ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៤៩ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1វិថីដើរថ្មើរជើងនៅទីក្រុងហាណូយ

លើសពីនេះទៀត យើងខ្ញុំទទួលបានកាតប៉ុស្តាល់ជាច្រើនដោយមានពាក្យជូនពររបស់ប្រិយមិត្តនៅក្នុង និងក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ២០២១។ ក្នុងនោះ មិត្តអ្នកស្ដាប់គឹមសែនសុខមកពីកម្ពុជាបានឆ្ញើសំបុត្រអប់អរសាទរឆ្នាំថ្មី និងថ្លែងអំណរគុណដល់កម្មវិធីភាសាខ្មែរ ដោយមានខ្លឹមសារព័ត៌មានគួរឲ្យទាក់ទាញ ដេលបានផ្សាយពេញមួយឆ្នាំកន្លងទៅ។ ចំណែកមិត្តអ្នកស្ដាប់ហេងវិធ្ធី មកពីរាជធានីភ្នំពេញបានថ្លែងអំណរគុណដល់កម្មវិធី ដែលបាន ផ្ញើអំណោយចូលឆ្នាំថ្មី។ តាមរយៈអ៊ីមែល ដែលបានផ្ញើមកកានកម្មវិធី មិត្តអ្នកស្ដាប់បុប្ផាបានចែករំលែកថា“ នៅឆ្នាំ ២០២១ ខ្ញុំសង្ឃឹមថាវិទ្យុសម្លេងវៀតណាមនឹងបន្តផ្សាយអត្ថបទសរសរសំបូរបែប និងស៊ីជម្រៅជាច្រើន ដើម្បីផ្សាយសម្លេងវៀតណាមឲ្យកាន់តែវែងឆ្ងាយថែមទៀត ព្រមទាំងផ្សព្វផ្សាយយ៉ាងខ្លាំងក្លាថែមទៀត អំពីទឹកដី និងមនុស្សវៀតណាមជាមួយប្រិយមិត្ត និងមិត្តភក្តិនៅទ្វីពទាំង ៥ ផងដែរ។ ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់ប្រទេសនោះ ដោយមានសារព័ត៌មានគ្រប់ប្រភេទរបស់ប្រទេសជាតិ ដូចជា ការសែត ការផ្សាយសម្លេង ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអេឡិចត្រូនិក។ ទន្ទឹមនឹងការផ្សាយសម្លេងជាភាសាជនជាតិភាគតិចចំនួន ១៣ និងភាសាបរទេសចំនួន ១៣ នោះ វិទ្យុសម្លេងវៀតណាមតែងតែខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ទំនុកទុកចិត្ត សេចក្ដីស្រឡាញ់ ប្រកបដោយនិរន្តរភាព ដោយតភ្ជាប់ប្រទេសជាតិ ជាមួយជនរួមជាតិ ដែលរស់នៅឆ្ងាយពីស្រុកកំណើត តភ្ចាប់វៀតណាមជាមួយពិភពលោក ដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីប្រទេសវៀតណាមមួយ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។ ក្នុងឱកាសថឆ្នាំថ្មី តាងនាមកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម សូមជូនពរមិត្តអ្នកស្ដាប់ ក្នុងឆ្នាំថ្មីនេះ មានសុខភាពល្អបរិបូរ វិបុលភាព និងសុភមង្គល។មិត្តអ្នកស្ដាប់ជាទីមេត្រី។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ស៊ីក្លូនៅទីក្រុងហ្វេ

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តស្វែង  យល់អំពីសេវាកម្មទេសចរណ៍នៅវៀតណាម នោះគឺស៊ីក្លូនៅទីក្រុងហ្វេ។ នេះគឺជាសេវាកម្មទេសចរណ៍ដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។ លោកអ្នកនាងជាទីមេត្រី។ភ្ញៀវទេសចរអញ្ជើញមកដល់ទីក្រុងហ្វេ ធ្វើដំណើរទៅទស្សនាទីក្រុងបុរាណ ដោយមធ្យោបាយស៊ីក្លូ ជាចំណូលចិត្តដ៏សាមញ្ញ ហើយតែងតែនាំមកនូវចំណាប់អារម្មណ៍ដ៏រំភើបសប្បាយ ដែលមិនអាចពណ៌នាបាន។ ធ្វើដំណើរដោយស៊ីកក្លូ នៅកណ្តាលវិថីសង្កាត់ស្ងាត់ ពោរពេញ ទៅដោយភាពបុរាណកាលនៃទីក្រុងហ្វេ ពេលណាក៏រមែងនាំមកនូវអារម្មណ៍អណ្តែតអណ្តូងប្លែកៗ។ ប្រសិនបើមិនជឿទេ លោកអ្នកអាចសាកល្បងអង្គុយលើស៊ីក្លូ ផ្អែកខ្នងលើពូកដ៏ទន់ រួចសាកធ្វើដំណើរកម្សាន្តជុំវិញទីក្រុងហ្វេ នឹងទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យកម្រមាននេះភ្លាម។ ធ្វើដំណើរតាម ស៊ីក្លូ អេម យឺតៗ ឆ្លងកាត់វិថីដែលមានម្លប់ដើមអំពិល។ ធ្វើដំណើរដោយស៊ីក្លូតាមដងវិថីទីក្រុងហ្វេ ទោះបីភ្ញៀវទេសចរថ្មី ឬធ្លាប់ស្គាល់តាំងពីយូរ ក៏មានអារម្មណ៍តែមួយ ដូចជាខ្លួននៅឯទីឆ្ងាយ ទើបវិលត្រឡប់មកដល់ស្រុក ត្រឡប់មកជាមួយនឹងក្រុងហ្វេជាទីស្រឡាញ់ និងជិតស្និទ្ធិ។ ក្នុងរដូវរងា ធ្វើដំណើរដោយស៊ីក្លូនៅទីក្រុងហ្វេ ក៏មានចំណាប់អារម្មណ៍ដោយឡែកដែរ។ ក្រោមភ្លៀងរលឹមស្រិចៗ អ្នកធាក់ស៊ីក្លូពេលណាក៏ប្រុងប្រយត្នទាញស្បៃដំបូល បាំងភ្ញៀវទេសចរកុំឱ្យទទឹក ប៉ុន្តែអ្នកខ្លះក៏ចូលចិត្តបានធ្វើដំណើរក្រោមមេឃភ្ញៀងរលឹមស្រិចៗ ដើម្បីចង់ស្រោបយកអារម្មណ៍ត្រជាក់ញាក់សាច់ មកពីភ្ញៀងរលឹមស្រិចៗ ។ នាបច្ចុប្បន្ននេះ នៅទីក្រុងហ្វេ មានស៊ីក្លូច្រើនណាស់ ហើយគេក៏បង្កើតក្រុមអ្នកធាក់ស៊ីក្លូ ដើម្បីបម្រើភ្ញៀវទេសចរយ៉ាងជំនញជាងមុនផងដែរ។ នាពេល ថ្មីៗនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឱ្យដឹងថា ខេត្តកំពុងកសាងគម្រោង “វប្បធម៌ស៊ីក្លូហ្វេ”។ តាមនោះ សមាជិកនៃក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ហ្វេ នឹងបានបណ្តុះបណ្តាលភាសាបរទេស និងហ្វឹកហាត់ត្រឹមត្រូវអំពីវិជ្ជាជីវៈ ប្រតិបត្តិក្នុងការបំពេញការងារ ដើម្បីកសាងពាណិជ្ជសញ្ញាស៊ីក្លូហ្វេជិតស្និទ្ធ រាក់ទាក់ភ្ញៀវ ជំនាញ និងគួរឲ្យទុកចិត្ត។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ