ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ២៧១ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1សកម្មភាពជួយពិនិត្យជំងឺ

មិត្តអ្នកស្ដាប់ជាច្រើននាក់បានផ្ញើសំបុត្រមកកាន់កម្មវិធីផ្សាយសម្លេងជាច្រើន ដែលបានសម្ដែងនូវមនោសញ្ចេតនាអំពីកាលពីចុងខែឧសភា ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន ២៥ នាក់ មកពីបញ្ជាការដ្ឋានយោធខេត្ត និងមន្ទីរពេទ្យពហុព្យាបាលខេត្ត Kien Giang បានប្រគល់ថ្នាំសង្កូវ គ្រឿងបរិក្ខារពេទ្យ និងអំណោយជូនប្រជាពលរដ្ឋនៅឃុំស្នាយអញ្ចាញ ស្រុកជុំគីរី ខេត្តកំពត កម្ពុជា។ មិត្តអ្នកស្តាប់ គឹម សំនៀង និស្សិតកម្ពុជាបានចែករំលែកថា៖ ដោយមានក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាវៀតណាមទៅពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំសង្កូវដោយឥតគិតថ្លៃ ប្រជាពលរដ្ឋពិតជាសប្បាយរីករាយណាស់។ នេះគឺជាកាយវិការទាន់ពេលវេលា និងចាំបាច់ណាស់នៅពេលដែលបងប្អូនប្រជាជននៅទីនេះ មានលក្ខខ័ណ្ឌបន្ថែមដើម្បីថែទាំសុខភាពឲ្យកាន់តែល្អប្រសើរ។ ក្នុងពេលនោះ មិត្តអ្នកស្តាប់ Kanitha បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខេត្ត Kien Giang ដែលបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅតំបន់ កាត់បន្ថយការលំបាកក្នុងការថែទាំសុខភាព”។ ឬមិត្តអ្នកស្តាប់ សំបូរ មកពីកម្ពុជា បានវាយតម្លៃថា៖ ការរៀបចំការពិនិត្យ ព្យាបាលជំងឺ និងផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅខេត្តកំពតគឺមានអត្ថន័យជាក់ស្តែង រួមចំណែកជួយប្រទេសទាំងពីរ វៀតណាម និងកម្ពុជារឹតបន្តឹងចំណងសាមគ្គីភាពថែមទៀតផងដែរ។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត។ ក្នុងនោះមានមតិគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ គឹម សីហា។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តបានសរសេរថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាមទើបតែត្រូវបានបោះឆ្នោតជ្រើសតាំងជា “ក្រុមហ៊ុនអាកាសចរណ៍មានការចំណាយទាប ហើយមានសេវាកម្មនៅលើយន្តហោះល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣” លើកទី ៥ ជាប់ៗគ្នា ដោយក្រុមហ៊ុន AirlineRatings.com ។ សូមចូលរួមអបអរសាទរ” ។

មិត្តគីម សីហា និងប្រិយមិត្តជាទីមេត្រី។ នាពេលថ្មីៗនេះ អគ្គនិពន្ធនាយកAirlineratings.com បានសង្កត់ធ្ងន់ថា៖ Vietjet ត្រូវបានទទួលស្គាល់នៅពេលដែលបានធ្វើពិពិធកម្មផលិតផលអាកាសចរណ៍ថ្មីៗ និងមានគុណភាពដោយឥទឈប់ឈរ។  ក្រុមហ៊ុនបានធ្វើអាជីវកម្មលើយន្តហោះធំទូលាយជាមួយនឹងសំបុត្រ SkyBoss Business ដ៏ល្អ លើកកម្ពស់សេវាកម្មជូនភ្ញៀវ។ សេវាកម្មទាំងនេះមានលក្ខណៈឈានមុខ និងបដិវត្តន៍ចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប។ AirlineRatings ក៏បានរៀបចំណាត់ថ្នាក់សុវត្ថិភាពអាកាសចរណ៍ផ្សាយ ៧ ជូន Vietjet ពោលគឺជាចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក ហើយស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំង ១០ ដែលមានការចំណាយសមរម្យបំផុត និងសុវត្ថិភាពបំផុតនៅលើពិភពលោក។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2សកម្មភាពជួយពិនិត្យជំងឺ

តទៅនេះ សូមអញ្ជើញប្រិយមិត្តស្តាប់ការចែករំលែករបស់មិត្តអ្នកស្តាប់រតនៈ ហួនមកពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងសំបុត្រ មិត្តបានសម្តែងបំណងចង់ស្វែងយល់អំពីសាលាភូមិ Thong Tay Hoi  ខ័ណ្ឌ Go Vap ទីក្រុងហូជីមិញ។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ សាលាភូមិ Thong Tay Hoi  ស្ថិតនៅសង្កាត់លេខ ១១ ខណ្ឌGo Vap ទីក្រុងហូជីមិញ តាំងពីយូរមកហើយ គោលដៅនេះល្បីឈ្មោះ ជាសាលាភូមិដែលមានអាយុកាលចំណាស់បំផុត មិនត្រឹមតែនៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងភូមិភាគខាងត្បូងវៀតណាមទៀតផង។ ឆ្លងកាត់បម្រែបម្រួលប្រវត្តិសាស្រ្ត សាលាភូមិ Thong Tay Hoi នៅតែជាទីកន្លែងរក្សានូវតម្លៃវប្បធម៌ - ជំនឿប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ ទន្ទឹមនឹងតម្លៃសិល្បៈស្ថាបត្យកម្មប្រពៃណីដ៏ពិសេស។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3សាលាភូមិ Thong Tay Hoi

សាលាភូមិ Thong Tay Hoi ត្រូវបានសាងសង់ដោយប្រជាជនដែលមានដើមកំណើតនៅស្រុក Nghe An នៅឆ្នាំ១៦៧៩។ រហូតដល់ឆ្នាំ១៨៨៣ សាលាភូមិ Thong Tay Hoi ទើបបានកសាងជាថ្មី តាមបែបស្ថាបត្យកម្មដូចជាសព្វថ្ងៃ។ សាលាភូមិ Thong Tay Hoi បូជាអ្នកតាម្ចាស់ស្រុកពីរអង្គ គឺអ្នកតា Dong Chinh Vuong អ្នកតា Duc Thanh Vuong និងរាជបុត្រស្តេច Ly Thai To ពីរអង្គ (៩៧៤ - ១០២៨)។ សាលាភូមិបានបែងចែកជា៣ផ្នែកសំខាន់ៗគឺ ល្វែងមុខ ព្រះវិហារ និងល្វែងប្រជុំ។ ក្នុងនោះ ព្រះវិហាគឺជា “ចំណុចស្នូល” ដែលមានស្ថាបត្យកម្មបានបង្កើតឡើងដោយល្វែងតូចពីរផ្គួបជាមួយគ្នា តាមបែប “ល្វែងរួមដំបូល”។ សាលាភូមិ Thong Tay Hoi ជាសាលាភូមិដែលមានរចនាសម្ពន្ធតាមបែបសាលាភូមិបុរាណ នៅភូមិភាគខាងត្បូងនាសតវត្សរ៍ទី១៩ ។ក្នុងកេរ្កិ៍ដំណែលសាលាភូមិThong Tay Hoi នៅតែរក្សាបានវត្ថុតាងដ៏មានតម្លៃចំនួន ៣៧ ជាស្នាដៃចម្លាក់សិល្បៈ ដូចជា៖ រនាំងមុខដាច់ ផ្តែ កំណាព្យឆ្លងឆ្លើយ អាសនៈសុទ្ធតែនៅរក្សាបានស្លាកស្នាម ពណ៌សម្បុរទឹបមាស មិនត្រូវបានលាបពណ៌ថ្មី ដូចជាសាលាភូមិមួយចំនួនដែលធ្លាប់ធ្វើផងដែរ៕

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ