រដូវក្តៅត្រឡប់មកវិញសមុទ្រហៅ

រដូវក្តៅត្រឡប់មកវិញសមុទ្រហៅ - ảnh 1
ទេសចរណ៍រួមផ្សុំជាមយយ Teambuiding (Image: dulichcoto.vn)


(VOV)-ក្នុងធាតុអាកាសដ៏ក្តៅរបស់រដូវក្តៅ គ្មានអ្វីអស្ចារ្យជាងពេលដែលបាន
សម្របខ្លួនចូលក្នុងទឹកសមុទ្រ​ខៀវស្រងាត់។ រដូវក្តៅមកដល់ម្តងៗ ​បណ្ដា​ឆ្នេរសមុទ្រនៅភាគខាងជើងវៀតណាម ដូចជា៖ Co To, Cat Ba, Do Son ឬ
​នៅ​ភាគកណ្ដាលមាន Sam Son, Cua Lo, Thien Cam និងឆ្ងាយទៅទៀតគឺ
 Da Nang, Nha Trang, Phu Quoc បានទាក់ទាញ​ភ្ញៀវទេសចរនៅ​ក្នុងនិង​
ក្រៅ​ប្រទេសជានិច្ច។

ទេសចរណ៍សមុទ្រ នារដូវក្តៅក្តៅឆ្នាំ ២០១៥ គឺរស់រវើក។ ក្នុងឆ្នាំនេះ បណ្ដា
ឆ្នេរសមុទ្រនៅភាគខាងជើងវៀតណាម ត្រូវបានភ្ញៀវទេសចរជ្រើសរើសច្រើន​ 
ដូចជា៖ កោះ Cat Ba កោះ Co To កោះ Quan Lan …ជាដើម។ លោកស្រី Thu
Phuong បុគ្គលិកក្រុមហ៊ុន Aroma Travel បានអោយដឹងថា៖

        “ ​ក្នុងរដូវក្តៅឆ្នាំនេះគឺ ភ្ញៀវទេសចរបានជ្រើសរើសទៅកោះ Quan Lan,
កោះ Co To ច្រើនជាង។ ពីព្រោះ នៅទីនេះមានឆ្នេរសមុទ្រថ្មី ហើយតំលៃសមរម្យ​ទៀតផង។ ទន្ទឹមនឹងនោះ ឆ្នាំនេះ ភ្ញៀវទេសចរក៏មានការជ្រើសរើសថ្មី១ទៀត 
គឺទៅសមុទ្រ Hai Tien ។ ទៅពីទីក្រុងហាណូយទៅ Hai Tien គឺ១៥៥គីឡូម៉ែត្រ។ ​
នេះ​គឺ​​សមុទ្រថ្មីក្តី ប៉ុន្តែសេវាកម្មនៅទីនេះអភិវឌ្ឍន៍លឿនណាស់ ”

រដូវក្តៅត្រឡប់មកវិញសមុទ្រហៅ - ảnh 2
ឆ្នេរសមុទ្រ Co To ធំផង និងមានមនុស្សតិចផង (Image: dulichcoto.vn)

        កោះ Co To ជាតំបន់ទេសចរណ៍​ថ្មី ក្នុងផែនទីទេសចរណ៍នៅភាគខាង
​ជើង​វៀតណាម។ Co To ល្បីឈ្មោះដោយភាពស្រស់ស្អាត សុខសាន្តត្រាណ
 មនុស្ស​រួស​រាយរាក់ទាក់។ ចំណុចដែលបានភ្ញៀវទេសចរចូលចិត្តបំផុតនៅ 
Co To នោះគឺ​បណ្ដាឆ្នេរសមុទ្រវែង ខ្សាចសរ និងទឹកសមុទ្រខៀវស្រងាត់។ 
ឆ្នេរសមុទ្រ Co To ធំផង និងមានមនុស្សតិចផង បាននាំមកនូវបរិយាកាស
សេរីភាព ងាយស្រួល។

        ឆ្នេរសមុទ្រ Sam Son នៅទីរួមខេត្ត Sam Son ខេត្ត Thanh Hoa ក៏​ជាទីមកដល់ដែលមិនអាចរំឡង់បានសំរាប់ជនស្រឡាញ់សមុទ្រ។ Sam Son ​ជា​តំបន់១ ក្នុងចំណោមតំបន់ទេសចរល្បីបំផុតនៅវៀតណាម ពីសតវត្ស៍ទី២០មក។

ទេសចរណ៍រួមផ្សុំជាមយយ Teambuiding ជានិន្នាការថ្មី នាបច្ចុប្បន្ន ​ដែលបាន
ភ្ញៀវទេសចរពេញនិយមចូលចិត្ត។ ក្រុមទេសចរធំៗ តែងតែជ្រើសរើសទៅ
សមុទ្រនៅភាគកណ្ដាលវៀតណាម និងរួមផ្សុំជាមួយសកម្មភាព Teambuiding ​។ ក្តាប់ជាប់បាននិន្នការនេះ ក្រុមហ៊ុន Phuong Nam Sun Travel បានកសាង
បណ្ដាកម្មវិធី Team ដ៏សម្បូរបែប។ លោកស្រី Nguyen Tien Hao នាយិការក្រុម
ហ៊ុន Phuong Nam Sun Travel បានអោយដឹងថា៖

        “ ភ្ញៀវទេសចរមកដល់ Phuong Nam Sun Travel យើងខ្ញុំតែងតែ​ផ្តល់មតិ​អំពីរបៀបទៅទេសចរណ៍ សំរាក់លំហែរកាយ រួមជាមួយការចូលរួមលេងល្បែង Teambuiding និង Gala dinner ដើម្បីផ្សាភ្ជាប់ សាមគ្គីភាព រវាងបណ្ដា​សមាជិក​ក្នុងក្រុម។ ក្នុងពេលលេង Teambuiding យើងនឹងផ្សាភ្ជាប់ជាមួយគ្នាជាង។ ”

        រដូវក្តៅជាពេលវេលាដ៏អស្ចារ្យ ក្នុង១ឆ្នាំដើម្បីភ្ញៀវទេសចរ រកឃើញ ស្រប​ខ្លួនចូលក្នុងតំបន់ដីថ្មី។ និងសមុទ្រជាការជ្រើសរើសជួរមុខរបស់ភ្ញៀវទេសចរ​នេពាលរដូវក្តៅមកដល់ម្តង់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ