ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៣២០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ៩។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ជ័យជំនះ Dien Bien Phu (រូបថតឯកសារ)

ក្នុងសប្ដាហ៍កន្លងទៅយើងខ្ញុំទទួលបានការចែករំលែកជាច្រើនពីមិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ស៊ុន ប៊ុនធឿន សិក្ខាកាមមួយរូបមកពីវិទ្យាស្ថានបច្ចេកទេសយោធាវៀតណាមបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍រំលឹកខួបជ័យជំនះ Dien Bien Phu ថ្ងៃទី ៧ ឧសភាថា ៖ "ជ័យជំនះ Dien Bien Phu គឺជាមោទនភាពរួមរបស់ប្រទេសទាំងបីនៅឥណ្ឌូចិន ព្រមទាំងបង្ហាញនូវចំណងសាមគ្គីភាព មិត្តភាព សម្ព័ន្ធភាពប្រយុទ្ធប្រឆាំង អាណានិគមនិយមបារាំងរវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ។ ជំនាន់យុវវ័យនៃប្រទេសទាំងបីចាំបាច់ត្រូវរៀនសូទ្រ និងពង្រីកនូវរាល់មេរៀនបទពិសោធន៍នៃជ័យជំនះ Dien Bien Phu។

មិត្តស៊ុន ប៊ុនធឿនជាទីមេត្រី។ ជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu មានតម្លៃគ្រប់សម័យកាល ហើយមានអត្ថន័យដ៏ធំធេង ព្រមទាំងជាជ័យជំនះនៃសាមគ្គីភាពការតស៊ូដ៏ខ្ជាប់ខ្ជួន ភាពស្មោះសររវាងកងទ័ព និងប្រជាជននៃប្រទេស ឥណ្ឌូចិនទាំង ៣ គឺ វៀតណាម-កម្ពុជា-ឡាវ។ទោះបីជាជ័យជំនះ Dien Bien Phu បានកន្លងផុតអស់រយៈពេល ៦៥ ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែនៅពេលរៀបចំពិធីរំលឹកខួបម្ដងៗនោះ ប្រជាជននៃប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវនៅតែមានអារម្មណ៍រំជួលចិត្តដដែល។ ជ័យជំនះ Dien Bien Phu គឺជាការប្រមូលផ្តុំនៃលទ្ធិស្នេហាជាតិ ស្មារតីបដិវត្តន៍ កម្លាំងមហាសាមគ្គីជាតិទាំងមូល ឬទ្ធានុភាព និងកម្លាំងនៃប្រជាជាតិទាំងមូល ក៏ដូចជាជ័យជំនះនៃចំណងសាមគ្គីភាព ប្រយុទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសេសឥណ្ឌូចិនទាំងបី។ យើងខ្ញុំសង្ឃឹមថា ក្រោយពេលបញ្ចប់ការសិក្សាទៅប្រទេសវិញ បណ្ដាសិក្ខាកាមកម្ពុជានឹងផ្សព្វផ្សាយអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃ ជ័យជំនះ Dien Bien Phu មេរៀនបទពិសោធន៍យុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់កងទ័ពនិងប្រជាជនវៀតណាមទៅកាន់ យុវជនជំនាន់វ័យក្មេងកម្ពុជាផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2“វត្ត Chen Kieu” នៅទីក្រុងសុកត្រាំង

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “វត្ត Chen Kieu” នៅទីក្រុងសុកត្រាំង។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់គីមសំនៀងមានគោលបំណងចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់គីមសំនៀងជាទីមេត្រី។ វត្ត Chen Kieu មានទីតាំងស្ថិតនៅឃុំ Dai Tam ស្រុក My Xuyen ដោយមានចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីទីក្រុងសុកត្រាំង ប្រហែល១២គីឡូមែត្រ។ វត្តមិនត្រឹមតែជាសំណង់ពុទ្ធសាសនាខាងវិញ្ញាណរបស់បងប្អូនជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទស្សនាដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទៀតផង។ វត្តត្រូវបានកសាងពីដើមសតវត្សរ៍ទី១៩។ តាមពេលវេលា វិហារធំរបស់វត្តរងការខូចខាត ហើយត្រូវសាងសង់ឡើងវិញ។ នាឆ្នាំ ១៩៦៩ ព្រះចៅអធិការវត្តព្រះនាម Tang Tuc (ព្រះចៅអធិការជំនាន់ទី ៩) បានបំផុសការសាងសង់វត្តឡើងវិញជាមួយសំណង់ជាច្រើនដូចជា៖ ព្រះវិហារធំកុដិ សាលា ចេតិយ  ជញ្ជាំង សសរ ដែលបានសាងសង់ពីឥដ្ឋការូបុរាណរបស់ជប៉ុន ជាមួយមានពណ៌លេចធ្លោទៀតផង។ ផ្ទៃជញ្ជាំងរបងរបស់ព្រះវិហារធំត្រូវបានគ្របដោយចាន និងកែវច្រើនបំផុត។ ចាន និងកែវគ្រប់ប្រភេទបានគួបផ្សំជាមួយឥដ្ឋការ៉ូជប៉ុនបានរំលេចពណ័រនៃព្រះវិហារធំ ដោយបានបង្កើតក្បូរក្បាច់រចនាគួរឲ្យចាប់អារម្មណ៍។ គំនិតសាងសង់នេះមិនត្រឹមតែជួយសន្សំសម្ចៃថវិកាសាងសង់ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការច្នៃប្រឌិតរបស់ព្រះចៅអធិការវត្ត ក៏ដូចជាស្មារតីសាមគ្គីភាពរបស់សហគមន៍ជនជាតិខ្មែរ ដែលតែងតែឆ្ពោះទៅរកវត្តអារាម ជាទីកន្លែងសក្តិសិទ្ធិចំពោះពុទ្ធបរិស័ទ្ធទៀតផង។ សព្វថ្ងៃ ក្រៅពីសហគមន៍ពុទ្ធបរិស័ទជនជាតិខ្មែរដែលអញ្ជើញមកកាន់វត្តអារាមជាប្រចាំនោះ  វត្ត Chen Kieu ក៏ទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជិតឆ្ងាយអញ្ជើញមកទស្សនា និងស្វែងយល់ អំពីវត្តដ៏វិសេសវិសាលនេះផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ