សមាគមបេតិកភ័ណ្ឌកន្លែងលើកដម្កើងនូវតំលៃវប្បធម៍របស់មជ្ឈដ្ឋានជនវ័យក្មេង

សមាគមបេតិកភ័ណ្ឌកន្លែងលើកដម្កើងនូវតំលៃវប្បធម៍របស់មជ្ឈដ្ឋានជនវ័យក្មេង - ảnh 1
សមាគមបេតិកភ័ណ្ឌកន្លែងលើកដម្កើងនូវតំលៃវប្បធម៍របស់មជ្ឈដ្ឋានជនវ័យក្មេង (daidoanket.vn)

          Vovworld-ក្នុងរយៈពេល២ឆ្នាំកន្លងមក បណ្ដាការសម្ដែងឧទ្ទេសនាម​សិល្បៈ​ប្រពៃណីដូច្នេះបានក្លាយទៅជាធ្លាប់ស្គាល់របស់អ្នកស្នេហាវប្បធម៍នៅ​ទីក្រុង​
ហាណូយ។ ស្ថិតក្នុងច្រកតូចមួយនៅរដ្ឋធានីហាណូយ ប៉ុន្តែបរិយាកាស​សមាគម
បេតិកភ័ណ្ឌនៅវិថី Nui Truc ខ័ណ្ឌ Ba Dinh បានក្លាយទៅជាកន្លែង​រៀបចំព្រឹត្តិការណ៍
វប្បធម៍ជាច្រើនជាមួយកម្មវិធីសម្ដែងរាយការណ៍អំពី​បេតិកភ័ណ្ឌវប្បធម៍។ វិចិត្រករ
ស្ថាប័ត្យករ Tran Thanh Tung នាយកគ្រប់គ្រង​សមាគមបានសំណេះសំណាលថា នាបច្ចុប្បន្នមិត្តវ័យក្មេងជាច្រើន​និយម​ចូល​ចិត្ត​ភាពយន្តកូរ៉េខាងត្បូង តូរតន្ត្រីអឺរ៉ុបនិង
ខឿនវប្បធម៍ផ្សេងៗលើពិភពលោក ប៉ុន្តែពេលសួរអំពីវប្បធម៍វៀតណាមគេមិនសូវ
ដឹងឡើយ។ នោះជាកំលាំង​ចលករ​ដើម្បី Tran Thanh Tung និងបណ្ដាមិត្តចំណុះ
Circle Group (អង្គការ​រួម​មានក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វិចិត្រកម្មប្រើប្រាស់ចំនួន
៥) បានបង្កើត​ឡើង​សមាគម។ វិចិត្រករ Tran Thanh Tung បានចែករំលែកថា៖

        “វៀតណាមជាប្រទេសមានកម្រាស់ប្រវត្តិសាស្ត្រវប្បធម៍ ពិសេសគឺយើង​កំពុងមានកម្មសិទ្ធិបេតិកភ័ណ្ឌរូបីយ៍និងអរូបីយ៍និងយើងមានជួរអ្នកស្រាវជ្រាវ ក្នុងនោះមានជនវ័យក្មេងជាច្រើនចង់យល់ដឹងអំពីវប្បធម៍របស់ជីដូនជីតា។ នេះ​ជាមូលហេតុដែលយើងខ្ញុំបង្កើតសមាគមបេតិកភ័ណ្ឌដើម្បីធ្វើជាស្ពានតភ្ជាប់​រវាងអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាល។​ តាមរយៈសមាគមបេតិកភ័ណ្ឌ យើងខ្ញុំមានឱកាសទាក់ទងនឹងបេតិកភ័ណ្ឌដ៏ថ្លៃថ្លារបស់ជីដូនជីតា ទន្ទឹមនឹង​នោះ​ផ្សព្វផ្សាយឲ្យមជ្ឈដ្ឋានជនវ័យក្មេង។”

        ជាមួយទិសស្លោកសកម្មភាពដូច្នេះ ត្រឹមតែក្នុងឆ្នាំ២០១៣ សមាគម​បេតិកភ័
ណ្ឌ​បានរៀបចំព្រឹត្តិការណ៍វប្បធម៍សិល្បៈចំនួន២៣ ក្នុងនោះមាន​ព្រឹត្តិការណ៍គួរ
ឲ្យយកចិត្តទុកដាក់ដូចជា កម្មវិធីចម្រៀង Xam លើយានអគ្គិសនី-វប្បធម៍តាមដង
វិថីទីក្រុងហាណូយជាដើម។ កម្មវិធីជាច្រើនបានបន្សល់​ទុកនូវ​ចំណាប់អារម្មណ៍
ដ៏ជ្រាលជ្រៅ។

          ជាមួយគោលដៅនាំមកនូវការជក់ចិត្តបេតិកភ័ណ្ឌវប្បធម៍របស់ជីដូនជីតា​
ពង្រីកដល់មហាជន សកម្មភាពរបស់សមាគមបេតិកភ័ណ្ឌទទួលបានការគាំទ្រ
​របស់​អ្នកវិទ្យាសាស្ត្រល្បីឈ្មោះជាច្រើន។ វិចិត្រករ Tran Thanh Tung បានឲ្យដឹង​
ថា៖

        “សញ្ញាសប្បាយរីករាយមួយគឺបរិមាណអ្នកយកចិត្តទុកដាក់ដល់​សកម្មភាព
របស់សមាគមបេតិកភ័ណ្ឌកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មាន​អ្នករស់នៅ
ឆ្ងាយពីបរទេសស្គាល់ដល់វៀតណាមតាមរយៈការផ្សព្វផ្សាយ Internet គេបាន
ចែករំលែក ផ្គត់ផ្គងឲ្យយើងខ្ញុំឯកសារជាច្រើន ឧទ្ទេសនាមជា​មួយ​យើងខ្ញុំបណ្ដា
អ្នកដែលយើងខ្ញុំមិនស្គាល់ដល់។​ ក្នុងពេលបានជួបគេនោះ យើងខ្ញុំបានឃើញ
អ្វីៗក្នុងអតីតកាលបន្តបានរកឃើញបន្ថែមទៀត។”

        កាន់តែក្រោយនេះ បណ្ដាព្រឹត្តិការណ៍ដោយសមាគមបេតិកភ័ណ្ឌរៀបចំ​
កាន់​តែបានបើកទូលាយនិងទាក់ទាញមហាជនជាច្រើនកុះករមកនឹងវប្បធម៍​
បេតិកភ័ណ្ឌ។ ក្នុងនោះមានកម្មវិធីធំៗដូចជា ភូមិគ្រឿងភាជន៍ Bat Trang-ប្រពៃណី​
និងទំនើប វប្បធម៍អាននិងមជ្ឈដ្ឋានជនវ័យក្មេងជាដើម។ នោះជាការ​ខំប្រឹងប្រែង
គួរឲ្យកត់សម្គាល់របស់សមាជិកក្នុងសមាគមដើម្បីនាំបេតិកភ័ណ្ឌ​វប្បធម៍វៀត
ណាមទៅក្នុងចរន្តហូរនៃជីវភាពរស់នៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ