវៀតណាមអំពីភាពសម្បូរនៃខឿនវប្បធម៌ខ្មែរ។ លោក Pham Cong Hoan អតីតអ្នកជំនាញការវៀតណាមនៅកម្ពុជា បានអោយដឹងថា៖

“កម្មវិធីថ្ងៃនេះបានជួយអោយយើងខ្ញុំនឹករលឹកអំពីប្រទេសកម្ពុជា បណ្ដារបាំពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ វប្បធម៌វៀតណាមនិងកម្ពុជាមានចំណុចប្រហាក់ប្រហែលជាច្រើនណាស់។ ជនរួមជាតិខ្មែរណាមបូ របស់វៀតណាម ក៏តែងតែសម្ដែងរបាំនេះក្នុងពិធីបុណ្យធំៗដែរ។”

ក្រុមសិល្បករកម្ពុជាមកសម្ដែងនៅវៀតណាមលើកនេះ ជាផ្នែកមួយក្នុងផែនការសហប្រតិបត្តិការវប្បធម៌ វិចិត្រសិល្បះរវាងប្រទេសទាំងពីរ ដំណាក់កាល២០១២-២០១៧ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Hab Touch អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកវិទ្យានិងវប្បធម៌កម្ពុជា បានអោយដឹងថា៖នាពេលថ្មីៗនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវប្បធម៌ ដំណាក់កាល ២០១៨-២០២៣៖

“ ការបង្កើនផ្លាស់ប្តូរវប្បធម៌នេះ នឹងរួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការវៀតណាម-កម្ពុជា កាន់តែអភិវឌ្ឍន៍ បង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។”

បន្ទាប់ពីរាត្រីសម្ដែងនៅរដ្ឋធានីហាណូយ ក្រុមសិល្បះនៃព្រះរាជាណាចក្រកម្ពុជាបន្តទៅសម្ដែងនៅទីក្រុងហាឡុង ខេត្ត Quang Ninh។ នេះជាព្រឹត្តិការណ៍វប្បធម៌ពោពេញទៅដោយអត្ថន័យ រួមចំណែកធ្វើអោយទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែស៊ីជំរៅ ក្នុងឱកាសប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ