ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៩២ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ពិព័រណ៍សេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជា ឆ្នាំ២០២៣ (VIDEX 2023) 

មិត្តស្តាប់ជាច្រើនបានផ្ញើសំបុត្រមកកម្មវិធី ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនអំពីពិព័រណ៍សេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជា ឆ្នាំ២០២៣ (VIDEX 2023) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែតុលា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ មិត្តអ្នកស្តាប់ តេ ម៉ាលី និស្សិតកម្ពុជាម្នាក់បានចែករំលែកថា "ខ្ញុំសប្បាយចិត្តណាស់ដែលបានទៅពិព័រណ៍នេះ។ អស់រយៈពេល៥ឆ្នាំមកហើយ ពិព័រណ៍ផលិតផលវៀតណាមទើបវិលត្រលប់មកកម្ពុជាវិញ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ផលិតផលវៀតណាមនៅ ពិព័រណ៍នេះមានគុណភាពល្អណាស់ ហើយមានតម្លៃសមរម្យទៀតផង”។ មិត្តអ្នកស្ដាប់ គឹម សំនៀង បានឲ្យដឹងថា "យើងខ្ញុំបានទៅទស្សនាស្តង់ទំនិញវៀតណាមស្ទើតែទាំងអស់នៅទីនេះហើយ។ ខ្ញុំបាន ទិញសំលៀកបំពាក់ និងរបស់របរដែលផលិតនៅវៀតណាមដើម្បីជូនគ្រួសារ និង មិត្តភក្តិ ជាពិសេសយើងខ្ញុំបានទទួលទានម្ហូបប្រចាំតំបន់របស់វៀតណាមជាច្រើន។ យើងខ្ញុំពិតជាមានចំណាប់អារម្មណ៍អំពីព្រឹត្តិការណ៍នេះណាស់។ក្នុងពេលនោះ មិត្តអ្នកស្តាប់ Kanitha មកពីកម្ពុជាបានអបអរសាទរ VIDEX 2023 ដែលបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត។ ក្នុងនោះមានមតិគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ គឹម សីហា។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តបានអបអរសាទរវៀតណាមដែលបានបន្តទទួលបានលើកតម្កើងក្នុងពានរង្វាន់ម្ហូបអាហារពិភពលោកឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីក្រុង Atlantis The Royal ទីក្រុងឌូបៃ អារ៉ាប់រួម UAE កាលពីថ្ងៃទី ១៥ ខែតុលា។

មិត្តអ្នកស្ដាប់គឹម សីហា និងប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី! ពានរង្វាន់ម្ហូបអាហារពិភពលោក - គំនិតផ្តួចផ្តើមជាសាកល គឺសំដៅលើកតម្កើងផ្នែកម្ហូបអាហារឆ្ងាញ់ពិសារ បានប្រកាសថា ទីក្រុងហាណូយមានកិត្តិយសទទួលបានពានរង្វាន់ "គោលដៅទីក្រុង ម្ហូបអាហារដែលទើបលេចចេញល្អបំផុតនៅអាស៊ី ឆ្នាំ ២០២៣" – Asia's Best Emerging Culinary City Destination 2023។ ទីក្រុងហាណូយត្រូវបានប្រៀបប្រដូចជាតារាកំពុងរះនៃផែនទីទេសចរណ៍ម្ហូបអាហារ នៅពេលដែលភោជនីយដ្ឋានចំនួន ៣ ក្នុងចំណោមភោជនីយដ្ឋានចំនួន ៤ ដែលត្រូវបានបំពាក់ផ្កាយ Michelin ដើមដំបូងរបស់វៀតណាមសុទ្ធតែមានវត្តមាននៅទីក្រុងហាណូយ។ ដំបូងរបស់ប្រទេសវៀតណាមមានវត្តមានទាំងអស់នៅក្នុងរាជធានី។ ពានរង្វាន់ "គោលដៅទីក្រុង ម្ហូបអាហារដែលទើបលេចចេញល្អបំផុតនៅអាស៊ី ឆ្នាំ ២០២៣" បន្តអះអាងពីភាពទាក់ទាញនៃម្ហូបអាហារទីក្រុងហាណូយដល់ភ្ញៀវទេសចរអន្តរជាតិ។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ លី ផានីណា    មានគោលបំណងចង់ស្វែងយល់ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2“សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម (រូបងថត៖ https://truyenhinhdulich.vn/)

មិត្តអ្នកស្ដាប់ លី ផានីណាជាទីមេត្រី។ស្ថិតនៅលើដងផ្លូវតូចមួយនៃខណ្ឌ១០ ទីក្រុងហូជីមិញ សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម មិនត្រឹមតែជាទីកន្លែងសម្រាប់រក្សាទុកវត្ថុតាងរាប់ពាន់គ្រឿងនៃវិស័យវេជ្ជសាស្រ្តបុរាណវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងបង្អង់ដំណើរដែលភ្ញៀវទេសចរពេញចិត្ត និងចង់ស្វែងយល់អំពីវិស័យវេជ្ជសាស្រ្តបុរាណជនជាតិទៀតផង។សំឡឹងមើលពីខាងក្រៅ សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម មិនសូវលេចធ្លោនៅលើផ្ទៃដីដ៏សមគួរប្រហែល៦០០ម៉ែត្រការេ ប៉ុន្តែពេលចូលទៅខាងក្នុងភ្ញៀវទេសចរនឹងឃើញនូវតម្លៃវប្បធម៌ដ៏កម្រមាន ដែលម្ចាស់បានខិតខំប្រឹងប្រែងស្ថាបនា។បច្ចុប្បន្នសារមន្ទីរ ជាទីកន្លែងតាំងវត្ថុតាងកម្រ មានចំនួនជាង៣ ០០០គ្រឿង ពាក់ព័ន្ធដល់វេជ្ជសាស្រ្តបុរាណវៀតណាម តាំងពីសម័យកាលយុគថ្ម រហូតដល់សព្វថ្ងៃដូចជា៖ កាំបិតកោងហាន់ថ្នាំ ត្បាលកិនថ្នាំចិនសែ ដែលមានអាយុប្រហែល២ ៥០០ឆ្នាំស្ថិតនៅកណ្តាលផ្ទះ គឺអាសនៈបូជាគ្រូដើម ខាងវិស័យវេជ្ជសាស្រ្ត Tue Tinh និង Hai Thuong Lan Ong ហើយទាំងសងខាងបានព្យួរផ្ទាំងគំនូរ កំណាព្យឆ្លងឆ្លើយចារលើបន្ទះឈើទឹបមាស ដូចជាអាសនៈបូជានៃគ្រួសារអ្នកមានស្តុកស្តម្ភនាអតីតកាលអញ្ចឹង។ ខាងស្តាំដៃ គឺជាបន្ទប់គ្រួពេទ្យវៀតណាម តាំងផ្ទាំងគំនូរពណ៌មាស នៃគ្រូពេទ្យល្បីទាំង១៥រូប និង អ្នកនិពន្ធវេជ្ជសាស្រ្តបុរាណវៀតណាម តាំងពីសម័យសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៩។អញ្ជើញទស្សនាសារមន្ទីរ ភ្ញៀវទេសចរក៏បានគយគន់ស្នាដៃ “គ្រូពេទ្យវៀតណាមល្បីៗមួយរយ” បានឆ្លាក់ដោយឈើ កត់ត្រាឈ្មោះគ្រួពេទ្យល្បី និង អ្នកមានគុណបំណាច់ជាមួយខឿនវេជ្ជសាស្រ្តបុរាណវៀតណាម ចាប់ពីសតវត្សរ៍ទី១២ រហូតដល់សតវត្សរ៍ទី២០។ ពិសេសបំផុត គឺផ្ទាំងគំនូរដាំខ្យង ពណ៌នាអំពីវេជ្ជសាស្រ្តវៀតណាម នៅក្នុងជីវភាពរស់នៅរបស់សហគមន៍ជនវៀតណាម ជាមួយផ្លូវ Thuoc Bac  ផ្សារ Ben Thanh រាជវាំងក្រុងហ្វេ និង Guom ដែលត្រូវដាក់បញ្ជូលទៅក្នុង Guinness វៀតណាម។ ក្រោយរយៈពេលដើរទស្សនាមួយជុំ លោកអ្នកអាចចូលរួមផ្ទាល់ក្នុងដំណើរការផ្សំថ្នាំដូចជា កាត់ថ្នាំ បុកថ្នាំ ភ្លក់រសជាតិថ្នាំ និងសេវាកម្មព្យាបាលជំងឺបែបបុរាណនៃលោកខាងកើត និងលក់ថ្នាំនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ