ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៨២ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1Vinpearl Nam Hoi An

ក្នុងនោះ មិត្តអ្នកស្ដាប់គឹម សំនៀង និស្សិតកម្ពុជាបានសម្ដែងចំណាប់អារម្មណ៍អំពីពិធីបើកការដ្ឋានសាងសង់សំណង់ផ្ទះវប្បធម៌មិត្តភាពព្រំដែនវៀតណាម-ឡាវ-កម្ពុជា នៅឃុំ Po Y ស្រុក Ngoc Hoi ខេត្ត Kon Tum៖ សំណង់នេះគឺជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ ចំណែកឯ មិត្តអ្នកស្តាប់ Kanitha មកពីកម្ពុជាបានថ្លែងអំណរគុណ ចំពោះសកម្មភាពរបស់នគរបាលខេត្ត Dak Lak ដែលទើបតែបានបញ្ជូនក្រុមការងារទៅកាន់ព្រំដែន ដើម្បីរៀបចំពិធីសំណេះសំណាល ប្រគល់ល្បៀងអាហារដល់ប៉ុស្តិ៍នគរបាលការពារព្រំដែននៅខេត្តមណ្ឌលគិរី កម្ពុជា៖ក្នុងរដូវវស្សា ចរាចរណ៍ពីស្រុកទៅកាន់តំបន់ឈរជើងរបស់កងកម្លាំងការពារព្រំដែនកម្ពុជាជួបប្រទះនឹងការលំបាកជាច្រើន ហើយប្រភពល្បៀងអាហាររបស់នាយទាហាន និងកងទ័ពមិនត្រូវបានធានាឡើយ។ ដូច្នេះហើយ ការយកចិត្តទុកដាក់ទាំងផ្នែកសម្ភារៈ និងខាងស្មារតីរបស់ខេត្ត Dak Lak គឺទាន់ពេលវេលា និងគួរឱ្យគោរពណាស់។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត។ ក្នុងនោះមានមតិគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ គឹម សីហា។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តបានសរសេរថា៖ " ក្នុងការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះរបស់ InterNations វៀតណាម និងកម្ពុជា ដែលជាប្រទេសពីរគត់នៅតំបន់អាស៊ីអាគ្នេយ៍មានវត្តមានក្នុងបញ្ជីគោលដៅស្និទ្ធថ្នាកលទាំង ១០ នៅលើពិភពលោក"

មិត្ត គឹម សីហា និងប្រិយមិត្តជាទីមេត្រី! យោងតាមគេហទំព័រទេសចរណ៍ The Travel របស់កាណាដា ការស្ទង់មតិរបស់ InterNations លើមនុស្សចំនួន ១២ ០០០ នាក់មកពីប្រទេសចំនួន ១៧៤ បានជ្រើសរើសគោលដៅស្និទ្ធស្នាលទាំង ១០នៅលើពិភពលោកចំពោះភ្ញៀវទេសចរ។ តាមនោះក្រុមប្រទេសស្និទ្ធស្នាលទាំង ១០ រួមានប្រទេសអាស៊ីចំនួន ៥ (ក្នុងនោះមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ២ គឺ វៀតណាម និងកម្ពុជា) ភាពគួរសម និងការគោរពអ្នកដទៃ គឺជាផ្នែកមួយដ៏សំខាន់ក្នុងវប្បធម៌របស់ប្រជាជនវៀតណាម និងកម្ពុជា។ នៅពេលមកទស្សនាវៀតណាម និងកម្ពុជា ភ្ញៀវទេសចរសុទ្ធតែទទួលបានការស្វាគមន៍ដោយស្នាមញញឹមយ៉ាងរួសរាយរាក់ទាក់ផងដែរ។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “តំបន់ទេសចរណ៍ Vinpearl Nam Hoi An - ឋានសួគ៌ទេសចរណ៍ភូមិភាកកណ្តាលវៀតណាម” ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ ស៊ុន សុធារ៉ាត់មានគោលបំណងចង់ស្វែងយល់ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2Vinpearl Nam Hoi An

មិត្តអ្នកស្ដាប់ស៊ុន សុធារ៉ាត់ជាទីមេត្រី។ ដោយមាចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីក្រុងបុរមបុរាណ Hoi An តំបន់ទេសចរ Vinpearl Nam Hoi An គឺជាឋានសួគ៌ទេសចរណ៍សម្រាកលំហែកាយ- លេងកម្សាន្តវប្បធម៌ចម្រុះពណ៌ តាមទម្រង់ "អ្វីៗទាំងអស់បានបញ្ចូលគ្នាក្នុងតែមួយ" (all-in-one) ជាមួយនឹងបទពិសោធន៍ប្លែកៗដ៏វិសេសវិសាលគួរឲ្យទាក់ទាញកំពុងរង់ចាំភ្ញៀវទេសចរណ៍អញ្ជើញមកស្វែងយល់ ដើម្បីបំពេញអារម្មណ៍ សម្រាប់ការធ្វើដំណើរទេសចរណ៍ទៅកាន់ភូមិភាគកណ្តាលក្រោយជំងឺរាតត្បាត។ ដំបូងឡើយ ត្រូវរំលឹកដល់មណ្ឌលសម្រកលំហែកាយលំដាប់ផ្កាយ ៥ Vinpearl Resort & Golf Nam Hoi An ស្ថិតនៅក្បែរឆ្នេរសមុទ្រ Binh Minh ដ៏រហោស្ថាន។ ដោយមានរូបរាងជាទូកក្តោងដែលមានលក្ខណៈមហាសមុទ្រមេឌីទែរ៉ាណេ មណ្ឌលសម្រាកលំហែកាយនេះគឺជាគោលដៅទេសចរណ៍ និងសម្រាកលំហែកាយដ៏គួរឱ្យចាប់អារម្មណ៍របស់ Vinpearl Nam Hoi An។ នៅក្បែរ Vinpearl Resort & Golf Nam Hoi An គឺជាគោលដៅលេងកម្សាន្ត VinWonders Nam Hoi An ដែលជាគោលដៅដ៏ល្អសម្រាប់មនុស្សគ្រប់វ័យ។ នេះជាកន្លែងលេងកម្សាន្ត និងសម្រាកលំហែកាយដែលមានផ្ទៃដីជាង ៦៣ ០០០ ម៉ែត្រការ៉េ បែងចែកជា ៦ មណ្ឌល រួមមានៈ មណ្ឌលកំពង់ផែ មណ្ឌល river safari មណ្ឌលសួនទឹក មណ្ឌលវប្បធម៌ប្រជាប្រិយ មណ្ឌលហ្គេមផ្សងព្រេងកណ្ដាលវាល និងមណ្ឌលហ្គេមក្នុងផ្ទះ។ ក្នុងលំហរបស់ VinWonders Nam Hoi An ក៏មានមណ្ឌល River Safari ដែលជាសួនថែរក្សា អភិរក្ស សត្វដំបូងគេនៅលើទន្លេរដើមដំបូង និងធំបំផុតនៅវៀតណាមផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ