ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -  លោកអ្នកនាងជាទីមេត្រី! ក្នុងសំបុត្រផ្ញើមកកម្មវិធីកាលពីសប្តាហ៍មុន មិត្តអ្នកស្តាប់ជាច្រើនបានអបអរសាទរ VOV5 ក្នុងទិវាវិទ្យុពិភពលោកថ្ងៃទី ១៣ កុម្ភៈ ដែលក្នុងនោះ មិត្តអ្នកស្តាប់ Phichest Thongphom មកពីប្រទេសថៃបានសរសេរថា៖ “អរគុណ VOV ដែលផ្តល់ព័ត៌មានត្រឹមត្រូវដល់សង្គមក្នុងរយៈពេលជាច្រើនឆ្នាំ។ ពិភពលោកនៅតែមានវិទ្យុ ហើយយើងបន្តស្តាប់វិទ្យុដែរ”។

មិត្តអ្នកស្តាប់   Juan Diez មកពីទីក្រុង Santander ប្រទេសអេស្ប៉ាញ បានអធិប្បាយថា៖ “ប្រសិនបើមានរង្វាន់ណូបែល ឬពានរង្វាន់អន្តរជាតិសម្រាប់ស្ថានីយ៍វិទ្យុណាមួយគឺល្អណាស់ ខ្ញុំនឹងបោះឆ្នោតឱ្យ VOV នេះគឺជាអង្គភាពដែលសមនឹងទទួលបានរង្វាន់ដ៏អស្ចារ្យនេះ។ សូមអបអរសាទរចំពោះគ្រួសារ VOV ហើយ VOV សក្តិសមនឹងទទួលបានការទទួលស្គាល់ខ្ពស់បំផុតជុំវិញពិភពលោក”។ ក្នុងសំបុត្រផ្ញើមកកម្មវិធីពីខេត្ត កណ្តាលរបស់កម្ពុជា មិត្តអ្នកស្តាប់ កញ្ញា ឡៃ ចិន្តា បានសរសេរថា៖ “ខ្ញុំមិនដែលបានទៅវៀតណាមទេ។ ខ្ញុំចង់ស្វែងយល់អំពីប្រទេសរបស់អ្នកតាមរយៈការស្តាប់វិទ្យុជាជាងការស្វែងរកតាមអ៊ីនធឺណិត។ នាងខ្ញុំទន្ទឹងរង់ចាំស្តាប់កម្មវិធីជាច្រើនដែលឧទ្ទេសនាមអំពីទេសភាព វប្បធម៍ ម្ហូប និងប្រជាជនរបស់វៀតណាមនៅលើវិទ្យុ VOV”។ សូមអរគុណដល់ប្រិយមិត្ត ឡៃ ចិន្តា និងប្រិយមិត្តអ្នកស្តាប់ ដែលតែងតែចូលចិត្តកម្មវិធីវិទ្យុយើងខ្ញុំ។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីនាំមក ជូនអ្នកនូវខ្លឹមសារដ៏សម្បូរបែបអំពីប្រទេសនិងប្រជាជនវៀតណាម។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1អាវ Nhat Binh រាជវង្សង្វៀន (រូបថត៖ https://emoi.vn/co-phuc-viet)

ជាបន្តទៅនេះ យើងខ្ញុំសូមឆ្លើយតបសំបុត្ររបស់អ្នកស្តាប់ គីម ឡាយហៀង ពីប្រទេសកម្ពុជា ដែលចង់ស្តាប់ការណែនាំអំពីសម្លៀកបំពាក់បុរាណរបស់វៀតណាម។

និយាយឱ្យសាមញ្ញ សម្លៀកបំពាក់បុរាណវៀតណាមគឺជាឈ្មោះនៃសម្លៀកបំពាក់ប្រពៃណី វៀតណាមក្នុងប្រវត្តិសាស្ត្រ។ ទៅតាមសម័យកាល និងឥទ្ធិពលវប្បធម៌ សម័យនីមួយៗ ដែលការរចនាសម្លៀកបំពាក់ខុសៗគ្នា។ ដូច្នេះហើយ សម្លៀកបំពាក់បុរាណរបស់វៀតណាមគឺមានភាពចម្រុះ និងសម្បូរបែបបើធៀបនឹងប្រទេសជាច្រើនទៀតក្នុងពិភពលោក។ សម្លៀកបំពាក់បុរាណវៀតណាមគឺជាស្នាដៃដ៏ល្អឥតខ្ចោះ ដែលជាផ្នែកមួយនៃសម័យកាល។ បើនិយាយពីសម្លៀកបំពាក់ប្រពៃណីវៀតណាម យុវវ័យជាច្រើននឹកឃើញតែអាវផាយ ហើយស្គាល់តែអាវផាយប៉ុណ្ណោះ។ យ៉ាងណាមិញ វៀតណាមក៏មានទ្រព្យសម្បត្តិសម្លៀកបំពាក់ច្រើនជាងនោះទៀតផង ពោលគឺមាន អាវ Nhật Bình អាវ Tấc និងអាវ Giao Linh ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2អាវ Tac (រូបថត៖ https://emoi.vn/co-phuc-viet)

នៅក្នុងសម្លៀកបំពាក់បុរាណវៀតណាមទាំងអស់ អាវ Nhat Binh ត្រូវបានចាត់ទុកថាជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរបំផុត។ ដោយសារតែអាវ Nhat Binh ត្រូវបានបម្រុងទុកសម្រាប់គ្រួសាររាជវង្ស បន្ទាប់ពីរាជវង្សង្វៀន សម្លៀកបំពាក់នេះមិនត្រឹមតែត្រូវបានប្រើប្រាស់ដោយគ្រួសាររាជវង្សប៉ុណ្ណោះទេ ថែមទាំងមានប្រជាប្រិយភាពសម្រាប់មជ្ឈដ្ឋានអភិជន។ អភិជននឹងស្លៀកពាក់នេះនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ។ ចំណែកឯអាវ Tac គឺជាសម្លៀកបំពាក់ពេញនិយមដែលមានគ្រប់វណ្ណៈ តាំងពីស្តេច មន្ត្រីនាម៉ឺន រហូតដល់ប្រជាជនសាមញ្ញ។ រីឯអាវ Giao Linh វិញ គឺជាសម្លៀកបំពាក់បុរាណមួយរបស់ប្រទេសវៀតណាម ដែលមានការរចនាស្រដៀងនឹងសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសជប៉ុន និងចិនដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនដូចសម្លៀកបំពាក់ជប៉ុននិងចិនទេ រ៉ូបឆែតជើងទាំងក្នុងនិងខាងក្រៅរបស់អាវ Giao Linh គឺមិនស្មើគ្នា។ នេះគឺជាធាតុដែលបង្កើតអត្តសញ្ញាណតែមួយគត់នៃសម្លៀកបំពាក់បុរាណវៀត ណាម។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3ភូមិ Si Thau Chai មានទីតាំងនៅឃុំ Ho Thau ទីរួមស្រុក Tam Duong ខេត្ត Lai Chau មានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីទីប្រជុំជន (រូបថត៖ https://luhanhvietnam.com.vn/)

ក្នុងសំបុត្រផ្ញើជូនកម្មវិធី មិត្តអ្នកស្តាប់ ម៉េង លាភ មកពីប្រទេសកម្ពុជាបានសួរអំពីភូមិ Sì Thâu Chải  ឃុំ Hồ Thầu ស្រុក Tam Đường  ខេត្ត Lai Chau។ យើងខ្ញុំសូមជម្រាបជូនលោកអ្នកដូចតទៅ៖ ស្ថិតនៅរយៈកម្ពស់ ១.៥០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ភូមិ Si Thau Chai ស្រុក Tam Duong (Lai Chau) គឺជាភូមិទេសចរណ៍សហគមន៍ពិសេសមួយរបស់ជនជាតិ Dao នៅភាគពាយ័ព្យ។ ធ្វើដំណើរទេសចរណ៍មកកាន់ Si Thau Chai អ្នកមិនត្រឹមតែរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ខ្លាំងនៃភ្នំភាគពាយ័ព្យប៉ុណ្ណោះទេ ថែមទាំងឃើញទេសភាពព្រៃភ្នំដ៏ធំល្វឹងល្វើយ និងអស្ចារ្យ លេចធ្លោនៅចំពោះមុខអ្នក ដូចជាផ្ទាំងរូបភាពដោយអ្នកម្តាយធម្មជាតិគូរឡើងអញ្ជឹង។ រាល់រដូវកាល ពេលដែលអ្នកមកទីនេះ អ្នកនឹងជួបរឿងពិសេសៗ ពោលគឺ ភ្នំនិងព្រៃឈើនៅទីនេះសុទ្ធតែ “ព័ទ្ធជុំវិញដោយផ្កា” នៅនិទាឃរដូវមានផ្កាម៉ាកខៃ ផ្កាព្រំពណ៌ស នៅរដូវក្តៅ ផ្កាកុលារីកស្គុះស្គាយតាមដងផ្លូវទាំងសងខាង។ ឬនៅថ្ងៃដែលមានពពកច្រើន ភ្ញៀវទេសចរហាក់បីដូចជាត្រូវសម្របខ្លួននឹងធម្មជាតិនៃផ្ទៃមេឃភាគពាយ័ព្យ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 4ម្ហូបពិសេសរបស់ប្រជាជននៅតំបន់ភ្នំមិនអាចរំលងបាន ដូចជា៖ ត្រីអាំង, សាច់អាំង ផងដែរ (រូបថត៖ https://luhanhvietnam.com.vn/)

នៅទីនេះ ផ្ទះឈើបែបប្រពៃណីរបស់ជនជាតិ Dao ត្រូវបានសាងសង់យ៉ាងសាមញ្ញ ប៉ុន្តែផ្តល់ចំណាប់អារម្មណ៍ពិសេសដល់ភ្ញៀវទេសចរណ៍។ កាន់តែប្លែកនៅពេលធ្វើដំណើរទៅកាន់ Si Thau Chai អ្នកអាចទទួលបានបទពិសោធន៍វប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Dao ដូចជាពិធីបុណ្យប្រពៃណី ពិធីរាំជុំវិញភ្លក់ភ្លើងជាដើម។  រួមជាមួយនឹងមុខម្ហូបប្រពៃណីរាប់មិនអស់ ម្ហូបពិសេសរបស់ប្រជាជននៅតំបន់ភ្នំមិនអាចរំលងបាន។ ដូចជា៖ ត្រីអាំង, សាច់អាំង ផងដែរ។ បទពិសោធន៍នៃការសាកល្បងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Dao ជាមួយនឹងកន្សែងបង់ក ឬរ៉ូបចម្រុះពណ៌ស្រស់ស្អាតខ្លាំងណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ