រដូវប្រមូលផលផ្លែឈើ Son tra (Fructus Crataegi) នៅតំបន់ព្រៃភ្នំ Son La

(VOVWORLD) -  ដោយមានផ្ទៃដីលាតសន្ធឹងលើជម្រាលភ្នំពីកម្ពស់ ១.០០០ ម៉ែត្រទៅ ២.០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ព្រៃឈើបុរាណនៅខេត្ត Son La កំពុងស្ថិតក្នុងរដូវប្រមូលផល។ ពីប្រភេទរុក្ខជាតិព្រៃមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្លែ Son tra (ឈ្មោះឡាតាំង        Fructus Crataegi) បានក្លាយទៅជារុក្ខជាតិដែលមានអត្ថប្រយោជន៍ទ្វេរដង គឺនៅពេលដែលវាផ្តល់ផលល្អ និងថែរក្សាព្រៃឈើផង និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជននៅតំបន់ព្រៃភ្នំនៅទីនេះផងដែរ។

រដូវប្រមូលផលផ្លែឈើ Son tra (Fructus Crataegi) នៅតំបន់ព្រៃភ្នំ Son La - ảnh 1ពណ៌បៃតងនៃដើម Son tra គ្របដណ្តប់លើព្រៃភ្នំនៃតំបន់ខ្ពង់រាប Bac Yen (Son La)
មែកធាងមេដឡា ជាភាសា Mong ហៅថា chi-tô-dì ជាភាសជនជាតិ Thai ហៅថា mắc-cắm   ឈ្មោះឡាតាំង    Fructus Crataegi ហើយភាសាទូទៅដែលប្រជាជននិយមហៅគឺផ្លែ Táo mèo។ នេះជារុក្ខជាតិដែលដាំដុះភាគច្រើននៅតំបន់ព្រៃភ្នំ Son La ដូចជា Thuan Chau, Muong La និង Bac Yen ដែលនៅទីនេះមានពពកគ្របដណ្តប់ពេញមួយឆ្នាំ សំណើមខ្ពស់ សីតុណ្ហភាពទាប។ ផ្លែឈើ Son Tra ចាប់ផ្តើមប្រមូលផលពីចុងខែសីហា ដល់ចុងខែតុលា ជារៀងរាល់ឆ្នាំ ដោយនាំមកនូវរសជាតិវិសេសវិសាលនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ និងជួយកែលំអរជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អស់រយៈពេលជិតមួយខែហើយ ដែលចំការផ្លែ Son Tra របស់គ្រួសារលោក Mua A Su នៅភូមិ Hang Cho ឃុំ Xim Vang ស្រុក Bac Yen តែងតែមានភាពមមាញឹក និងអ៊ូអរ។ លោក Su បានឲ្យដឹងថា គ្រួសារលោកមានផ្ទៃដីជាង ១០ ហិកតា កាលពី ៥ ឆ្នាំមុនពេល ដើម Son Tra ចាប់ផ្ដើមប្រមូលផល ជីវភាពគ្រួសារលោកបានប្រសើរឡើងគួរឲ្យកត់សម្គាល់។

រដូវប្រមូលផលផ្លែឈើ Son tra (Fructus Crataegi) នៅតំបន់ព្រៃភ្នំ Son La - ảnh 2មិនត្រឹមតែជាផ្លែឈើដ៏ល្អនៃភ្នំនោះទេ Son tra ក៏ជាឱសថដ៏មានតម្លៃ ហើយកំពុងត្រូវបានគេកែច្នៃជាផលិតផលជាច្រើនទៀត

“ពីមុនខ្ញុំអត់មានបច្ចេកវិទ្យា មិនចេះដាំដើមឈើ គ្រាន់តែធ្វើស្រែចំការប៉ុណ្ណោះ គ្មានលុយ គ្រួសារក្រីក្រ សេដ្ឋកិច្ចមិនធូរធារ; ក្រោយមកខ្ញុំបានដាំដើមឈើហូបផ្លែ ពោលគឺ ដាំដើមឈើ Son Tra តែម្តង។ មកដល់ពេលនេះ ប្រមូលផលផ្លែ Son Tra បាន ៥ឆ្នាំហើយ ក្នុងមួយឆ្នាំប្រមូលបានពី ៥ ទៅ១០តោន ឬច្រើនជាងនេះ ដំណាំទាំងមូលបាន ៣០-៤០លាន បើរាប់បញ្ចូលការចំណាយ ប្រាក់ប្រមូលបានពីការលក់ Son Tra អាចបម្រើគ្រួសារ និងបង់លុយសាលាឲ្យកូនៗ”។

អ្នកណាដែលបានទៅ Son La និងមិនអាចផ្លិចបានរសជាតិរបស់ផ្លែ Son Tra ឡើយ; នៅក្រោមស្បែកពណ៌ក្រូចឆ្មារពណ៌    គឺជាសាច់របស់ផ្លែ Son Tra ដែលមានរសជាតិជូរអែម។ ផ្លែ Son Tra ហាន់ទៅជាចំណាត់  ក៏ជាឱសថបុរាណ មានប្រសិទ្ធភាពព្យាបាលជម្ងឺមួយចំនួន នៃបំពង់រំលាយអាហារ លើសឈាម គេងមិនលក់ ទឹកនោមផ្អែម។ ថ្មីៗនេះ ផ្លែឈើប្រភេទនេះកំពុងត្រូវបានក្រុមហ៊ុនជាច្រើនទិញយកទៅកែច្នៃ ទឹកផ្លែឈើ ស្រា និងដំណាប់។ល។

ពីលក្ខណៈដុះជាធម្មជាតិក្នុងព្រៃចាស់ បច្ចុប្បន្ន Son Tra កំពុងត្រូវបានអ្នករស់នៅតំបន់ពៃ្រភ្នំ ជួសជុល និងថែទាំតាមបច្ចេកទេស ក្លាយជាដើមឈើចម្រុះគោលដៅ ជួយថែរក្សាដីធ្លី រក្សាព្រៃឈើ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជន។ លោក  Sồng A Lồng នៅឃុំ Lang Chếu  ស្រុក Bắc Yên  បានឲ្យដឹងថា៖ “គ្រួសារខ្ញុំមានផ្ទៃដី ១ ហិចតា សម្រាប់ដាំដើមឈើ Son Tra  ហើយទទួលបានការណែនាំពីកម្មាភិបាលឃុំ ដើម Son Tra សម្បូរផ្លែណាស់។  ដើមនេះមានប្រយោជន៍ច្រើន  ទាំងប្រមូលផល ទាំងលក់ ទន្ទឹមនឹងការអភិរក្សព្រៃ  ហើយគ្រួសារខ្ញុំក៏មានប្រាក់ពីលក់ផ្លែគ្រាន់បើដែរ ដូច្នេះខ្ញុំនឹងខិតខំដាំបន្ថែមទៀត”។

Bac Yen គឺជាតំបន់ដែលមានអាកាសធាតុ និងដីដែលសមស្របសម្រាប់ដាំដុះដើម Son Tra  ជាពិសេសនៅក្នុងឃុំព្រៃភ្នំដូចជា Ta Xua, Lang Cuu, Xim Vang, Hang Chu និង Hang Dong។ ស្រុកទាំងមូលមានផ្ទៃដីជិត ២.៦០០ ហិកតា ដែលក្នុងនោះផ្ទៃដីប្រហែល ១.៥៣០ ហិកតាប្រមូលផល ទិន្នផលប្រហែលជា ១.៩០០ តោន/ឆ្នាំ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក អាជ្ញាធរនៅទីនេះបានបង្កើនការណែនាំ និងការឧបត្ថម្ភផ្នែកបច្ចេកទេសសម្រាប់អ្នកដាំផ្លែ Son Tra។

រដូវប្រមូលផលផ្លែឈើ Son tra (Fructus Crataegi) នៅតំបន់ព្រៃភ្នំ Son La - ảnh 3ពីកន្លែងលូតលាស់ធម្មជាតិ Son tra បច្ចុប្បន្នត្រូវបានប្រជាជនថែទាំលើដីខ្ពស់តាមបច្ចេកទេស ជួយថែរក្សាដី និងព្រៃឈើ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងមូលដ្ឋាន

លោក Giang A Nenh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Xim Vang ស្រុក Bac Yen បានឲ្យដឹងថា បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ មកទល់ពេលនេះ ការប្រើប្រាស់ផ្លៃ Son Tra  មានស្ថេរភាពឡើងវិញជាបណ្តើរៗ ដែលធានានូវប្រាក់ចំណូលជូនប្រជាជន។

“Xim Vang តែងតែប្រកបការធ្វើស្រែចំការនិងដាំដុះដើម Son Tra ហើយដើម Son Tra  មានសារៈសំខាន់ណាស់សម្រាប់ប្រជាជន Xim Vang ជាប្រភពចំណូលដ៏សំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ បើធៀបនឹងឆ្នាំដែលមានជំងឺកូវីដ-១៩  ឆ្នាំនេះការប្រើប្រាស់មិនសូវពិបាកទេ អាជីវករទៅកន្លែងគេទិញមកដល់ចំការ។ បើលក់តាមតម្លៃឆ្នាំមុនបានតែ២ពាន់៧ម៉ឺន/គីឡូក្រាម ឆ្នាំនេះឡើងដល់៦ពាន់ក្នុង ១គីឡូក្រាម”។

រដូវប្រមូលផលផ្លែឈើ Son tra (Fructus Crataegi) នៅតំបន់ព្រៃភ្នំ Son La - ảnh 4ប្រជាជននៅតំបន់ព្រៃភ្នំសប្បាយរីករាយប្រមូលផ្លែ Son Tra 

ដើម្បីបង្កើនប្រសិទ្ធភាពរបស់ដើមផ្លែ Son Tra ស្រុក Bac Yen បច្ចុប្បន្នកំពុងបំពេញផែនការតំបន់ដាំដុះពិសេស; បង្កើនសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ពង្រីកទីផ្សារប្រើប្រាស់ រួមជាមួយនឹងការបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជួយសហគ្រាសស្រាវជ្រាវ និងកសាងខ្សែសង្វាក់នៃការអភិរក្ស និងច្នៃដើម Son Tra នៅនឹងកន្លេងតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ