វង្សត្រកូល Vang ស្វ័យគ្រប់គ្រង នៅឃុំ Ta Tong ខេត្ត Lai Chau

(VOVWORLD) - វង្សត្រកូលគ្រួសារ Vang ស្វ័យគ្រប់គ្រងនៅឃុំ Ta Tong ខេត្ត Lai Chau បានបង្កើតឡើងជាង ៥ ឆ្នាំមកហើយ។ ចាប់តាំងពីបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន រួមជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ វង្សត្រកូលគ្រួសារ Vang បានក្លាយជាចំណុចភ្លឺស្វាង ដែលត្រួសត្រាយក្នុងចលនារួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

វង្សត្រកូល Vang ស្វ័យគ្រប់គ្រង នៅឃុំ Ta Tong ខេត្ត Lai Chau - ảnh 1ជ្រុងមួយនៃឃុំ Ta Tong  មើលពីខាងលើ (រូបថត៖ Ngoc Anh)

Ta Tong គឺជាឃុំមួយនៅតំបន់ព្រៃភ្នំ ដែលមានការលំបាកជាពិសេសស្រុក Muong Thanh ខេត្ត Lai Chau។ ប្រជាជនរស់នៅក្នុងភូមិចំនួន ១១ និងទីតាំងទីលំនៅចំនួន ៤ ដែលមានប្រជាជនជាង ៧.១៦៨ នាក់  ក្នុងនោះជនជាតិ Mong មានចំនួន ៩៥%។ ឃុំ Ta Tong មានវង្សត្រកូលធំៗពីរគឺ ត្រកូនគ្រួសារ Vang និងត្រកូលគ្រួសារ Giang។ លោក Sung A Chu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ta Tong បានឲ្យដឹងថា៖ “ពីមុននេះ វង្សត្រកូនគ្រួសារ Vang បានប្រតិបត្តិយ៉ាងល្អនូវនីតិកសញ្ញារបស់ឃុំ ភូមិ។ ក្រោយមក វង្សត្រកូលគ្រួសារ Vang ត្រូវបានបង្កើតឡើង ហើយបានចាត់តាំងមេត្រកូលមួយរូប ដើម្បីគ្រប់គ្រងគ្រួសារទាំងមូលក្នុងឃុំ។ កន្លងមក គ្រួសារខ្លះខ្ជិលធ្វើការ មេត្រកូលបានដាស់តឿនលើកទឹកចិត្តឱ្យព្យាយាមធ្វើការ ។ គ្រួសារមួយចំនួនដែលពីមុនបានជឿតាមល្បិចគល បន្ទាប់ពីទទួលបានការផ្សព្វផ្សាយ គឺបានធ្វើតាមការណែនាំរបស់បក្ស និងរដ្ឋ ជាពិសេសប្រតិបត្តិតាមនីតិកសញ្ញាភូមិ។

អាជ្ញាធរ និងប៉ូលិសមូលដ្ឋាន បានពិភាក្សាជាមួយនគរបាលខេត្ត ដើម្បីបង្កើតវង្សត្រកូលគ្រួសារ Vang ស្វ័យគ្រប់គ្រងឃុំ Ta Tong។ វង្សត្រកូលគ្រួសារ Vang ស្វ័យគ្រប់គ្រងឃុំ Ta Tong  បច្ចុប្បន្នមានគ្រួសារចំនួន ៩៦ ចែកចេញជា ៣ ក្រុម ដែលកំពុងប្រតិបត្តិការក្នុងភូមិ ៣ រួមមាន៖ ភូមិ Ta Tong, ភូមិ Co Lo ho និងភូមិ Cao Chai។ លោកអនុសេនីយ៍ឯក Ly Phuy Chohng នាយប៉ុស្តិ៍នគរបាលឃុំ Ta Tong បានឲ្យដឹងថា៖ “យើងបានជ្រើសរើសវង្សត្រកូលគ្រួសារ Vang ព្រោះត្រកូលគ្រួសារ Vang មានអតីតលេខាគណៈកម្មាធិការបក្ស ដែលធ្លាប់ធ្វើការងារសង្គមយ៉ាងល្អ ដឹងច្បាស់ពីតួនាទី និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងវង្សត្រកូលគ្រួសារ។ យើងជ្រើសរើសត្រកូលគ្រួសារ Vang ជាចំណុចមួយដើម្បីបន្តការផ្សព្វផ្សាយទៅកាន់គ្រួសារផ្សេងទៀត។ គំរូវង្សត្រកូល Vang  ស្វ័យគ្រប់គ្រង ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ បានដំណើរការអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។ គំរូនេះបច្ចុប្បន្ននៅតែរក្សាបាននូវដំណើរការល្អ ជាពិសេសក្នុងការផ្សព្វផ្សាយឲ្យកុមារទៅសាលារៀន ហើយមិនបំពានច្បាប់”។

វង្សត្រកូល Vang ស្វ័យគ្រប់គ្រង នៅឃុំ Ta Tong ខេត្ត Lai Chau - ảnh 2លោកអនុសេនីយ៍ឯក Ly Phuy Chohng នាយប៉ុស្តិ៍នគរបាលឃុំ Ta Tong (រូបថត៖ Ngoc Anh)

វង្សត្រកូលគ្រួសារ Vang  ស្វ័យគ្រប់គ្រង បានបង្កើតប្រព័ន្ធប្រតិបត្តិការ ដោយមានការងារជាក់ស្តែង។ ជម្លោះកើតមានឡើងក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ត្រូវបានសមាជិកនៃវង្សត្រកូលផ្សះផ្សាភ្លាមៗ និងសមហេតុផល។ សមាជិកទាំងអស់នៃត្រកូល  Vang គឺជាគំរូក្នុងការគោរពតាមគោលនយោបាយ និងច្បាប់របស់រដ្ឋ។ Vang A Nhe នៅភូមិ Ta Tong បានសំណេះសំណាលថា៖ “យើងបានផ្សព្វផ្សាយ លើកទឹកចិត្តឲ្យកូនចៅទៅរៀន ខិតខំប្រឹងប្រែងផលិត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ មិនស្តាប់តាមកលល្បិចរបស់ជនខិលខូច។ មុនពេលបង្កើតវង្សត្រកូលគ្រួសារគឺលំបាក ម្នាក់ៗធ្វើការនៅកន្លែងមួយ ប៉ុន្តែនៅពេលបង្កើត ប្រជាជនបានយល់ពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់រដ្ឋ។ យើងបានបរិច្ចាគ បង្កើតមូលនិធិមួយដើម្បីចែករំលែក និងជួយគ្រួសារដែលជួបការលំបាក”។

វង្សត្រកូលគ្រួសារ Vang នៅឃុំ Ta Tong មានបក្ខជនចូលរួមជាច្រើន។ ជាពិសេស មានសមាជិកវង្សត្រកូល Vang  ដែលបានក្លាយជាកម្មាភិបាលសំខាន់ៗនៅ ក្នុងមូលដ្ឋាន។ លោក  Vang A Mua លេខាសាខាបក្សភូមិ Ta Tong  បានឲ្យដឹងថា៖ “សាខាបក្សបច្ចុប្បន្នមានសមាជិកចំនួន ២៦ នាក់ ក្នុងនោះ បក្ខជន ៣ នាក់ជាកម្មាភិបាល និងនៅសល់ផ្សេងទៀត ជាកសិករ។ សកម្មភាពប្រចាំនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ នៃខែនីមួយៗ។ ត្រកូលគ្រួសារ Vang បានប្រមូលផ្តុំប្រជាជនបង្កើនផលិតកម្ម ធ្វើសកម្មភាពយ៉ាងសកម្មដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខ។ បក្ខជនម្នាក់ៗ ក្នុងសាខាបក្ស បានដាក់ចេញទិសដៅផ្សព្វផ្សាយជាប្រចាំខែ និងស្វែងយល់ឱ្យបានហ្មត់ចត់សម្រាប់ញាតិមិត្ត ក្រុមគ្រួសារ ក្នុងវង្សត្រកូល  ដើម្បីស្វែងយល់ពីចំណេះដឹងថ្មី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន ហើយយកទៅផលិតឱ្យកាន់តែមានប្រសិទ្ធភាព ការប្រើប្រាស់ជីឲ្យសមស្របដើម្បីលទ្ធផលប្រមូលបានខ្ពស់ជាង”។

វង្សត្រកូល Vang ស្វ័យគ្រប់គ្រង នៅឃុំ Ta Tong ខេត្ត Lai Chau - ảnh 3លោក Vang A Nhe ភូមិ Ta Tong ឧទ្ទេសនាមប័ណ្ណសរសើររបស់គ្រួសារត្រកូល Vang  (រូបថត៖ Ngoc Anh)

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំ Ta Tong បានលើកតម្កើងតួនាទីជាអ្នកដឹកនាំវង្សត្រកូលគ្រួសារ អ្នកដែលមានកិត្យានុភាពក្នុងការកសាងគំរូ “វង្សត្រកូលស្វ័យគ្រប់គ្រង”។ អាស្រ័យហេតុនេះ រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងមូលដ្ឋាន៕

 

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ