ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៥៣ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១៤។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1វណ្ណកម្មរូបថតបាឡុងខ្យល់ក្តៅវៀតណាមស្ថិតក្នុង Top រូបថតដ៏ស្រស់ស្អាតបំផុតនៅលើទស្សនាវដ្តី Smithsonian របស់អាមេរិក

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្បុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះ ប្រិយមិត្ត គីមសែនសុខ មកពីកម្ពុជាបានផ្ញើសំបុត្រថ្លែងអំណរគុណដល់កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ ដោយបានផ្សាយព័ត៌មាន និងអត្ថបទគួរឲ្យចាប់អារម្មណ៍អំពីសកម្មភាពជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬមិត្តអ្នកស្តាប់ ហេងវុទ្ធីបានថ្លែងអំណរគុណចំពោះកម្មវិធី ដែលបានផ្ញើការដូចូលឆ្នាំថ្មី។ ក្នុងសារអ៊ីមែលដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់បុប្ផា និស្សិតកម្ពុជានៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចែករំលែកថា“ ឆ្នាំនេះដោយសារជំងឺរាតត្បាតកូវីដ ១៩ បានជាខ្ញុំមិនអាច វិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទទួលអំណរឆ្នាំថ្មីចាមួយក្រូមគ្រួសារបានឡើយ។ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍សម្បាយរីយរាយណាស់ នៅពេលដែលបានទទួលអំណរឆ្នាំថ្មីជាមួយឪពុកម្តាយធម៌វៀតណាម។ នេះជាឆ្នាំដំបូងហើយដែលខ្ញុំបានទទួលអំណរឆ្នាំថ្មីនៅវៀតណាម ខ្ញុំពិតជានឹករលឹកផ្ទះណាស់ ប៉ុន្តែឪពុកម្តាយធម៌បានយកចិត្តទុកដាក់ ហើយលើកទឹកចិត្តដល់ខ្ញុំច្រើនណាស់ ដូច្នេះហើយខ្ញុំមានអារម្មណ៍កក់ក្ដៅប្រៀបដូចជានៅស្រុកកំណើតអញ្ចឹងដែរ”។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ឆ្នេរសមុទ្រ Eo gio នៅខេត្ត Binh Dinh

សូមថ្លែងអំណរគុណចំពោះរាល់មតិយោបល់របស់មិត្តអ្នកស្ដាប់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ យើងខ្ញុំសង្ឈឹមថា និស្សិតកម្ពុជាទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីយរាយ សាមគ្គីគ្នា ហើយតែងតែរក្សានិងលើកស្ទួយប្រពៃណីបណ្ដាជនជាតិ ដើម្បីប្រែក្លាយប្រការទាំងនេះទៅជាសកម្មភាពជាក់ស្ដែងក្នុងការសិក្សារៀនសូត្រ បំពេញការងារ ក៏ដូចជារួមចំណែកកសាងទំនាក់ទំនង សហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនរបស់មិត្តអ្នកស្ដាប់។ មិត្តអ្នកស្តាប់សំសាលីមកពីប្រទេសកម្ពុជាបានផ្ញើសំបុត្រមកកាន់កម្មវិធី ដោយបានសម្ដែងចំណាប់អារម្មណ៍ ខណៈពេលដែលវណ្ណកម្មរូបថតបាឡុងខ្យល់ក្តៅវៀតណាមស្ថិតក្នុង Top រូបថតដ៏ស្រស់ស្អាតបំផុតនៅលើទស្សនាវដ្តី Smithsonian របស់អាមេរិក។ មិត្តអ្នកស្ដាប់មានបំណងថា កម្មវិធីឧទ្ទេសនាមលំអិតអំពីព្រឹត្តិការណ៍នេះ។មិត្តអ្នកស្ដាប់ជាទីមេត្រី។ នាពេលថ្មីៗនេះ ទស្សនាវដ្តី Smithsonian របស់អាមេរិកបានប្រកាសជ័យលាភីក្នុងការប្រឡងរូបថតរបស់ទស្សនាវដ្តី។ ដោយមានវណ្ណកម្មរូបថតជាង ៤៥ ០០០ សន្លឹករបស់អ្នកនិពន្ធនៅលើពិភពលោក នោះ គណៈមេប្រយោគបានជ្រើសរើសយករូបថតចំនួន ៦០ សន្លឹកក្នុងវគ្គផ្ដាច់ព្រ័ត ដែលបានចែកជា ៦ ក្រុម សម្រាប់មិត្តអ្នកអានធ្វើការបោះឆ្នោតជ្រើសរើសដល់ថ្ងៃទី ៣០ ខែមិនា។ ជាលទ្ធផល អ្នកថតរូប Tran Tuan Viet មកពីវៀតណាមទទួលបានជ័យលាភីបោះឆ្នោតច្រើនបំផុត ជាមួយវណ្ណកម្ម Colorful Work (វណ្ណកម្មពណ៌ចម្រុះ)- ដែលបានថតក្នុងមហោស្រពបាឡុងខ្យល់ក្ដៅ នៅស្រុក Ba Vi ដែលមានចម្ងាយពីទីក្រុងហាណុយប្រមាណ ៥០ គីឡូម៉ែត្រ នៅខែវិច្ឆិកា ឆ្នាំ ២០២០ ។ លោក Tran Tuan Viet ម្ចាស់ជ័យលាភីបានចែករំលែកថា លោកបានចូលរួមក្នុងមហោស្រពបាឡុងខ្យល់ក្ដៅនេះនៅ ស្រុក Ba Vi ហើយលោកបានចំណាយកម្លាំងកាយចិត្តជាច្រើនដើម្បីថតវណ្ណកម្មនេះ។ ដូច្នេះហើយវណ្ណកម្មរបស់លោក Tran Tuan Viet ស្ថិតក្នុង Top រូបថតកំពូល ទាំង ៨ ក្នុងការប្រឡងនេះ ហើយជ័យលាភីនេះគឺជាកិត្តយសដ៏ធំធេងសម្រាប់រូបលោកផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3ឆ្នេរសមុទ្រ Eo gio នៅខេត្ត Binh Dinh

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ឆ្នេរសមុទ្រ Eo gio នៅខេត្ត Binh Dinh។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។មិត្តអ្នកស្ដាប់ជាទីមេត្រី។ ឆ្នេរសមុទ្រ Eo gio ចំណុះភូមិសាស្រ្តឃុំ Nhon Ly ទីក្រុង Quy Nhon ខេត្ត Binh Dinh។ មិត្តត្រឹមតែអញ្ជើញមកដល់តំបន់ស្ពាន Thi Nai ឆ្លងកាត់ផ្លូវបែកជាបី Nhon Hoi គឺទទួលបានអារម្មណ៍អណ្តែតអណ្តូងពី ចំហាយទឹកប្រៃៗ មកពីសមុទ្រ។ ហើយប៉ុន្មាននាទីក្រោយមក ពេលមើលឃើញដើមស្ងាវឈរត្រៀមត្រាសម្ងំលើឆ្នេរខ្សាច់នោះ គឺបានន័យថាលោកអ្នកបានអញ្ជើញមកដល់ Eo gio ហើយ។ លើដងភ្នំអឌ្ឍចន្ទវែងអន្លាយ ដែលលាតសន្ធឹងតាមបណ្តោយមាត់សមុទ្រ Quy Nhon នោះ Eo gio គឺជាគោលដៅឆ្ងាយបំផុត និងពិសេសបំផុត។ ចាប់ពីផ្លូវលំចំណាស់ ឡើងតាមកាំជណ្តើរខ្ពស់ត្រដែត នៅកណ្តាលផ្ទៃមេឃពណ៌បៃតង និងពពកសក្បោះ លោកអ្នកនឹងបានគយគន់ទេសភាពល្អឥតខ្ចោះរបស់ Eo gio។ ពីលើសំឡឹងចុះក្រោម លោកអ្នកនឹងឃើញផ្ទៃទឹកសមុទ្រ ដែលបានសាងរូប ទៅដោយដងភ្នំខ្ពស់ចំនួន ២។ Eo gio មិនត្រឹមតែជា “ឈូងទាញខ្យល់”ប៉ុណ្ណើទេ ថែមទាំងមានអត្ថន័យដូចជារាងរូវកញ្ញាម្នាក់ បញ្ចេញបង្អួតសម្រស់ល្វត់ល្វាន់ទៀតផង។ ដងភ្នំធម្មជាតិរបាំងរាំងឱ្យដែនទឹកសមុទ្រស្ងប់រលក រួមជាមួយរូងភ្នំជាច្រើនដូចជា៖ រូងភ្នំ Doi  Ky Co  Ba Nghe ជាដើម បានបង្កើតជាប្រព័ន្ធជីវសាស្រ្តចម្រុះពិសេសកម្ររកមាន។ បើចង់រស់នៅជាមួយអ្នកស្រុកនោះ ចូរអញ្ជើញលោកអ្នក ទៅកាន់ភូមិនេសាទជិតនោះ ដើម្បីក្រេបពិសាម្ហូបអាហារស្រស់ៗ ដែលបានកែច្នៃយ៉ាងសាមញ្ញ។ លោកអ្នកគប្បីអញ្ជើញមកទីនេះ នារដូវក្ដៅ រហូតដល់ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។ រដូវក្តៅនៅ Eo gio ពិតជាជាត្រជាក់ស្រួលណាស់ ដោយសារតែងបានភ្នំខ្ពស់បាំងថ្ងៃផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ