កោះ Quan Lan នៅស្រុក Van Don ខេត្ត Quang Ninh

(VOVWORLD) - ស្ថិតក្នុងឈូងសមុទ្រ Bai Tu Long មានចម្ងាយពីទីក្រុង Ha Long ប្រហែល៤៥គីឡូម៉ែត្រ កោះ Quan Lan នៅស្រុក Van Don ខេត្ត Quang Ninh កំពុងជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយមានទស្សនីយភាពដ៏មនោរម្យ ឆ្នេរសមុទ្រធម្មជាតិនិងព្រៃស្រល់ខៀវស្រងាត់ដ៏ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ឃុំកោះ Quan Lan កំពុងជម្រុញលំនាំទេសចរណ៍សហគមន៍ដែលនាំមកនូវចំណូលគួរឲ្យកត់សម្គាល់ជូនប្រជាជននៅលើកោះផងដែរ។
កោះ Quan Lan នៅស្រុក Van Don ខេត្ត Quang Ninh - ảnh 1ទិដ្ឋភាពដ៏ស្រស់ស្អាតរបស់សមុទ្រនៅកោះ Quan Lan (រូបថតៈ ស្រាវជ្រាវ) 

ទៅទស្សនា Quan Lan ពីទីក្រុង Ha Long មិត្តអាចធ្វើដំណើរតាមកប៉ាល់ទេសច រណ៍ពីកំពង់ផែ Bai Chay។ ហើយពីនេះ តាមរយៈមធ្យោបាយធ្វើដំណើរដូចជាកប៉ាល់ល្បឿនលឿន មិត្តត្រឹមតែចំណាយពីរបីម៉ោងប៉ុណ្ណោះអាចមកដល់កោះ Quan Lan ហើយ។ ទីនេះស្ងប់ស្ងាត់ រហោរស្ថាន ហើយមធ្យោបាយសម្រាប់ធ្វើដំណើរដែលប្រជាជនប្រើប្រាស់គឺម៉ូតូកងបីឬហៅថា Tuk tuk។ ភ្ញៀវអាចជួលផ្ទះ Homestay ដើម្បីសម្របខ្លួនជាមួយអ្នកភូមិហើយអាចចូលរួមទួរ “ធ្វើជាអ្នកនេសាទមួយថ្ងៃ” ដើម្បីគយគន់នូវទេសភាពដ៏ស្រស់ស្អាតលើកោះផងដែរ។ មិត្ត Vu Thuy Linh ភ្ញៀវមកពីទីក្រុងហាណូយមានចំណាប់អារម្មណ៍ថា៖ “នាងខ្ញុំបានមកកោះ Quan Lan នេះជាលើកដំបូងហើយឃើញថា ទេសភាពនៅទីនេះគឺស្រស់ស្អាតណាស់។ ហើយជាពិសេស ខ្ញុំបានឆ្លងកាត់លំនាំទេសចរណ៍ដែលសាកល្បងធ្វើជាអ្នកនេសាទមួយថ្ងៃ។ នាងខ្ញុំសង្ឃឹមថារូបសណ្ឋាននេះនឹងត្រូវបានបើកទូលាយដើម្បីឲ្យគេស្គាល់ឲ្យបានច្រើន”។

កោះ Quan Lan នៅស្រុក Van Don ខេត្ត Quang Ninh - ảnh 2រូបថតៈ ស្រាវជ្រាវ 

ការរួមបញ្ចូលរវាងតម្លៃប្រពៃណី អត្តសញ្ញាណវប្បធម៌តំបន់ជាមួយបំណងស្វែងរកលក្ខណៈពិសេសរបស់ភ្ញៀវទេសចរ បានបង្កើតឡើងផលិតផលទេសចរណ៍គួរឲ្យចាប់អារម្មណ៍មួយនេះ។ ជាពិសេស នាំមកប្រសិទ្ធិភាពជាក់ស្តែង  រួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជនក្នុងតំបន់។ លោក Pham Dinh Huy ជនម្នាក់នៅភូមិ Son Hao ឃុំកោះ Quan Lan សំណេះសំណាល់ថា៖ “ភ្ញៀវទេសចរច្រើននាក់ ពេលគេមកទស្សនានៅទីនេះ គេបានសម្របខ្លួនទៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យជីវភាពរស់នៅកាន់តែរស់រវើកជាង។ ហើយមកទីនេះ ភ្ញៀវអាចមានចំណាប់អារម្មណ៍ដោយឡែក។ ឧទាហរណ៍ គ្រួសារមួយនោះកំពុងប្រកបមុខរបរជីក Sa sung (ជន្លេនមួយប្រភេទរស់នៅសមុទ្រ) ពោលគឺភ្ញៀវនឹងដើរតាមជីក Sa Sung ជាមួយគ្រួសារនោះផងដែរ”។

កោះ Quan Lan នៅស្រុក Van Don ខេត្ត Quang Ninh - ảnh 3រូបថតៈ Tuan Dao 

ដើម្បីនាំមកជូនភ្ញៀវទេសចរការដកពិសោធន៍គួរឲ្យចាប់អារម្មណ៍នោះ ប្រជាជនឃុំ កោះ Quan Lan បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដោយជំនាញការខាងទេសចរណ៍ណែនាំ។ ពីការប្រាស្រ័យ រហូតដល់ការទាក់ទងជាមួយភ្ញៀវ ទាំងអស់នេះសុទ្ធតែបានណែនាំយ៉ាងមត់ចត់ដោយគោលការណ៍មួយគឺ ធ្វើទេសចរណ៍ ប៉ុន្តែនៅរក្សាបានអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ លោក Pham Hai Quynh អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Van Hai Xanh ជាជំនាញការមួយក្នុងក្នុងចំណោមជំនាញការដែលចូលរួមការកសាងលំនាំទេសចរណ៍សហគមន៍កោះ Quan Lan បានឲ្យដឹងថា៖ “តាមពិតទៅ  Quan Lan ជាកន្លែងមានតម្លៃធំធេងអំពីវិស័យទេសចរណ៍ ក្រៅពីនោះ Quan Lan នៅតែបង្កប់នូវតម្លៃវប្បធម៌ផងដែរ។ ដោយគោដៅ អភិវឌ្ឍន៍យឺតបន្តិចក៏បានប៉ុន្តែចីរភាព សង្ឈឹមថា នាពេលខាងមុខ Quan Lan នឹងកាន់តែទាក់ទាញភ្ញៀវមកទស្សនាផងដែរ”។

កោះ Quan Lan នៅស្រុក Van Don ខេត្ត Quang Ninh - ảnh 4 កោះ Quan Lan ស្អាតបំព្រង (រូបថតៈ ស្រាវជ្រាវ)

លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមអំពីរូបសណ្ឋានធ្វើទេសចរណ៍សហគមន៍។ សង្ឈឹមថា មិត្តនឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបផ្តល់ជូន។  រាល់សំបុត្ររបស់អស់លោកអ្នក សូ មផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ