ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -  ប្រិយមិត្តជាទីមេត្រី បរិយាកាសនិទាឃរដូវបានមកដល់គ្រប់ទីកន្លែង ក្នុងគ្រប់ដំបូលគ្រួសារហើយ។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ទឹកជ្រោះ Da Ban នៅឃុំ  Cua Suong  ស្រុកកោះ Phu Quoc- ខេត្ត Kien Giang 

ប្រិយមិត្តជាទីមេត្រី បរិយាកាសនិទាឃរដូវបានមកដល់គ្រប់ទីកន្លែង ក្នុងគ្រប់ដំបូលគ្រួសារហើយ។ សុភមង្គលអំណរនិទាឃរដូវថ្មីក៏បានបង្ហាញនៅលើទឹកមុខ កែវភ្នែករបស់មនុស្សគ្រប់រូប។ យើងខ្ញុំសូមផ្ញើរសេចក្ដីជូនពរដ៏ល្អប្រពៃបំផុតជូនប្រិយមិត្តក្នុងឆ្នាំថ្មី ២០២១ នេះ។ សង្ឃឹមថា ក្នុងឆ្នាំនេះមិត្តអ្នកស្ដាប់ ប្រិយមិត្តនឹងបន្តផ្ញើមតិយោបល់ជាច្រើនថែមទៀតដល់យើងខ្ញុំផងដែរ។ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  និង អ៊ីម៉ែល ជាច្រើនរបស់មិត្តអ្នកស្ដាប។

ក្នុងនោះ ប្រិយមិត្តជាច្រើនបានសរសេរសំបុត្រផ្ញើមកកាន់កម្មវិធីដោយបានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងជូនពរឆ្នាំថ្មី។ ជាក់ស្ដែង មិត្តអ្នកស្ដាប់គីមដារ៉េត មកពីកម្ពុជាបានចែករំលែកថា៖ នៅពេលមកទស្សនាប្រទេសវៀតណាមម្ដងៗ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារប្រទេសវៀតណាមមានការផ្លាស់ប្ដូរយ៉ាងច្រើន។ ផ្លូវថ្នល់ពិតជាស្អាតណាស់។ ខ្ញុំសង្ឈឹមថា ជំងឺរាតត្បាតកូវីដ ១៩ នឹងត្រូវបានរុញថយក្រោយ ដើម្បីខ្ញុំមានឱកាសរួមជាមួយគ្រួសារមកទស្សនាវៀតណាម។ក្នុងអ៊ីមែលដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ បុប្ផាបានចែករំលែកថា“ ក្នុងនាមជាអតីតនិស្សិតបរទេសមួយរូប ដែលបានសិក្សារៀនសូត្រនៅទីក្រុងហាណូយនោះ នៅពេលបុណ្យតេតប្រពៃណីមកដល់ម្ដងៗនោះ ខ្ញុំបានរួមជាមួយមិត្តភក្ដិនិស្សិតវៀតណាមវេចនុំអន្សម។ ខ្ញុំសង្ឃឹមថា នឹងមានឱកាសចូលរួមសកម្មភាពនេះនៅវៀតណាមនាពេលខាងមុខផងដែរ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ទឹកជ្រោះ Da Ban នៅឃុំ  Cua Suong  ស្រុកកោះ Phu Quoc- ខេត្ត Kien Giang ។ នេះគឺជាគោលដៅទេសចរណ៍ដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ទឹកជ្រោះ Da Ban នៅឃុំ  Cua Suong  ស្រុកកោះ Phu Quoc- ខេត្ត Kien Giang 

លោកអ្នកនាងជាទីមេត្រី ទឹកជ្រោះ Da Ban គឺជាគោលដៅទេសចរណ៍ ដែលត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាក្នុងឱកាសបុណ្យតេត។ នេះគឺទឹកជ្រោះមួយនៅចំកណ្តាលកោះដែលធ្វើឱ្យអ្នកទេសចរជាច្រើនមានការភ្ញាក់ផ្អើលនិងកោតសរសើរ ដោយសារ សម្រស់រហោស្ថានធម្មជាតិ។ កោះ Phu Quoc មានភ្នំចំនួន ៩៩ ដែលលាតសន្ធឹងពីខាងជើងទៅខាងត្បូងនៃកោះ។ ទឹកជ្រោះ Da Ban មានប្រភពទឹកចេញពីជួរភ្នំ Ham Ninh ជាជួរភ្នំដែលវែងជាងគេនិងខ្ពស់ជាងគេក្នុងចំណោមបណ្តាភ្នំ។ ប្រភពទឹកពីភ្នំ Ham Ninh  បានហូរចេញទៅកាន់បឹង Duong Dong  Phu Quoc ដែលជាបឹងធំជាងគេនៅកោះ Phu Quoc និងផ្គត់ផ្គង់ទឹកសាបសម្រាប់កោះនេះ ដោយមានបរិមាណជាង ៣,៥ គីឡូម៉ែត្រ មានជំរៅ ២០ ម៉ែត្រ ហយអាចបម្រុងទឹកប្រហែល ៥,.៥ លាន ម ។មូលហេតុដែលទឹកជ្រោះនេះហៅថាទឹកជ្រោះ Da Ban គឺដោយសារតែមានផ្ទាំងថ្មរាបស្មើធំ ៗ ជាច្រើនដូចជាផ្ទៃតុ ។ ដូច្នេះហើយ ទឹកជ្រោះ Da Ban គឺត្រជាក់ ហើយលើសពីនេះទៀតវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវអាថ៌កំបាំងនិងគួរឱ្យរំភើបដូចបានគេនិយាយថា នេះគឺជាកន្លែងដែលអាទិទេពមក ងូតទឹករាល់ពេលដែលមកទស្សនាដែនដី។ នៅច្រកចូលទឹកជ្រោះ Da Ban មានស្ពានព្យួរឆ្លងកាត់ទឹកជ្រោះនេះ ហើយលោកអ្នកធ្វើដំណោះរទៅមុខបន្តិចទៀត ទើងមកដល់កន្លែងស្រស់ស្អាតនៃទឹកជ្រោះ Da Ban។ ផ្លូវសង្ខាងត្រូវបានគ្របដណ្ដប់ដោយដើមឈើព្រៃ ដូច្នេះបរិយាកាសនៅទីនេះពិតជាត្រជាក់ណាស់និងបរិសុទ្ធ។ នៅតាមដងទឹកជ្រោះ Da Ban  មានទឹកថ្លានិងស្អាត លើសពីនេះទៅទៀតដីក៏មានភាពស្រស់ស្អាតផងដែរ ភ្ញៀវទេសចរក៏មើលឃើញផ្លូវលំ ដែលកសាងក្នុងសម័យធ្វើបដិវត្តន៍ដ៏អង់អាចក្លាហានផងដែរ។ នៅលើដើមឈើព្រៃចាស់តាមបណ្តោយផ្លូវលំនៅតែមានអក្សរសរសេរត្រកូលនាមនិងស្រុកកំណើតរបស់កងទ័ពបានឆ្លាក់ចូលទៅលើដើមឈើ នៅពេលកងទ័ពធ្វើដំណើរទៅកាន់សមរភូមិ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ