ខេត្ត Son La ផ្ដោតសំខាន់លើការបណ្តុះបណ្តាលនិស្សិតឡាវ

(VOVWORLD) - នៅលើទឹកដីថ្មី ថ្វីត្បិតតែនៅឆ្ងាយពីគ្រួសារ និយាយភាសាខុសគ្នា និងមានវប្បធម៌សុខគ្នាក៏ដោយ ប៉ុន្តែសម្រាប់សិស្សានុសិស្ស និស្សិត និងកម្មាភិបាលគ្រប់រូបមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបាន និងកំពុងបន្តការសិក្សានៅទឹកដីវៀតណាមនិយាយរួម និងខេត្ត Son La និយាយដោយឡែកគឺសុទ្ធតែជាពេលវេលាដែលមិនអាចបំភ្លេចបានឡើយ។ពួកគេមិនត្រឹមតែក្លាយទៅជាប្រភពធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ឡាវប៉ុណ្ណោះទេ ថែមទាំងជា “តត្តា” រួមចំណែកតភ្ជាប់ ពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងឡាវផងដែរ។
ខេត្ត Son La ផ្ដោតសំខាន់លើការបណ្តុះបណ្តាលនិស្សិតឡាវ - ảnh 1ខេត្ត Son La ផ្ដោតសំខាន់លើការបណ្តុះបណ្តាលនិស្សិតឡាវ

ក្រោយរយៈពេល ៥ ខែនៃការសិក្សា ក្រុមនិស្សិតមកពីបណ្ដាខេត្តភាគខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) បានស៊ាំនឹងបរិយាកាសថ្មីនៅទឹកដីខេត្ត Son La ។ 

ភាពច្របូកច្របល់ និងការលំបាកនៅពេលសិក្សាភាសាវៀតណាម ក្នុងការសន្ទនា ឬជីវភាពត្រូវបានជម្នះជាបណ្ដើរៗ ដោយមានការយកចិត្តទុកដាក់អស់ពីដួចចិត្តរងស់លោកគ្រូ អ្នកគ្រូ រួមទាំងរបៀបធ្វើច្នៃប្រឌិតដូចជា៖ ទម្រង់ “គូមិត្តភក្តិវៀតណាម-ឡាវ” (និស្សិតវៀតណាមម្នាក់ជួយនិស្សិតឡាវម្នាក់) ; សិក្សានិងនិយាយភាសាវៀតណាមតាមរយៈបទចម្រៀង; ទស្សនាគោលដៅកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ រមណីដ្ឋាន; ទៅផ្សារដើរទិញឥវ៉ាន់។ កញ្ញា Chen Ny Ma Lay San មកពីខេត្ត Xieng Khoang សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលកំពុងសិក្សាភាសាវៀតណាមនៅសាលាជាន់ខ្ពស់ Son La បានចែករំលែក៖ “មុនពេលមកកាន់វៀតណាម ខ្ញុំមានអារម្មណ៍បារម្ភ និងភ័យណាស់ ព្រោះថា មិនដឹងថាតើជីវភាពរស់នៅ និងការសិក្សានឹងទៅជាយ៉ាងណានោះឡើយ។ នៅពេលមកដល់ ខេត្ត Son La ហើយទទួលបានការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ ក្រោយរយៈពេលជិត ៥ ខែសិក្សាភាសាវៀតណាមមក នាងខ្ញុំអាចស្ដាប់និយាយ អាន និងសរសេរបាន។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្ត ជាច្រើន សម្រាប់យើងខ្ញុំឲ្យយល់ដងអំពីមេរៀន ឬពន្យល់ជាភាសាឡាវឲ្យងាយស្រួលយល់ផងដែរ”។

ដោយទឹកចិត្ត និងស្មារតីទទួលសុខត្រូវ កម្មាភិបាល លោកគ្រូ អ្នកគ្រូនៃសាលាជាន់ខ្ពស់ Son La បានផ្លាស់ប្ដូរថ្មីវិធីសាស្ត្រ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនភាសាវៀតណាមដល់ជនបរទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ម្ចាស់ការបំប៉នភាសាឡាវដើម្បីបង្រៀន សន្ទនា និងជួយដល់និស្សិត។ លើសពីនេះទៅទៀតសាលាក៏បានរៀបចំសកម្មភាពសម្បូរបែបក្នុងពិធីបុណ្យធំៗរបស់ប្រទេសទាំងពីរ សម្រាប់និស្សិតឡាវ និងវៀតណាមជួបប្រាស្រ័យគ្នា បំពាក់បំប៉នចំណេះដឹង។ លោក Nguyen Xuan Thang នាយករងសាលាជាន់ខ្ពស់ Son La បានឲ្យដឹងថា៖ ចាប់តាំងពីឆ្នាំ ២០០១ មក សាលាជាន់ខ្ពស់ Son La បានរៀបចំវគ្គបណ្តុះបណ្តាលភាសាវៀតណាម និងជំនាញចំនូន ២០ សម្រាប់និស្សិតប្រមាណ ៣ ០០០ នាក់មកពីបណ្ដាខេត្តភាគខាងជើងឡាវ៖ “សាលាបានអនុវត្តន៍គោលការណ៍ជួយឧបត្ថម្ភដល់និស្សិតបរទេសជាច្រើនដូចជាទទួលរ៉ាប់រងថ្ងៃសិក្សាពីប្រភពថវិកាខេត្ត។ ទន្ទឹមនឹងនេះ រៀបចំកន្លែងស្នាក់នៅ ទឹកស្អាត និងអគ្គិសនីដោយឥតគិតថ្ងៃ ព្រមទាំងបង់ថ្លៃធានារ៉ាប់រងសុខភាពយ៉ាងពេញលេញ ដល់និស្សិតបរទេសផងដែរ”។

ខេត្ត Son La ផ្ដោតសំខាន់លើការបណ្តុះបណ្តាលនិស្សិតឡាវ - ảnh 2និស្សិតឡាវជាច្រើនជំនាន់ដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាល ហើយបានវិលត្រឡប់មកប្រទេសវិញបានពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ

ដោយអនុវត្តន៍អនុស្សរណៈនៃការយោគយល់គ្នារវាងខេត្ត Son La និងបណ្ដាខេត្តភាគខាងជើងឡាវ ចាប់ពីឆ្នាំ ១៩៦៩ មក ខេត្ត Son La បានបណ្តុះបណ្តាលកម្មាភិបាល សិស្សានុសិស្ស និស្សិតរាប់ពាន់នាក់មកពីបណ្ដាខេត្តភាគខាងជើងឡាវនៅគ្រឹះស្ថានអប់រំក្នុងភូមិសាស្ត្រខេត្ត Son La; មនុស្សជាង ២១០០ នាក់ក្នុងចំណោមមនុស្សទាំងនេះបានបញ្ចប់កម្មវិធីបណ្តុះបណ្តាល ហើយបានវិលត្រឡប់ទៅធ្វើការនៅប្រទេសវិញ ហើយមនុស្សនៅសល់បន្តការសិក្សានៅតាមសាលាជាន់ខ្ពស់ និងមហាវិទ្យាល័យក្នុងភូមិសាស្ត្រខេត្ត។ លោក Nguyen Van Chien ប្រធានមន្ទីរការបរទេសខេត្ត Son La បានឲ្យដឹងថា៖ “ខេត្ត Son La បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិស្សិតបរទេសសម្រាប់បណ្ដាខេត្តភាគខាងជើងឡាវ។ ចំនួននិស្សិតដែលខេត្ត Son La ទទួលបណ្ដុះបណ្ដាលបានកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខេត្ត Son La បានកសាងផែនការជ្រើសរើសនិស្សិតចំនួន ៤០៥ នាក់មកពីបណ្ដាខេត្តភាគខាងជើងឡាវ។ យើងខ្ញុំក៏បានធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំគ្រឹះស្ថានអប់រំ បន្តកែលម្អ គ្រប់គ្រង និងលើកកំពស់គុណភាពបណ្តុះបណ្តាលដល់និស្សិតបរទេសផងដែរ”។

និស្សិតឡាវជាច្រើនជំនាន់ដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាល ហើយបានវិលត្រឡប់មកប្រទេសវិញបានពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ ហើយក្លាយទៅជាប្រភពធនធានមនុស្សដែលមានគុណភាព រួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍប្រទេសឡាវ។ តាមនោះ រួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនិយាយរួម និងរវាងខេត្ត Son La និងបណ្ដាខេត្តភាគខាងជើងឡាវនិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ