ក្រុមសិល្បៈ Xam Ha Thanh ជាមួយនឹងការអភិរក្សសិល្បៈចម្រៀង Xam

(VOVworld)- លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជា
ភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៧៥ មកពីប្រទេសនិង តំបន់ដែនដីចំនួន៣៥លើពិភពលោក ក្នុងនោះកម្មវិធីផ្សាយសម្លេងជា ភាសាខ្មែរ ទទួលបានសំបុត្រចំនួនពីរ ពីមិត្ត ឃឹម សុខន និងមិត្ត ហ៊ុន សុខជា មកពីខេត្ត
កំពង់ចាម (កម្ពុជា)។អរគុណច្រើនដែលមិត្តទាំងអស់បានតាមដាន ស្តាប់កម្មវិធី
ផ្សាយសម្លេងរបស់វិទ្យុសម្លេងវៀតណាមជាប្រចាំ។
ក្រុមសិល្បៈ Xam Ha Thanh ជាមួយនឹងការអភិរក្សសិល្បៈចម្រៀង Xam - ảnh 1
ក្រុមសិល្បៈ Xam Ha Thanh ក្នុងឈុតសម្តែងសិល្បៈមួយ

        លោកអ្នកនាងជាទីមេត្រី! បន្ទាប់ពីស្តាប់ការឧទ្ទេសនាមអំពីសិល្បៈ ចម្រៀង
Xam ក្នុងនាទីប្រអប់សំបុត្រនៃសប្តាហ៍មុន មិត្ត ឃឹម សុខន បានផ្ញើរសំបុត្រមកកម្ម វិធីរបស់យើងខ្ញុំដោយស្នើឲ្យកម្មវិធីឧទ្ទេសនាមបន្ថែមអំពីការ អភិរក្សប្រភេទសិ
ល្បៈនេះ។ទទួលតាមសំណូមពរនោះ ក្នុងនាទីប្រអប់សំបុត្រ  ពេលនេះ យើងខ្ញុំ
សូម ធ្វើការឧទ្ទេសនាមអំពីក្រុមសិល្បៈ Xam Ha Thanh ជាមួយ នឹងការអភិរក្ស
សិល្បៈចម្រៀង Xam។  សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

       ក្រុមសិល្បៈ Xam Ha Thanh បានបង្កើតជាផ្លូវការនាឆ្នាំ២០១០ ដោយប្រធាន ក្រុមគឺសិល្បៈការិនី Mai Tuyet Hoa និងសមាជិកគឺសិល្បការិនី Mai Ngoan តន្ត្រីករ
Quang Long, Khuong Cuong និងសិល្បៈការិនី Thuy Ngan ជាដើម​។ សិល្បៈករ
ក្នុងក្រុមសុទ្ធតែជាអ្នកដំបូងរួមសហការជាមួយមជ្ឈមណ្ឌល អភិវឌ្ឍន៍សិល្បៈតន្ត្រី
វៀតណាម ស្តារឡើងវិញ និងនាំសិល្បៈចម្រៀង Xam ទៅកាន់មហាជន។ ហើយ
ការស្តារឡើងវិញដោយរបៀបបណ្តុះបណ្តាល សម្រាប់ចម្រៀង Xam នោះ ជាការ
បារម្ភរបស់ក្រុមទាំងមូល ដូចជាក្តីចែក រំលែករបស់សិល្បៈការិនី Mai Tuyet Hoa៖

       “យើងខ្ញុំចង់បណ្តុះបណ្តាលតាមបែបជំនាញ។ មិនបណ្តុះបណ្តាលទៅតាម
ឲបរិមាណទេ។ ដោយហេតុនេះ យើងខ្ញុំផ្តោតការយកចិត្តទុកដាក់លើប្អូនៗ
ដែលរៀនអំពីតន្ត្រីជនជាតិ។​ខ្ញុំ មានការសប្បាយក្រៃលែងដោយសារប្អូនៗ
ជាក់ចិត្តនឹងការរៀនណាស់។ ហើយខ្ញុំបណ្តុះបណ្តាលប្អូនៗតាមសមត្ថភាព
រៀងៗខ្លួន។ ពោលគឺប្អូនដែល មានសម្លេងពិរោះ ប៉ុន្តែគ្មានសមត្ថភាពនៅជំ
នាញណាមួយ យើងខ្ញុំនឹងនាំ ប្អូននោះរៀនប្រើឧបករណ៍ជាដើម”។

       ក្រុមសិល្បៈ Xam Ha Thanh ក៏បានរៀបចំការជួបសំណេះសំណាល់ ផ្សព្វ​ផ្សាយនិងឧទ្ទេសនាមសិល្បៈចម្រៀង Xam  នៅមហាវិទ្យាល័យនានា ឬនៅ បណ្តាសមាគមអក្សរសាស្ត្រសិល្បៈមួយចំនួន។ ជាពិសេស សមាជិកក្នុងក្រុម បានធ្វើដំណើរសម្តែង Xam នៅឯប្រទេសអភិវឌ្ឍន៍ដូចជាជប៉ុន អាមេរិក និង
បារាំង ហើយការសម្តែងទទួលបានការពេញនិយមរបស់មិត្ត បរទេសជាច្រើន។ ប្រការគួរឲ្យកត់សម្គាល់គឺ នៅពេលសម្តែងនៅអាមេរិក មាននិស្សិតអាមេរិក
មួយនាក់ចូលចិត្តសិល្បៈចម្រៀង Xam បានសម្រេចចិត្ត មកកាន់វៀតណាមធ្វើ
កម្មសិក្សានិងស្វែងរករៀនច្រៀង Xam ជាមួយក្រុម​សិល្បៈXam Ha Thanh ផង
ដែរ។

       “បំណងប្រាថ្នារបស់សមាជិកក្នុងក្រុមគឺនឹងខំប្រឹងប្រែងអភិវឌ្ឍន៍និង បណ្តុះ
បណ្តាលបន្ថែមពន្លកថ្មីសម្រាប់កសាងក្រុម Xam Ha Thanh រឹងមាំបោះ ជំហាន
ទៅមុខ។​ដោយគោលដៅនាំ Xam ខិតមកជិតជាមួយមហាជន ជាពិសេសគឺមជ្ឈ
ដ្ឋានវ័យក្មេង ក្រុម  Xam Ha ThanH នឹងបន្តរៀបចំឈុត សម្តែងស្តីពីប្រធានបទ
ដែលកំពុងបានសង្គមយកចិត្តទុកដាក់” នោះក៏ជាការ ចែករំលែករបស់សិល្បៈ
ការិនី Mai Tuyet Hoa អ្នកជក់ចិត្តជាមួយនឹងសិល្បៈ ចម្រៀង Xam ។

       មិតឃឹមសុខននិងមិត្តអ្នកស្តាប់ជាទីមេត្រី! តាមរយៈកម្មវិធីផ្សាយសម្លេង
របស់យើងខ្ញុំ មិត្តបានយល់បន្ថែមអំពីសិល្បៈចម្រៀង Xam ក៏ដូចជារបៀបប្រើ
ប្រាស់ឧបករណ៍ភ្លេងនិងការអភិរក្សប្រភេទសិល្បៈចម្រៀង Xam ។​យើងខ្ញុំនឹង
បន្តផ្តល់ ព័ត៌មានទៅកាន់មិត្តទាំងអស់គ្នានូវប្រភេទសិល្បនៈនេះនៅក្នុងកម្មវិធី
ផ្សាយ សម្លេងលើកក្រោយ។ រាល់ សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យ
ដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង
វៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយ ឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូម
បញ្ចប់នៅត្រឹមនេះ។ សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ