ឱកាសរបស់សហគ្រាសវៀតណាមនៅប្រទេសថៃ

(VOVWORLD) - តាមទិន្នន័យស្ថិតិថា នាបច្ចុប្បន្នបរិមាណវិនិយោគិនថៃដែលកំពុងធ្វើសកម្ម ភាពនៅវៀតណាមគឺខ្ពស់ជាងច្រើន បើប្រៀបនឹងបរិមាណវិនិយោគិនវៀតណាម នៅថៃ។
ឱកាសរបស់សហគ្រាសវៀតណាមនៅប្រទេសថៃ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang (រូបថត៖ VOV)


ខណៈដែលថៃមានគម្រោងការណ៍វិនិយោគផ្ទាល់ចំនួន៤៥៨ ចូលមក វៀតណាមដោយដើមទុនចុះបញ្ជីសរុបជិត៩ពាន់លានដុល្លាអាមេរិកនោះ គឺវៀតណាម មានគម្រោការណ៍តែ១១នៅថៃប៉ុណ្ណោះ។ ដូច្នេះហើយតើមូលហេតុនិងឱកាសអ្វី ខ្លះរបស់សហគ្រាសវៀតណាមនៅពេលបណ្ដាក់ទុនចូលទៅប្រទេសថៃ? នោះគឺ ជាខ្លឹមសារនៃការឆ្លើយសម្ភាសន៍របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang ជាមួយអ្នកយកព័ត៌មាន VOV ក្នុងឱកាសដើមឆ្នាំថ្មី២០១៨។

នាបច្ចុប្បន្ន វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ថៃក្នុងអាស៊ាន។ ប្រការនេះបានសរឲ្យឃើញនូវឋានៈរបស់វៀតណាមចំពោះថៃ។ ទំនាក់ទំនង សេដ្ឋកិច្ចរវាងភាគីទាំងពីរមានការរីកចម្រើនជាច្រើន។ វៀតណាមកំពុងជំរុញខ្លាំង សកម្មភាពពន្លឿនពាណិជ្ជកម្ម ដើម្បីនាំសហគ្រាសក៏ដូចជាទំនិញវៀតណាម ជ្រៀតចូលទីផ្សារថៃ។ ប៉ុន្តែ វត្តមានរបស់សហគ្រាស វិនិយោគិនវៀតណាមនៅ ថៃ នៅតែតិចតួចណាស់។ ស្ដីពីបញ្ហានេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានឲ្យដឹងថា៖

“មូលហេតុគឺកម្លាំងសេដ្ឋកិច្ច បទពិសោធន៍អំពីហិរញ្ញវត្ថុនិងការបោះទុនវិនិយោគ ទៅឯបរទេសរបស់សហគ្រាសវៀតណាម នៅតែខ្សោយជាង បើប្រៀបនឹង សម្ព័ន្ធក្រុមហ៊ុននានារបស់ថៃ។ បណ្ដាសហគ្រាសថៃ គេជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋ កិច្ចដែលមានដំណើរការផ្ទុកបម្រុងមូលធនក្នុងរយៈពេលរាប់រយឆ្នាំកន្លងមក ហើយគេមានកម្លាំងហិរញ្ញវត្ថុ ពិសេសគឺគេយកចិត្តទុកយ៉ាងខ្លាំងដល់ទីផ្សារវៀត ណាមណាស់។ ក្រៅពីនោះ គេចេះឆ្លៀតយកល្អនូវលក្ខណៈងាយស្រួលក៏ដូចជា អាទិភាពអំពីពន្ធដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននាំមកជូន”។

ប៉ុន្តែ តាមការវាយតំលៃរបស់ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថា មជ្ឈដ្ឋាន សហគ្រាសវៀតណាមកំពុងមានឱកាសជាច្រើន ដើម្បីវិនិយោគ ធ្វើអាជីវកម្មនៅ ថៃដែរ ព្រោះថា អតិថិជនថៃបានស្គាល់ដល់និងនិយមចូលចិត្តទំនិញវៀតណាម ពិសេសគឺទំនិញកសិផលនិងជលផល៖

“វៀតណាមនិងថៃមានលក្ខណៈស្រដៀងគ្នាជាច្រើន អំពីទំនិញនិងពាណិជ្ជ កម្ម។ ប្រទេសទាំងពីរសុទ្ធតែផលិតមុខទំនិញដូចគ្នា ដូចជាអង្ករ ផ្លែឈើ និង ស្បៀងអាហារជាដើម។ ជាការពិតណាស់ដែលប្រទេសទាំងពីរជាគូប្រជែងរបស់ គ្នាលើផ្នែកនិងមុខទំនិញជាច្រើន។ ប៉ុន្តែ ក៏មានសហគ្រាសវៀតណាមដែលកំពុង ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅទីផ្សារថៃដែរ។ ឧទាហរណ៍ គឺក្រុមហ៊ុន Vietjet air ដែលធ្វើសកម្មភាពក្នុងវិស័យអាកាសចរណ៍និងទេសចរណ៍។ វិស័យ ពាណិជ្ជកម្មជាច្រើនទៀតដូចជាជលផល នាំចេញកាហ្វេ នាំចេញឧបករណ៍ អេឡិចត្រូនិក និងព័ត៌មានវិទ្យា ជាវិស័យដែលសហគ្រាសវៀតណាមមានឱកាស នៅប្រទេសថៃ”។

ឋានៈនិងកិត្យានុភាពរបស់វៀតណាមកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ សេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយបរិយាកាសនយោបាយ សង្គមក៏មានស្ថិរភាពដែរ។ ប្រការនេះបានទាក់ទាញភ្ញៀវទេសចរថៃជាច្រើន កុះករមកវៀតណាម។ នេះ ជាវិស័យដែលសហគ្រាសវៀតណាមអាចធ្វើអាជីវ កម្ម។ ទន្ទឹមជាមួយគ្នានោះ ស្ថានទូតវៀតណាម ក៏ជួយឧបត្ថម្ភយ៉ាងសកម្មដើម្បី ផ្សព្វផ្សាយទេសចរណ៍នៅថៃផងដែរ។

“ស្ថានទូតវៀតណាមបានរៀបចំកិច្ចសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍ជាតិនានាដើម្បីផ្សព្វផ្សាយរូបភាព វៀតណាមនៅថៃ។ យើងខ្ញុំបានដំណើរការស្វែងយល់អំពីចំណងចំណូលចិត្ត របស់ភ្ញៀវទេសចរថៃ ហើយឃើញថា រាល់កេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្រ របស់វៀតណាមដូចជា កំពង់ផែ Thuy ស្ពាន Hien Luong ឈាបនដ្ឋាន Truong Son ទីក្រុង Da Nang និងទីក្រុង Hoi An ជានិច្ចកាលមានកម្លាំងទាក់ទាញចំពោះ ជនថៃ។ ទន្ទឹមនឹងនោះ ជនថៃចូលចិត្តម្ហូបអាហាររបស់វៀតណាមយ៉ាងច្រើន ណាស់។ គេចាត់ទុកថា នោះជាម្ហូបអាហារមានឱជារសចំពោះសុខភាព”។

វៀតណាមនាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី២របស់ថៃក្នុងតំបន់អាស៊ាន ហើយថៃក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងតំបន់ដែរ។ តាម ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថា គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ដល់ទៅ២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ នឹងក្លាយទៅជាការពិតយ៉ាង ឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ