ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទចំនួន៣៣១របស់មិត្តអ្នកស្តាប់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៥ នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន១១របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ ក្នុងកម្មវិធី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួន របស់មិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ 
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1មើលពីលើ ភ្ញៀវទេសចរអាច ទស្សនាទីក្រុង Vung Tau ប្រកបដោយ រ៉ូម៉ានទីក បណ្ដាឆ្នេរសមុទ្រស្រស់បំព្រង ភ្នំ Minh Dam ខៀវស្រងាត់ ឫសួន ផ្កាចម្រុះពណ៌ព័ទ្ធជុំវិញស៊ើននេះទៀតផង។  

  មិត្តអ្នកស្ដាប់ លក្ខ ណា នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលសួរពីគោលដៅទេចរណ៍ ល្បីល្បាញមួយចំនួននៅទីក្រុងសមុទ្រ Vung Tau ភាគខាងត្បូងវៀតណាម ។ លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី Vung Tau ត្រូវបានចាត់ទុកជា ទីក្រុងទេសចរណ៍ដើមដំបូងរបស់វៀតណាម ចាប់តាំងពីសម័យអាណា និគមនិយមបារាំងមកម្លេះ។ គោលដៅទេសចរណ៍មួយក្នុងចំណោមគោល ដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករបំផុតនៅទីក្រុងសមុទ្រនេះ គឺស៊ើន Vung Tau នៅកំពូលភ្នំ តូច ដែលស្ថិតនៅកំពស់ ១៧០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ស៊ើន Vung Tau មានកំពស់១៨ម៉ែត្រ នៅខាង ក្នុងមានកាំជណ្ដើរ នាំយើងឡើងដល់កំពូល ហើយមានផ្លូវចេញទៅយ៉រខាង ក្រៅ។ មើលពីលើ ភ្ញៀវទេសចរអាច ទស្សនាទីក្រុង Vung Tau ប្រកបដោយ រ៉ូម៉ានទីក បណ្ដាឆ្នេរសមុទ្រស្រស់បំព្រង ភ្នំ Minh Dam ខៀវស្រងាត់ ឫសួន ផ្កាចម្រុះពណ៌ព័ទ្ធជុំវិញស៊ើននេះទៀតផង។ ដោយមានកំពស់២៥០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ មណ្ឌលទេសចរណ៍ធម្មជាតិ Ho May នៅភ្នំ ធំ ជាទីកន្លែង ដែលមិនអាចរំលងបាននាពេលមកកាន់ទីក្រុង Vung Tau។ ចំណុចលេច ធ្លោនៃមណ្ឌលទេសចរណ៍ Ho May គឺជាបឹងសិប្បនិម្មិតចំនួន២ ដែលមាន ផ្ទៃដី៣ហិកតា ស្ថិតនៅលើកំពូលភ្នំ។ បឹងទាំង២នេះត្រូវបានកសាងឡើងក្នុងកំពស់ខុសគ្នាដែលបង្កើតជាល្បាក់ទឹកមួយដែលមានកំពស់៩ម៉ែត្រ។ ទីនេះ ត្រូវបានហៅថា Ho May (បឹងពពក)ដោយសារនាពេលល្ងាចយើង អាចឃើញពពករសាត់អណ្ដែតលើផ្ទៃទឹក។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ទិដ្ឋភាពដ៏សុខសាន្តត្រាណនៅភូមិបុរាណ Duong Lam  

មិត្តអ្នកស្ដាប់ John Paul សញ្ជាតិអង់ គ្លេស ដែលចង់ស្ដាប់ការឧទ្ទេសនាមអំពីភូមិបុរាណ Duong Lam ទីរួម ស្រុក Son Tay រដ្ឋធានីហាណូយ។ លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! Duong Lam ជាភូមិបុរាណមួយដែលជាគំរូនៃស្ថាបត្យកម្មនិងវប្បធម៌នៅ តំបន់ជនបទ ភាគខាងជើងវៀតណាម។ រហូតមកដល់ពេលនេះ Duong Lam នៅតែរក្សាបាននូវលក្ខណៈពិសេសដោយឡែកនៃភូមិវៀតណាម បុរាណមួយដោយមានខ្លោងទ្វារភូមិ ដើមពោធិ អណ្ដូងទឹកនិងសាលា ភូមិ។ ស្ថិតនៅកណ្ដាលភូមិ Duong Lam នោះគឺសាលាភូមិ Mong Phu។ នេះជាសំណង់បុរាណដ៏ឆ្នើមនៃតំបន់ជនបទភាគខាងជើងវៀតណាម ត្រូវបានកសាងឡើងកាលពីឆ្នាំ១៦៨៤លើផ្ទៃដី១៨០០ម៉ែត្រក្រឡា។ លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលនៃ Duong Lam បានទាក់ទាញភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា។ ភូមិ Duong Lam មានផ្ទះបុរាណចំនួន៩៥៦ខ្នងដែល ត្រូវបានកសាងឡើងពីថ្ម បាយក្រៀមដ៏រឹងមាំ។ រាល់សំណង់នៅទីនេះតែងតែមានទីធ្លា ដែលត្រូវ បានកសាងឡើងអោយទាបជាងផ្ទៃផ្លូវថ្នល់ ដោយមានន័យថា នៅពេល ភ្ញៀងធ្លាក់ទឹកភ្ញៀងហូរចូលទីធ្លានឹងនាំមកនូវលាភសំណាងល្អជាច្រើន។ ដោយមានតំលៃដ៏ធំធេងអំពីស្ថាបត្យកម្ម វប្បធម៌និងប្រវត្តិសាស្ត្រ Duong Lam កា្លយទៅជាភូមិបុរាណដំបូងនៅវៀតណាមត្រូវបានរដ្ឋប្រគល់ប័ណ្ឌ ទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិនាឆ្នាំ២០០៦។ 

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ប្រាង្គតម្កល់សព Khai Dinh  

ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង មិត្ត អ្នកស្ដាប់ Jean-Claude Arnold ចង់ ស្ដាប់ការឧទ្ទេសនាមអំពីប្រាង្គតម្កល់សព Khai Dinh នៅអតីតរាជ ធានី Hue ភាគកណ្ដាលវៀតណា។ លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ស្ដេច Khai Dinh ជាស្ដេចទី១២នៃរាជវង្ស Nguyen និងជាស្ដេចចុងក្រោយ ដែលទ្រង់បញ្ជាអោយកសាងប្រាង្គតម្កល់សពខ្លួនដែរ។ ប្រាង្គតម្កល់សពស្ថិតនៅឃុំ Thuy Bang ស្រុក Huong Thuy ខេត្ត Thua Thien Hue ជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ ពិភពលោក។ ប្រាង្គតម្កល់សពចាប់ផ្ដើមបានសាងសង់នាថ្ងៃទី៤ កញ្ញា ឆ្នាំ ១៩២០ ហើយអូសបន្លាយក្នុងអំឡុង១១ឆ្នាំទើបនឹងសំរេចរួចរាល់។ សំណង់នេះមានរាងការ៉េដែលមានកាំជណ្ដើរឡើង ដល់ទី១២៧កាំ។ វិមាន Thien Dinh ដែលស្ថិតនៅទីតាំងខ្ពស់បំផុត គឺជា សំណង់ស្ថាបត្យកម្មស្នូលនៃប្រាង្គតម្កល់សពនេះ។ នៅខាងក្នុងវិមាននោះ មានទីធ្វើសក្ការៈបូជា Khai Thanh ដែលជាកន្លែងដាក់អាសនៈនិង ឆាយកល័ក្សរបស់ព្រះមហាក្សត្រ Khai Dinh។ នៅល្វែងកណ្ដាលមានដាក់ បដិមាធ្វើអំពីសំរិទ្ធរបស់ស្ដេច Khai Dinh ដែលស្ថិតនៅលើផ្នូរបញ្ចុះសព របស់ទ្រង់។ ចំណែកឯគ្រឿងសង្ហារឹមទាំង អស់ក្នុងល្វែងកណ្ដាលទាំង៣ នៅវិមាន Thien Dinh សុទ្ធតែបានតុបតែងដោយ គំនូរធ្វើអំពីប៉សឺឡែននិង កញ្ចក់។ ស្ថាបត្យកម្មនៃប្រាង្គតម្កល់សព Khai Dinh មិនមានលក្ខណៈទៅតាមស្ថាបត្យកម្ម ជាក់លាក់ណាមួយឡើយ ប៉ុន្តែជាការគួបផ្សំរវាងស្ថាបត្យកម្មជាច្រើន ពីស្ថាបត្យកម្មឥណ្ឌាសាសនា ពុទ្ធសាសនា Gothique ដល់ Roman។

លោកអ្នកនាងជាទីមេត្រី!សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយ ព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់ អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសា ខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ