ស្រុកកោះ Phu Quoc ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៦

ស្រុកកោះ Phu Quoc ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៦ - ảnh 1
ស្រុកកោះ Phu Quoc ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៦ (Image: VNA)


(VOVworld) – ស្រុកកោះ Phu Quoc នៅខេត្ត Kien Giang ភាគខាងត្បូង
 វៀតណាមត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តក្លាយទៅជាមណ្ឌល
រដ្ឋបាល សេដ្ឋកិច្ចពិសេសចំណុះមជ្ឈឹមនាឆ្នាំ ២០២០។ នេះគឺជាលក្ខ័ណ្ឌ
អំណោយផល ដើម្បី Phu Quoc អភិវឌ្ឍន៍ទេសចរណ៍ឲ្យបានខ្លាំងក្លាថែម
ទៀត។ ជួយជ្រោម ជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៦ ក្រុមហ៊ុនទេសចរណ៍
ជាច្រើននៅស្រុកកោះ Phu Quoc កំពុងអនុវត្តកម្មវិធីកាត់បន្ថយតំលៃទួរ
សំដៅទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាធ្វើឲ្យភ្ញៀវទេសចរមានការជក់ចិត្ត
ចាប់អារម្មណ៍ក្នុងពេលមកទស្សនាកោះនេះ។       

        Phu Quoc គឺជាកោះទេសចរណ៍ធំបំផុតនៅវៀតណាមដែលស្ថិតនៅ
ស្រុក Phu Quoc ខេត្ត Kien Giang។ ពីយូរយាណាស់មកហើយ Phu Quoc
ល្បី ល្បាញទាំងក្នុងនិងក្រៅប្រទេសជាកោះពេជ្រនៅសមុទ្រប៉ែកនីរតី
វៀតណាម។ កោះ Phu Quoc មានឆ្នេរសមុទ្រស្អាតអស្ចារ្យដែលស្ថិតតាម
បណ្ដោយពីខាងជើងដល់ខាងត្បូងដោយមានព្រៃស្រោងនៅរក្សាបានភាព
រហោស្ថានរបស់ខ្លួន។ នាឆ្នាំ ២០០៦ UNESCO បានទទួលស្គាល់កោះ
Phu Quoc និងឆ្នេសមុទ្រខេត្ត Kien Giang គឺជាមណ្ឌលជីវរក្សាបំរុងពិភព
លោក។ លក្ខណៈធម្មជាតិសម្បូរបែបទាំងឡាយពោលខាងលើបានទាក់
ទាញភ្ញៀវទេសចរពីគ្រប់ទិសទីមកទស្សនាដែលបង្កើតសក្តានុភាព
អភិវឌ្ឍន៍ទេសចរណ៍ បានខ្លាំងក្លានៅទីនេះ។ ដូច្នេះ ខេត្ត Kien Giang
បានដាក់ចេញគោលដៅដល់ឆ្នាំ ២០២០ អភិវឌ្ឍន៍កោះ Phu Quoc ក្លាយ
ទៅជាមជ្ឈមណ្ឌលទេសចរណ៍សំរាកលំហែកាយពាណិជ្ជកម្មអន្តរជាតិ
ធំទំនើបដែលមានគុណភាពខ្ពស់ក្នុងតំបន់និងលើពិភពលោក។ដើម្បី
អនុវត្តគោលដៅនេះ រដ្ឋអំណាចខេត្ត Kien Giang បានអនុវត្តរាល់វិធាន
ការ ជាពិសេសគឺការប្រមូលផ្តុំទុនពីបណ្ដាអង្គការបុគ្គលនៅក្នុងនិងក្រៅ
ប្រទេសដើម្បីវិនិយោគអភិវឌ្ឍន៍ទេសចរណ៍។ ជាពិសេស​ ភារកិច្ចជួរមុខ
គឺរៀបចំល្អឆ្នាំទេសចរណ៍ជាតិ ២០១៦។ លោក Huynh Quang Hung
អនុប្រធានគណៈ កម្មាធិការប្រជាជនស្រុក Phu Quoc បានឲ្យដឹងថា៖
រដ្ឋអំណាចតំបន់រួមជាមួយ បណ្ដាក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន
សណ្ឋាគារ អនុវត្តទួរទៅកាន់នៅកោះ Phu Quoc ដោយមានតំលៃត្រូវ
បានកាត់បន្ថយពី ១០% ដល់ ៣០% សំដៅទាក់ទាញ ភ្ញៀវទេសចរ។
លោក Huynh Quang Hung បានឲ្យដឹងថា៖

        «តាមរយៈការឃោនា សហគ្រាសទាំងអស់នៅស្រុក Phu Quoc
សុទ្ធតែស្រុះចិត្តគំនិតអំពីការកាត់​បន្ថយតំលៃ។ នាបច្ចុប្បន្ន ការឆ្លើយ
តបនឹងសេវ៉ា កម្មទេសចរណ៍សារវ័ន្តគឺស្ថិរភាពខាងតំលៃសណ្ឋាគារផង
និងតំលៃសេវ៉ាកម្មផង។ ចំណុចលេចធ្លោក្នុងឆ្នាំទេសចរណ៍ ២០១៦
គឺមណ្ឌលលេងកំសាន្ត Safari ដែល ទើបនឹងដាក់ឲ្យដំណើរការបង្កល
ក្ខណៈសំរាប់ភ្ញៀវទេសចរមកទស្សនា Phu Quoc ច្រើនថែមទៀតហើយ
ពេលវេលាសំរាកលំហែរកាយយូរជាងមុន។»

        ដើម្បីជួយជ្រោមជ្រែងគោលមាគ៌ារទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុន
ភាគ ហ៊ុនទេសចរណ៍ Hoa Binh Vietnam បានមានកម្មវិធីជាក់ស្តែងមួយ
ចំនួនដើម្បី កាត់បន្ថយតំលៃសេវ៉ាកម្ម។​ ក្រុមហ៊ុនបានសហការជាមួយ
ក្រុមហ៊ុនអាកាសចរ ណ៍នានាកាត់បន្ថយតំលៃសំរាប់ភ្ញៀវទេសចរដែល
មកទស្សនានៅកោះ Phu Quoc។ លោកស្រី Nguyen Thi Hoa Le ប្រធាន
ក្រុមប្រឹក្សាអភិបាលនិងជាអគ្គ នយិការក្រុមហ៊ុនភាគហ៊ុនទេសចរណ៍
Hoa Binh Vietnam បានឲ្យដឹងថា៖

        «យើងខ្ញុំបានជួបធ្វើការជាមួយកម្មវិធីពង្រីកតម្រូវការនិងក្រុមហ៊ុន
អាកាសចរ ណ៍ Jetstar Vietnam Airlines និង Vietjetair ដើម្បីរៀបចំឡើង
កម្មវិធីកាត់បន្ថយ តំលៃទួរសំរាប់ភ្ញៀវពី ១៥% ដល់ ២៥%។ កម្មវិធីកាត់
បន្ថយតំលៃដុំសណ្ឋាគារពី ២០% ដល់ ៣០% សំរាប់ភ្ញៀវទេសចរណ៍
ដែលធ្វើដំណើរក្នុងអំឡុងឆ្នាំទេសចរ ណ៍ជាតិ ២០១៦។»

        លោក Doan​ Anh Phuc នាយកគ្រប់គ្រងហាងម្ហូប Anh Duong នៅ
វិថី Tran Hung Dao បានឲ្យដឹងថា៖

        «ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៦ សណ្ឋាគារនិងភោជ
នីយដ្ឋាន Anh Duong កាត់បន្ថយតំលៃដល់ ១០% សំរាប់ភ្ញៀវទេសចរ។
 ខ្ញុំក៏ជឿជាក់ដែរ ថា៖ សហគ្រាសផ្សេងៗទៀតក៏មានកម្មវិធីអាទិភាព
ដើម្បីទាក់ទាញភ្ញៀវទេសចរ ពីគ្រប់ទិសទីមកទស្សនានិងទទួលទាន
ម្ហួបអាហារនៅទីនេះ។»

        ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋអំណាចនិងប្រជាពលរដ្ឋស្រុកកោះ
 Phu Quoc កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តបស់ខ្លួនដើម្បីរៀបចំ
យ៉ាងល្អព្រឹត្តិ ការណ៍នានាក្នុងឆ្នាំទេសចរណ៍ជាតិ ២០១៦ ប្តេជ្ញានាំកោះ
ទេសចរណ៍ស្អាតនេះ កាន់តែគួរឲ្យទាក់ទាញថែមទៀតចំពោះភ្ញៀវទេស
ចរនៅក្នុងនិងក្រៅប្រទេស។ ម្យ៉ាងទៀត ព្រលានយន្តហោះអន្តរជាតិ
Phu Quoc ដែលបានដាក់ឲ្យដំណើរការ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងទៅ
 បាននិងកំពុងរួមចំណែកអភិវឌ្ឍន៍កោះ Phu Quoc ឲ្យបានខ្លាំងក្លាថែម
ទៀតនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ