អ្នកជំនាញកម្ពុជា៖“ Covid-19 គឺជាការសាកល្បងមួយសម្រាប់អាស៊ាន​ដើម្បី​បង្ហាញ​តួនាទីដឹកនាំរបស់ខ្លួននៅក្នុងតំបន់”

(VOVWORLD) - ជំងឺរាតត្បាត Covid-19 បាន និងកំពុងដាក់ចេញនូវការសាកល្បងដ៏ធំធេង ដែលមិនធ្លាប់មានតាំងពីមុនមក ចំពោះតំបន់ និងប្រទេសទាំងអស់នៅលើពិភពលោក រួមទាំងសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ ក្នុងបរិបទនេះ នាពាក់កណ្ដាលខែមេសាកន្លងទៅ តាមគំនិតផ្ដូចផ្ដើមរបស់វៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ ២០២០ នោះ អាស៊ានបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូកំពូលពិសេសអាស៊ាន និងអាស៊ាន + ៣ ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ។ 
អ្នកជំនាញកម្ពុជា៖“ Covid-19 គឺជាការសាកល្បងមួយសម្រាប់អាស៊ាន​ដើម្បី​បង្ហាញ​តួនាទីដឹកនាំរបស់ខ្លួននៅក្នុងតំបន់” - ảnh 1 លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ជំនាញការនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) 

នាពេលថ្មីៗនេះ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាសន៍ជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ សមាជិកគណៈប្រតិបត្តិនៃវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី (AVI) នៃអង្គការ think-tank (ស្រាវជ្រាវ និងផ្ដល់ប្រឹក្សាគោលនយោបាយ) ឈានមុខគេនៅកម្ពុជា ស្ដីពីលទ្ធផល អត្ថន័យ ក៏ដូចជាតួនាទីរបស់បណ្ដាប្រទេសនៅក្នុងកិច្ចប្រជុំទាំងពីរនេះ។

អ្នកយកព័ត៌មាន៖ សូមជំរាបលោកថា កិច្ចប្រជុំជាន់ខ្ពស់ពិសេស អាស៊ាន និងអាស៊ាន + ៣ ស្ដីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid – 19 បានបង្ហាញនូវភាពស្អិតរមួត និងការឆ្លើយតបរបស់អាស៊ានចំពោះការវិវឌ្ឍក្នុងតំបន់ និងសកលលោក។ សូមលោកឲ្យបានដឹងអំពីរាល់លទ្ធផលដ៏សំខាន់ៗ នៃកិច្ចប្រជុំទាំងពីរនេះ។

អ្នកជំនាញ៖ “កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាន់ខ្ពស់ពិសេស អាស៊ាន និង អាស៊ាន + ៣ បាន បញ្ជូនសារសំខាន់ៗចំនួន ៣ ។ ទី ១ គឺលើកត្រដែតនូវរាល់ ការសន្យានយោបាយរបស់មេដឹកនាំនៅក្នុងតំបន់ចំពោះការឆ្លើយតបយ៉ាងពេញលេញទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។ វិធីអភិក្រមរបស់សហគមន៍អាស៊ានទាំងមូលត្រូវបានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ។ ទី ២ គឺពង្រឹងថែមទៀតនូវការសម្របសម្រួលគោលនយោបាយក្នុងតំបន់ជាពិសេសគឺការចែករំលែកចំណេះដឹង និងព័ត៌មាន ធានាការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលក្នុងនោះមានថ្នាំសង្កូវ និងសំភារៈចាំបាច់មួយចំនួនផ្សេងៗទៀត ដូចជា ស្បៀងអាហារ។ សារចុងក្រោយគឺ ការសន្យាអំពីហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកក្នុងមូលនិធិឆ្លើយតបនឹងជំងឺរាតត្បាត Covid – 19 របស់អាស៊ាន។ ប្រការនេះបានដើរតួនាទីដ៏សំខាន់ សំដៅជួយឧបត្ថម្ភដល់បណ្ដាប្រទេសជំនះពុះពាលើវិបត្តិ”។

អ្នកយកព័ត៌មាន៖ តើលោកវាយតំលៃយ៉ាងដូចម្តេច អំពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ចំពោះកិច្ចប្រជុំទាំងពីរនេះ ។

អ្នកជំនាញ៖ “ការដែលអាស៊ានបានប្រកៀកស្មាគ្នា ហើយ មានសម្លេងរួមឯកភាពគ្នា អំពីរាល់បញ្ហាធំៗ ក្នុងតំបន់ ដូចជាវិបត្តិ គ្រោះមហន្តរាយ ជំងឺរាតត្បាត គឺមានសារៈសំខាន់ណាស់។ ពិតណាស់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានធ្វើការយ៉ាងល្អ ខណៈដែលបាននាំចេញគំនិតផ្ដូចផ្ដើមអំពីកិច្ចប្រជុំជាន់ពិសេសទាំងពីរនេះ។ នេះជាលើកដំបូងហើយ ដែលអាស៊ានបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងមេដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសក្នុង
តំបន់ ក៏ដូចជាជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិក។ ក្នុងបរិបទ ដែលជួបប្រទះការលំបាកជាច្រើនដោយសារជំងឺរាតត្បាតនេះ។ កិច្ចប្រជុំនេះបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគោលនយោបាយ ចែករំលែកចំណេះដឹងព័ត៌មាននិងបទពិសោធន៍រវាងបណ្ដាប្រទេស។ ក្នុងស្មារតីនៃប្រធានបទអាស៊ាន ២០២០ វៀតណាមបានខិតខំប្រឹងប្រែងជំរុញភាពស្អិតរមួត និងការឆ្លើយតបរបស់អាស៊ានយ៉ាងសកម្មផងដែរ។ នារយៈពេលខាងមុខ ខ្ញុំគិតថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមនឹងបន្តពង្រីកមូលដ្ឋានឌីជីថលក្នុងការពង្រឹងទំនាក់ទំនងរវាងបណ្ដាប្រទេសជាសមាជិក ក៏ដូចជាពង្រឹងការសម្របសម្រួលជាមួយលេខាធិការដ្ឋានអាស៊ានក្នុងការដោះស្រាយផលប៉ះពាល់ដោយសារជំងឺរាតត្បាតផងដែរ ”។

 អ្នកយកព័ត៌មាន៖ តាមគំនិតរបស់លោក តើអាស៊ានបានបង្ហាញនូវតួនាទី និងឥទ្ធិពលរបស់ខ្លួនយ៉ាងដូចម្តេច ក្នុងការឆ្លើយតបនឹងរាល់បញ្ហាធំៗក្នុងតំបន់ ជាក់ស្ដែងគឺជំងឺរាតត្បាត Covid-19”

អ្នកជំនាញ៖ “ ជំងឺរាតត្បាត Covid-19 គឺជាការសាកល្បងមួយសម្រាប់អាស៊ាន ដើម្បីសរឲ្យឃើញនូវសមត្ថភាពដឹកនាំក្នុងការជំរុញប្រតិកម្មរបស់តំបន់ចំពោះ
វិបត្តិ។ ដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាពនិងកាត់បន្ថយការខាតបង់ជាអតិបរមា គឺចាំបាច់ត្រូវមានការចូលរួមយ៉ាងព្រមៗគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក មិនត្រឹមតែចំពោះបណ្ដាប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាប្រទេសដៃគូក្នុងអាស៊ាន +3 ទៀតផង។ ចិន ជប៉ុន និងកូរ៉េខាងត្បូងមានសក្តានុពល និងបទពិសោធន៍ដ៏សម្បូរបែបក្នុងការដោះស្រាយវិបត្តិ ដូច្នេះ តើធ្វើយ៉ាងដូចម្តេចដើម្បីគៀរគរការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសទាំងនេះគឺមានសារៈសំខាន់ណាស់ ជាពិសេសគឺការចូលរួមវិភាគទានដល់មូលនិធិឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 របស់អាស៊ាន។ ពិតណាស់ថាវៀតណាមបានធ្វើការយ៉ាងល្អក្នុងការតភ្ជាប់អាស៊ានជាមួយប្រទេសដៃគូទាំងបីរ ដូចដែលបានពោលខាងលើផងដែរ”។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក

ប្រតិកម្មទៅវិញ

ផ្សេងៗ