អ្នកចម្រៀងវ័យក្មេងចំនួន ២ រូប និងក្ដីសុបិនក្លាយទៅជាអ្នកចម្រៀងអាជីព

(VOVWORLD) -Saukthavy Southamavong (ឈ្មោះក្នុងរង្វង់សិល្បថា Jimmy San)  និង Visuda Sayyasan (ឈ្មោះក្នុងរង្វង់សិល្បថា Ammie) គឺជាអ្នកចម្រៀងវ័យក្មេងពីររូបជនជាតិឡាវ ដែលទើបនឹងបានចូលរួមការប្រឡងសំនៀងអាស៊ាន+៣ ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម។ ក្នុងឱកាសនេះ អ្នកយកព័ត៌មានបានជួបសំណេះសំណាល និងស្វែងយល់អំពីដំណើរការក្លាយទៅជាអ្នកចម្រៀងរបស់  Jimmy  និង Ammie ។
អ្នកចម្រៀងវ័យក្មេងចំនួន ២ រូប និងក្ដីសុបិនក្លាយទៅជាអ្នកចម្រៀងអាជីព - ảnh 1 Saukthavy Southamavong (ឈ្មោះក្នុងរង្វង់សិល្បថា Jimmy San) 

“នាគ្រាដំបូង ឪពុកម្តាយខ្ញុំមិនចង់ឲ្យខ្ញុំធ្វើជាអ្នកចម្រៀងឡើយ។ ប៉ន្តែ ខ្ញុំនៅ តែប្ដេជ្ញាចិត្តប្រកបអាជីពជាអ្នកចម្រៀង។ ហេតុដូច្នេះហើយ ឪពុកម្តាយខ្ញុំ ក៏ជួយគាំទ្រ និងផ្ដល់កម្លាំងកាយចិត្តដល់រូបខ្ញុំផងដែរ”។

Jimmy San  មានអាយុ ២២ ឆ្នាំ មកពី ទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ មានស្ទាយស្លៀកពាក់ដ៏សាមញ្ញជាមួយនឹងអាវស៊ឺមី ខោក្រណាត់ លាបសក់ ពណ៌លឿង ដោយបង្កប់នូវទឹកដមសម្លែងដ៏ពិរោះរណ្ដំ។ ក្នុងគ្រួសាររបស់ Jimmy  គឺគ្មាននណារប្រកបអាជីពជីពអ្នកសិល្បករឡើយ ប៉ុន្តែ ដោយមានបំណងប្រាថ្នាក្លាយទៅជាអ្នកចម្រៀង Rock នោះ បានញ៉ាំងឲ្យ Jimmy  ត្រូវតែសិក្សារៀនសូត្រ ហាត់ពត់លត់ដំខ្លួន។ លោកបានសំណេះសំណាលថា៖

“នៅពេលមានអាយុ ១៦ ឆ្នាំ ខ្ញុំបានហាត់ច្រៀងជាមួយក្រុមតន្ត្រីមួយ។ ក្រោយមក សមាជិកនៃក្រុមតន្ត្រីត្រូវបន្តការសិក្សា ហេតុដូច្នេះហើយ ខ្ញុំបានច្រៀងផ្លាស់មកម្នាក់ឯង។ នៅពេលខ្ញុំចូលរួមកម្មវិធីប្រឡងសំនៀង  Pepsi singing contest ឆ្នាំ ២០១៧ ខ្ញុំទទួលបានពាន់រង្វាន់ជើងឯក ហើយថែមទាំងត្រូវបានទទួលស្គាល់ជាអ្នកចម្រៀងផងដែរ”។

អ្នកចម្រៀងវ័យក្មេងចំនួន ២ រូប និងក្ដីសុបិនក្លាយទៅជាអ្នកចម្រៀងអាជីព - ảnh 2 Visuda Sayyasan (ឈ្មោះក្នុងរង្វង់សិល្បថា Ammie)

ចំណែកឯ Ammie វិញ គឺកញ្ញាបានកើត និងធំដឹងក្ដីនៅខេត្ត Savannakhet។ ដោយមានមាឌតូចច្រឡឹង បង្កប់នូវទឹកដមសម្លេងដ៏ពិរោះរណ្ដំ កញ្ញា ដែលមានអាយុ ២១ ឆ្នាំរូបនេះ ពិតជាជក់ចិត្តនឹងតន្ត្រីតាំងពីពេលមានអាយុពី ៨ ដល់ ៩ ឆ្នាំមកម៉្លេះ។ កញ្ញាបានចែករំលែកថា៖

”ខ្ញុំបានសង្កេតឃើញថា ខ្លួនមានទេពកោសល្យខាងតន្ត្រីតាំងពីពេលជាសិស្សសាលាមកម៉្លេះ។ នាពេលធំដឹងក្ដី ខ្ញុំមានអារម្មណ៍ជក់ចិត្តនឹងតន្ត្រីណាស់។ នៅពេលមានអាយុ ១៨ ឆ្នាំ ខ្ញុំចាប់ផ្ដើមចូលរួមក្នុងការប្រឡងសំនៀងធំៗ ហើយថែមទាំងទទួលបានការជួយបង្ហាត់បង្ហាត់បង្រៀនពីសិស្សច្បងជំនាន់មុនៗផងដែរ”។

ទោះបីជាមិនឆ្លងកាត់ការសិក្សារៀនសូត្រជាផ្លូវការក៏ដោយ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួនតាំងពីពេលជាសិស្សសាលាមកម៉្លេះនោះ Ammie បានហាត់ពត់លត់ដំខ្លួន ហើយថែមទាំងចូលរួមក្នុងការប្រឡងសំនៀងទាំងអស់នៅសាលារៀនផងដែរ។ នាបច្ចុប្បន្ននេះ ទោះបីជា សម្រេចបានក្ដីសុបិនរបស់ខ្លួនហើយពិតមែន ប៉ុន្តែ កញ្ញានៅតែខិតខំប្រឹងប្រែងថែមទៀត។ កញ្ញាបានចែករំលេកថា៖

”នាគ្រាដំបូង ក្រុមគ្រសារមិនគាំទ្រខ្ញុំប្រកបដអាជីពជាអ្នកចម្រៀងឡើយ។ ប៉ុន្តែ នៅពេលខ្ញុំគ្រងជ័យលាភីជើងឯកក្នុងការប្រឡង Pepsi singing contest ឆ្នាំ ២០១៨ មកម៉្លេះ ខ្ញុំបានសរឲ្យឃើញថាជម្រើសរបស់ខ្ញុំពិតជាត្រឹមត្រូវណាស់។ នាបច្ចុប្បន្នេះ គ្រួសារបានជួយគាំទ្រ និងលើកទឹកចិត្តដល់រូបខ្ញុំពិតជាច្រើនណាស់”។

Jimmy San និង Ammie មិនត្រឹមតែបានសម្ដែង និងចូលរួការប្រឡងសំនៀងក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានអញ្ជើញចូលរួមការប្រឡងសំនៀងអាស៊ាន +៣ ឆ្នាំ២០១៩ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម នៅខេត្ត Quang Ninh ប្រទេសវៀតណាមទៀតផង។ វាយតម្លៃអំពីអ្នកចម្រៀងទាំងពីររូបនេះ តារាចម្រៀង  Thanh Lam សមាជិការនៃគណមេប្រយោគបានឲ្យដឹងថា៖

“Jimmy San និង Ammie គឺសុទ្ធតែមានទេពកោសលខាងតន្ត្រី។ ពួក គាត់ មានស្ទាយ និងទឹកដមសម្លេងដ៏ពិរោះរណ្ដំ។ ខ្ញុំសង្ឃឹមថាពួកគាត់នឹង ក្លាយទៅជាសិល្បកររបស់ឡាវនាពេលខាងមុខ”។

ចែករំលែកអំពីផែនការនាពេលអនាគត់ Jimmy San ចង់ចេញផ្សាយ album តន្ត្រីជាច្រើន ហើយទទួលបានជ័យជំនះក្នុងអាជីពជាសិល្បកររបស់ខ្លួន។ ចំណែកឯ Ammie វិញ ក៏ចង់ ចេញផ្សាយ album របស់ខ្លួន និងក្លាយ ទៅជា គ្រូបង្រៀនខាងតន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ