ទីក្រុងហាណូយអភិវឌ្ឍន៍ភូមិសិប្បកម្ម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាកសិករ

(VOVWORLD) - តាំងពីយូណាស់មកហើយ ទីក្រុងហាណូយត្រូវបានគេស្គាល់ដល់ជាកន្លែងប្រមូលផ្តុំលក្ខណៈប្រណិតនៃភូមិសិប្បកម្មវៀតណាម។ ការអភិវឌ្ឍភូមិសិប្បកម្មរបស់រដ្ឋធានីបាននិងកំពុងនាំមកនូវតម្លៃដ៏ធំធេងក្នុងផ្នែកសេដ្ឋកិច្ចសង្គម។ ការអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនៃតំបន់ជនបទ រួមចំណែកដល់ការកសាងជនបទប្រកបដោយចីរភាព និងទូលំទូលាយ។ ទន្ទឹមនឹងនោះ បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាកសិករ។

ទីក្រុងហាណូយអភិវឌ្ឍន៍ភូមិសិប្បកម្ម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាកសិករ - ảnh 1ស្ថាបត្យកម្មរាងជារង្វង់ស្ទីលស្ថាបត្យកម្មនៃឡដុតទឹកឃ្លោកប្រពៃណី (រូបថត៖ Duong Dinh Tuong)

យោងតាមសមាគមភូមិសិប្បកម្មវៀតណាម ទីក្រុងហាណូយជាទីតាំងប្រមូលផ្តុំភូមិសិប្បកម្មចំនួនច្រើនជាងគេក្នុងប្រទេស។ ពោលគឺ ទីក្រុងទាំងមូលមានភូមិសិប្បកម្ម និងភូមិរបរជាង ១.៣៥០កន្លែង ដែលរួមបញ្ចូលគ្នានូវមុខរបរចំនួន ៤៧/៥២ ក្នុងចំណោមមុខរបរប្រពៃណីសរុបរបស់ប្រទេសទាំងមូល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភូមិសិប្បកម្មរបស់រដ្ឋធានីមានការរីកចម្រើនទាំងប្រាក់ចំណូល តម្លៃផលិតកម្ម និងតម្លៃនាំចេញ។ ជាពិសេស នៅតាមមូលដ្ឋានជាច្រើន ភូមិសិប្បកម្មមានការកើនឡើងទាំងចំណូល តម្លៃផលិតកម្ម និងតម្លៃនាំចេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងចំណោមនោះ មានភូមិសិប្បកម្មប្រហែល ១០០ សម្រេចបានប្រាក់ចំណូលពី ១០ - ២០ ពាន់លានដុងក្នុងមួយឆ្នាំ ភូមិសិប្បកម្មជិត ៧០ ទទួលបានប្រាក់ចំណូលពី ២០ - ៥០ពាន់លានដុងក្នុងមួយឆ្នាំ និងភូមិសិប្បកម្មប្រហែល ២០ សម្រេចបានជាង ៥០ ពាន់លានដុងក្នុងមួយឆ្នាំ ដែលរួមវិភាគទានក្នុងថវិកានៃមូលដ្ឋាន។ ការអភិវឌ្ឍភូមិសិប្បកម្មបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងវ័យធ្វើការ ជនពិការ ...។ យោងតាមស្ថិតិមកពីខេត្ត ក្រុងចំនួន ២៤ ប្រាក់ចំណូលសរុបរបស់ភូមិសិប្បកម្ម និងប្រព័ន្ធភូមិសិប្បកម្មប្រពៃណី និងភូមិដែលមានមុខរបរឈានដល់ជាង ២២.០០០ ពាន់លានដុង/ ឆ្នាំ។

ភូមិសិប្បកម្មមានការអភិវឌ្ឍជួយបង្កើនប្រាក់ចំណូលរបស់ប្រជាជន កាត់បន្ថយគម្លាតប្រាក់ចំណូលសម្រាប់ជនក្រីក្រនៅតាមជនបទ។ ប្រាក់ចំណូលជាមធ្យមរបស់កម្មករនៅក្នុងភូមិសិប្បកម្មក៏ត្រូវបានកត់ត្រាថា ខ្ពស់ជាងកម្មករកសិកម្មសុទ្ធសាធ ដែលជាទូទៅជាមធ្យមគឺពី ៤ ទៅ ៥,៥ លានដុង/ម្នាក់/ខែ។ នៅតាមស្រុកមួយចំនួន កម្មករភូមិសិប្បកម្មមានប្រាក់ចំណូលជាមធ្យម ៥០ លានដុង/ម្នាក់/ឆ្នាំ ឬច្រើនជាងនេះ ដូចជា៖ Nam Tu Liem, Tay Ho, Hoai Duc, Bac Tu Liem និង Thach That ជាដើម។
ទីក្រុងហាណូយអភិវឌ្ឍន៍ភូមិសិប្បកម្ម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាកសិករ - ảnh 2សិប្បករ Ha Thi Vinh នាយិការក្រុមហ៊ុនចំកាត់គ្រឿងភាជន៍ Quang Vinh  (រូបថត៖ Duong Dinh Tuong)

ដើម្បីលើកតម្កើងតម្លៃនៃភូមិសិប្បកម្មប្រពៃណី នាពេលថ្មីៗនេះ ភូមិសិប្បកម្មជាច្រើនបានបង្កើតឡើងនូវវិធីសាស្ត្រថ្មី មានការច្នៃប្រឌិត ដោយហេតុនេះទាក់ទាញការយកចិត្តទុកដាក់របស់ដៃគូ ក៏ដូចជាភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ នៅភូមិគ្រឿងភាជន៍ Bat Trang កន្លែងស្ថាបត្យកម្មរាងជារង្វង់ដ៏មានរចនាបថនៃឡឥដ្ឋបុរាណដោយសិប្បករ Ha Thi Vinh វិនិយោគនិងសាងសង់ នៅភូមិសិប្បកម្ម Bat Trang បានក្លាយទៅជាគោលដៅសម្រាប់ក្រុមភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនាភូមិ។ សំណង់ស្ថាបត្យកម្មនេះត្រូវបានសាងសង់ឡើង ក្នុងគោលបំណងក្លាយជាកន្លែងបង្ហាញពីភាពសម្បូរបែបនៃភូមិសិប្បកម្មប្រពៃណី ផ្សព្វផ្សាយតម្លៃនៃគ្រឿងភាជន៍ Bat Trang និងផ្សព្វផ្សាយដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ សិប្បករ Ha Thi Vinh នាយិការក្រុមហ៊ុនចំកាត់គ្រឿងភាជន៍ Quang Vinh បានចែករំលែកថា៖ “ខ្ញុំមានក្តីសប្បាយចិត្តណាស់ដែលគ្រឿងភាជន៍របស់ភូមិរបរ Bat Trang ត្រូវបានភ្ញៀវទេសចរជាតិ និងបរទេសនិយមចូលចិត្ត។ ពួកគេមកទីនេះដើម្បីស្តាប់រឿងរ៉ាវអំពីគ្រឿងភាជន៍ Bat Trang  ពួកគេចង់ឃើញផលិតផលដ៏ប្រណិតបំផុតរបស់ផលិតផល Bat Trang ពួកគេរីករាយនឹងមុខម្ហូបភូមិសិប្បកម្ម Bat Trang។ យើងទាំងអស់គ្នាអាចបំពេញរាល់តម្រូវការរបស់អ្នកទស្សនា”

រីឯ នៅភូមិតម្បាញសូត្រ Van Phuc ដែលបានទទួលជោគជ័យក្នុងការកសាងម៉ាកយីហោគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទាំងជិត និងឆ្ងាយនោះ ការបន្តមរតកុមុខរបរទៅកូនចៅជំនាន់ក្រោយគឺជាកិច្ចការសំខាន់នាពេលបច្ចុប្បន្ននេះ។ លោក Pham Khac Ha ប្រធានសមាគមភូមិសប្បកម្មតម្បាញសូត្រ Van Phuc ទីក្រុង Ha Dong បានចែករំលែកថា៖ “យើងក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយមួយចំនួនឲ្យបន្តប្រកបមុខ របរបនេះ។ ការងារនេះបានទាក់ទាញលទ្ធផលជាក់ស្តែងនៅពេលដែលមានយុវជនជាច្រើនបន្ទាប់ពីសិក្សានិងធ្វើការបានឃើញថា ការបម្រើផលិតកម្មនិងអាជីវកម្មក្នុងភូមិគឺមានគុណសម្បត្តិច្រើនជាង”

ទីក្រុងហាណូយអភិវឌ្ឍន៍ភូមិសិប្បកម្ម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាកសិករ - ảnh 3សូត្រ Van Phuc, Ha Dong, Hanoi (រូបថត៖ hanoionline.vn)

លើសពីនេះ ដើម្បីរួមចំណែកលើកកំពស់ការប្រកួតប្រជែងទីផ្សារផលិតផលរបស់ភូមិសិប្បកម្មប្រពៃណី ទីក្រុងហាណូយតែងតែរៀបចំព្រឹត្តិការណ៍ សប្តាហ៍ទំនិញ ការប្រកួតប្រជែង ពិធីបុណ្យ និងចូលរួមពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ដើម្បីលើកតម្កើងផលិតផលភូមិរបរ។  ហាណូយជាទឹកដីនៃសិប្បកម្មរាប់រយដែលមានធនធានអភិវឌ្ឍន៍ដ៏ធំនៃភូមិសិប្បកម្ម។ ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានភាគច្រើនមិនទាន់បានប្រើប្រាស់ទាំងស្រុងនូវប្រៀបខ្លាំង និងសក្ដានុពលរបស់ខ្លួនទេ ដោយសារមិនមានផែនការរួមសម្រាប់ធនធានធម្មជាតិនៃភូមិសិប្បកម្ម។ ដូច្នេះ គណៈកម្មាធិការប្រជា ជនទីក្រុងហាណូយទើបមានផែនការអភិវឌ្ឍន៍មុខរបរជនបទនៅទីក្រុងហាណូយក្នុងឆ្នាំ ២០២៤។ ផែនការនេះមានគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃភូមិសិប្បកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងការរក្សាតម្លៃប្រពៃណី អត្តសញ្ញាណវប្បធម៌នៃភូមិសិប្បកម្ម បង្កើនប្រាក់ចំណូលសម្រាប់កម្មករ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងមូលរបស់ទីក្រុង។ ទន្ទឹមនឹងនោះ កៀរគរធនធានពីគ្រប់វិស័យសេដ្ឋកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិសិប្បកម្ម រួមចំណែកជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្ម និងជនបទ ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ថ្លែងមតិនៅសន្និសីទសន្ទនាដើម្បីដោះស្រាយការលំបាក និងលើកកំពស់ផលិតកម្ម និងអាជីវកម្មសម្រាប់អាជីវកម្ម សហករណ៍ ផលិតកម្ម និងគ្រួសារអាជីវកម្មដែលកំពុងប្រតិបត្តិការនៅភូមិសិប្បកម្មនៅទីក្រុងហាណូយ ដែលបានប្រព្រឹត្តទៅក្នុងខែឧសភា កន្លងមកនេះ លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖ “ទីក្រុងបានប្តេជ្ញាចិត្តរួមដំណើរជាមួយអាជីវកម្ម សហករណ៍   និងគ្រួសារផលិតកម្ម ដើម្បីបន្តអនុវត្តយ៉ាងខ្លាំងក្លានូវដំណោះស្រាយជួយឧបត្ថម្ភ និងដោះស្រាយលើបញ្ហានានា ជាពិសេសបន្តលុបបំបាត់ការលំបាក និងឧបសគ្គក្នុងបែបបទរដ្ឋបាល កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យនៃទីក្រុងនឹងបន្តរួមដំណើរជាមួយអង្គភាពអាជីវកម្ម និងប្រជាជន ដើម្បីកសាងរដ្ឋធានីអារិយធម៌ និងទំនើប ជាមួយនឹងតម្លៃស្នូលគឺអាជ្ញាធរបម្រើ ធុរកិច្ចរួមចំណែក- សង្គមជឿជាក់ និងប្រជាជនប្រកបដោយសេចក្តីសុខ”

រួមជាមួយនឹងផែនការអភិវឌ្ឍន៍មុខរបរជនបទទីក្រុងហាណូយឆ្នាំ ២០២៤ ទីក្រុងហាណូយក៏កំពុងស្ថិតក្នុងដំណើរការបញ្ចប់គម្រោងរួមសម្រាប់ការអភិវឌ្ឍភូមិសិប្បកម្មនៅទីក្រុងហាណូយ ដំណាក់កាល ២០២៤ - ២០៣០ ជាមួយនឹងទិសដៅដល់ឆ្នាំ ២០៥០ ដើម្បីកំណត់គោលដៅ និងលើកសំណើរស្នើដំណោះស្រាយសម្រាប់ដោះស្រាយរាល់ការលំបាក និងបង្កើតលក្ខខណ្ឌដើម្បីជំរុញការអភិវឌ្ឍភូមិសិប្បកម្មប្រកបដោយចីរភាព។ ទាំងនេះនឹងជាដំឥដ្ឋដំបូងគេសម្រាប់ភូមិសិប្បកម្មផ្លាស់ប្តូរថ្មី រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ