កំលោះមានឈាមជ័រវៀតណាម-កម្ពុជា

 “ ខ្ញុំស្រឡាញ់វៀតណាម ហើយមនោសញ្ជេតនានេះមិនដូចនឹងមនោស​ញ្ជេ​ទនារបស់
ភ្ញៀវទេសចរណ៍ផ្សេងៗ ពេលមកដល់វៀតណាមទេ។ ពីព្រោះគ្រួសារខ្ញុំរស់នៅទីនេះ
។” នោះគឺជាការចែករំលែកពីកំឡោះកម្ពុជាមួយនាក់ពេលមកដល់​ហាណូយ។ ​

កំលោះមានឈាមជ័រវៀតណាម-កម្ពុជា - ảnh 1
សេងប៉ង់

យុវជនសេងប៉ង់​មានសម្បូរខ្មៅស្រអែម និងសក់រួញក្រញាញ់ ជាលក្ខណះ​សំ
គាល់​ដោយឡែករបស់ជនកម្ពុជា ប៉ុន្តែមាន​ឈាមជ័រវៀតណាម។ លោក​តានិង
លោកយាយរបស់សេងប៉ង់ជាជនជាតិវៀតណាម។ លោកតានិងលោកយាយបាន
មកដល់កម្ពុជាពីឆ្នាំ១៩៣០ ហើយស្នាក់នៅប្រទេសនេះ។ ឪពុករបស់សេងប៉ង់ជា
កូនប្រុសទី២ក្នុងគ្រួសារមានបង ប្អូនចំនួន៨នាក់។ ​សេងប៉ង់គឺជំ​នាន់ទី៣ របស់គ្រួ
សារ និងខ្លួនមាន​ឈានជ័រទាំងពីរសាសន៍​​។

          នាបច្ចុប្បន្ន ឪពុកម្ដាយរបស់សេងប៉ង់នៅខេត្តកំពត់។ ពូ មិញ បង ប្អូនរបស់
សេងប៉ង់សុទ្ធតែរស់នៅជិតផ្ទះរបស់សេងប៉ង់ ដែរ។ ​បានប្រសូត​ឡើងក្នុងមហា
​គ្រួសារដូច្នេះ បានជាកាលនៅ​តូច​ សេងប៉ង់បានមានឱកាសធ្វើស្គាល់ជាមួយ
​ភាសា​ និងវប្បធម៌​វៀតណាម។​ ធំដឹងក្តីឡើង​​សេងប៉ង់ មានគោលបំណងបានវិលត្រឡប់មកវៀតណាមវិញ បានត្រឡប់មកនឹងប្រភពដើមរបស់ខ្លួន។
 មុននោះ សេងប៉ង់បានត្រឡប់មកសាកសួរសុខទុក្ខសាច់ញាត្តិនៅវៀត
ណាមឬទៅទស្សនាទីក្រុងហូជីមិញនៅភាគខាងត្បូង ពីពីរ​ដល់៣ដង។ 
ប៉ុន្តែលើកនេះខុសពីលើកមុន សេងប៉ង់បានវិលត្រឡប់មកវៀតណាមក្នុង​តួនា
ទីជានិស្សិតកម្ពុជា១នាក់ ហើយបានសិក្សារនៅទីក្រុងហាណូយ (ភាគខាងជើង
វៀតណាម)។ នេះគឺជាលើកទី១ដែលកំឡោះអាយុ២០ឆ្នាំនេះបានមក​ដល់ហា
ណូយ។

          “ ពេលបានជ្រើសរើសមក​សិក្សារនៅវៀតណាម ឪពុក ម្ដាយខ្ញុំសប្បាយរីក
រាយ​ណាស់។ នៅទីនេះ ខ្ញុំត្រូវបានរដ្ឋាភិបាល លោកគ្រូអ្នកគ្រូវៀតណាមយកចិត្ត
ទុកដាក់ និងថែទាំអោយសប់បែបយ៉ាងតាំងពីការសិក្សារៀនសូត្រ ដល់ការហូប
ចុក ស្នាក់នៅ។ រស់នៅវៀតណាមមានការខុសប្លែកជាច្រើនបើប្រៀបនឹងកម្ពុជា
 ប៉ុន្តែគ្មានបញ្ហាអ្វីទេ។ ពីព្រោះ វៀតណាមជា​គ្រួសាររបស់ខ្ញុំ។”

កំលោះមានឈាមជ័រវៀតណាម-កម្ពុជា - ảnh 2
សេងប៉ង់និងមិត្តភក្តិនៅសាលាមិត្តភាព៨០

          ការខុសប្លែកក្នុងភាសាជានិច្ចកាលជាការលំបាកសំរាប់ជនបរទេសនានា 
​ពេលមកដល់វៀតណាម។ ប៉ុន្តែចំពោះសេងប៉ង់វិញគឺមិនជាបញ្ហាទេ​ពីព្រោះគេ
បានស្គាល់​ភាសាវៀតណាមគ្រាន់បើហើយ។ ដូច្នេះ សេងប៉ង់ ​បានក្លាយ​ទៅជា
អ្នកបក់ប្រែអោយមិត្តនិស្សិតកម្ពុជាផ្សេងៗដែលកំពុងសិក្សារនៅសាលាមិត្តភាព
 ៨០ ទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ។ មិត្តសាំងធីសា​ -ប្រធាន​ក្រុម
និស្សិតកម្ពុជានៅសាលាមិត្តភាព៨០ បានអោយដឹងថា៖

          “ នៅពេលអ្នកគ្រូបង្រៀន សេងប៉ង់តែងតែបកប្រែអោយមិត្តក្នុងថ្នាក់រៀន
​ស្ដាប់។ ពេលទៅផ្សារគាត់ក៏ទៅតាមនិងជាអ្នកតថ្លៃ។ នៅពេលឈឺស្កាត់ មិត្តនា
នាមិនហៅប្រធានទេ ហើយគេហៅសេងប៉ង់នាំទៅជួបគ្រូពេទ្យរបស់សាលា។”

          ទោះបីជាចេះនិយាយភាសាវៀតណាមក្តី ប៉ុន្តែសេងប៉ង់ក៏ជួបការលំបាក
ជាច្រើនក្នុងពេលសរសេរនិងអានផងដែរ។តាមសេងប៉ង់ថា៖ភាសាវៀតណាម
ពិបាកដោយបណ្ដាសញ្ញា៖

          “ ពេលទើបរៀន ខ្ញុំឃើញថាលំបាកម៉េន ជាពិសេសគឺពេលសរសេរតាម​អាន 
និងអាន ។ ប៉ុន្តែដោយមានការជួយឧបត្ថម្ភពីលោកគ្រូ អ្នកគ្រូ និងមិត្តនានា ខ្ញុំនឹងខំ
ប្រឹងប្រែងរៀនសូត្រអោយបានល្អ។”

          និយាយអំពីវប្បធម៌ មនុស្សវៀតណាម សេងប៉ង់អោយដឹងថា៖ មនុស្ស
វៀតណាមរ៉ាក់ទាក់ ស្និទ្ធស្នាលណាស់ ហើយវប្បធម៌មានចំណុចពិសេសដោយ
ឡែក ខុសពីកម្ពុជាច្រើន និងសេងប៉ង់មានគោលបំណងថានឹងបានទៅច្រើន
កន្លែង សិក្សារបានច្រើន​ថែមទៀត​ដើម្បីក្រោយនេះបំរើប្រទេសជាតិផង និង
ឧទ្ទេសនាមអំពីវប្បធម៌​វៀត​ណាមចំពោះមិត្តកម្ពុជាទៀតផង។ ដោយភាព
ស្មោះត្រង់ និងស្និទ្ធស្នាល បានជាសេងប៉ង់ នៅឯណាក៏ទទួលបានក្តីស្រឡាញ់
 ចូលចិត្តពីមិត្តភក្តិគ្រប់រូប។ Nong Quang Huy និង Ly Van Ba ជាកូនសិស្សថ្នាក់
ទី១០ នៅសាលាមិត្តភាព ​៨០ ​បានអោយដឹងថា៖

          “ លើកដំបូងជួបគាត់ ខ្ញុំស្ទាក់ស្ទើរណាស់។ ប៉ុន្តែ បន្ទាប់ពីពេលបានជួបប្រា​
ស្រ័យជាមួយគ្នាលើកច្រើន ខ្ញុំនិងគាត់ស្និទ្ធស្នាល។ ហើយជួលកាលនិយាយភា
សា​វៀតណាមជួលកាលនិយាយភាសាអង់គ្លេស។”

          “ យើងខ្ញុំគោរព រាប់អានគ្នា។ ជួនកាលខ្ញុំជួយគាត់រៀនភាសាវៀតណាម ​និង
​គាត់ជួយខ្ញុំរៀនភាសាអង់គ្លេសណាស់។ ក្រៅពីនោះ យើងខ្ញុំក៏បាន មើលទួរទស្សន៍
 ​កាសែតជាមួយគ្នា។”

          ឆ្នាំនេះគឺជា ​ឆ្នាំ​ដំបូង​ដែលសេងប៉ង់ទទួលបុណ្យចូលឆ្នាំថ្មី​នៅវៀតណាម ​​។ 
ទោះបីជាព្រួយបន្តិចពីព្រោះមិនបានទទួលបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារនិងមិត្ត
ភក្តិនៅកម្ពុជាក្តី ប៉ុន្តែសេងប៉ង់នៅសប្បាយរីករាយ រងចាំទទួលបុណ្យចូលឆ្នាំថ្មីជា
ប្រពៃណីរបស់ជន​វៀតណាម។ សេងប៉ង់បានស្ដាប់ច្រើនអំពីនំអន្សោមក្តី ប៉ុន្តែមិន
ទាន់បានហូបទេ ហើយជាពិសេសគឺចំពេលទទួលបុណ្យចូលឆ្នាំថ្មី។ បងក៏មាន
ផែនការទៅទស្សនាខេត្តមួយចំនួននៅភាគខាងជើងវៀតណាមក្នុងឱកាសបុណ្យ
ចូលឆ្នាំថ្មី ដើម្បី​ទទួលបរិយាកាសត្រជាក់ផង មើលទស្សនាផ្កាម៉ាក់ឃៃ និងចូលរួម
ពិធីបុណ្យធំៗនាដើមឆ្នាំថ្មីផង។ ​នេះក៏គឺជាបណ្ដាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
 ចំពោះ​កំឡោះកម្ពុជារូបនេះ នៅពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ