ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៣៣៣ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ០៩ របស់មិត្តអ្នកស្ដាប់មកពីប្រទេស កម្ពុជា។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្ត អ្នកស្តាប់ទាំងអស់ដែលបានចាប់អារម្មណ៍និងផ្ញើអត្ថបទមកកាន់កម្មវិធី ក្នុងនោះមាន មិត្តអ្នកស្តាប់បានចែករំលែកខ្លឹមសារនិងការយល់ដឹងយ៉ាងច្រើនសម្បូរបែបអំពីប្រទេសវៀតណាម។ 
ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 1  កូនភ្លោះ Truc Nhi-Dieu Nhi គឺជាករណីកូនភ្លោះដែលមានឆ្អឹងអាងត្រគាកដោយជាប់គ្នា (រូបថត៖ vietnamnet.vn)

សូមជូនដំណឹងល្អថាគណៈកម្មការរៀបចំការប្រឡង់ តើអ្នកយល់ដឹង អ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ២០២០ដែលត្រូវបានរៀបចំឡើងដោយ VOV នឹង អូសបន្លាយរយៈពេលទទួលអត្ថបទចូលរួមការប្រឡង់នេះបន្ថែមទៀតរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ផងដែរ។តោះយើង!សូមរួសរាន់ផ្ញើអត្ថបទចូលរួមការប្រឡង់នេះដើម្បីចាប់យកឱកាសធ្វើជាម្ចាស់រង្វាន់ដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះមិត្តទាំអស់គ្នា។

ពិតជាអស្ចារ្យណាស់! នេះពិតជាព័ត៌មានល្អសម្រាប់មិត្តអ្នកស្តាប់ជាទី ស្រឡាញ់របស់យើង! លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក វិស័យសុខាភិ បាលក៏ជាវិស័យដែលមិត្តអ្នកស្តាប់ផ្តោតការយកចិត្តទុកដាក់យ៉ាងច្រើនបំផុត ក្នុងនោះមានមិត្តអ្នកស្តាប់ឈ្មោះ Sokha Neth មកពីប្រទេសកម្ពុជា បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសំដែងថា៖  « ខ្ញុំពិតជាស្ងើចសរសើរចំពោះការរីកចំរើនគួរឱ្យកត់សំគាល់របស់វិស័យវេជ្ជសាស្រ្តវៀតណាម នៅពេលដែលវះកាត់បំបែកឆ្អឹងអាងត្រគៀកជាប់គ្នារបស់កូនភ្លោះអាយុ ១៣ ខែ Truc Nhi - Dieu Nhi កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងមក ប្រកបដោយជោគជ័យ ហើយនេះជាព្រឹត្តិការណ៍មួយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សរាប់លាននាក់ទាំងជាតិនិងអន្តរជាតិផងដែរ។ ការចាប់អារម្មណ៍នេះមិនត្រឹមតែជាករណីវះកាត់បំបែកកូនភ្លោះមានលក្ខណៈប្រវត្តិសាស្ត្រដោយសារតែភាពស្មុគស្មាញនិងកម្រមាននៅលើពិភពលោកប៉ុណ្ណោះទេ ហើយនេះថែមទាំងជាសេចក្តីស្រលាញ់និងការអាណិតអាសូររបស់មនុស្សគ្រប់គ្នាចំពោះកុមារីទាំងពីរនាក់ជាកូនភ្លោះនេះដែលបានកើតមកគ្មានរាងកាយពេញលេញទៀតផង។ ខ្ញុំសូមអបអរសាទរចំពោះវិស័យវេជ្ជសាស្រ្តរបស់វៀតណាម។

បាទ! សូមថ្លែងអរគុណចំពោះមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមកកាន់កម្មវិធីយើងខ្ញុំដោយបង្ហាញពីការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍វេជ្ជសាស្រ្តនៃប្រទេសវៀតណាមនាពេលកន្លងមកនេះ។ លោកអ្នកនិងមិត្តភក្តិជាទីរាប់អាន! អាចនិយាយបានថា កូនភ្លោះ Truc Nhi-Dieu Nhi គឺជាករណីកូនភ្លោះដែលមានឆ្អឹងអាងត្រគាកដោយជាប់គ្នាហើយជើងទាំង ៤ ក៏ដាច់ដោយឡែកពីគ្នា ជាករណីកម្រមាន ពោលគឺមានត្រឹមតែ ៦% នៅលើពិភពលោកប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យនៃការវះកាត់បំបែកឆ្អឹងអាងត្រគាកដ៏ស្មុគស្មាញដូចពោលខាងលើនេះ វៀតណាមបានបញ្ជាក់ជាថ្មីម្តងទៀតដល់ពិភពលោកអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វេជ្ជាសាស្ត្រវៀតណាមហើយព្រមទាំង បង្កើតទំនុកចិត្តនិងមោទនភាពបន្ថែមទៀតសម្រាប់ប្រជាជនវៀតណាម និយាយដោយឡែក និងវិស័យវេជ្ជសាស្រ្តនៅលើពិភពលោកនិយាយរួមផងដែរ។

ប្រិយមិត្តជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក មានព្រឹត្តិការណ៍គួរឱ្យកត់សំគាល់ មួយទៀតគឺខួបលើកទី ២៥ នៃការចូលជាសមាជិកផ្លូវការក្នុងអាស៊ានរបស់វៀតណាម (ថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩៥- ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០) តើអស់រយៈពេល ២៥ ឆ្នាំកន្លងមកធ្វើអមដំណើរជាមួយអាស៊ាន ប្រទេសវៀតណាមបានចូលរួមចំណែកដ៏គួរ ឱ្យចាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន។ នេះក៏ជា សំណួររបស់មិត្តអ្នកស្តាប់ Srey Pov ពីប្រទេសកម្ពុជាដែលបានផ្ញើសំបុត្រមកកាន់ កម្មវិធីដោយសំដែងទទួលការចែករំលែកអំពីបញ្ហានេះ។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 2 នុងនាមជា ប្រធានអាស៊ាន វៀតណាមបានដាក់ចេញនូវវិធានការណ៍និង យន្តការជាច្រើនដែល មានប្រសិទ្ធិភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩នៅក្នុងតំបន់ទាំងមូល

មិត្តអ្នកស្តាប់ Srey Pov ជាទីរាប់អាន! អាចនិយាយបានថាក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក វៀតណាមបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អាស៊ាន។ វៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងតម្រង់ទិសដៅអភិវឌ្ឍនូវការសំរេចចិត្តដ៏  សំខាន់ៗរបស់អាស៊ាន ក្នុងនោះមានធម្មនុញ្ញអាស៊ាន ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេដែលភ្ជាប់មកជាមួយជាដើមផងដែរ។ លើសពីនេះទៅទៀត វៀតណាមបានរួមចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរួមរបស់អាស៊ានជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័នយោបាយ សន្តិសុខ វប្បធម៌ សង្គមនិងសេដ្ឋកិច្ច ក៏ដូចជាជាអធិបតីក្នុងការរៀបចំព្រឹត្តិការណ៍ ពាក់ព័ន្ធនានាស្របតាមកាតព្វកិច្ចនៃប្រទេសជាសមាជិកផងដែរ។ ទន្ទឹមនឹងនេះ ឆ្នាំនេះ វៀតណាមក៏ធ្វើជាប្រធានអាស៊ាន ២០២០ បានយ៉ាងល្អណាស់  ក្នុងបរិបទ ដែលតំបន់និងពិភពលោកទាំងមូលកំពុងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរទាំង ខាងមនុស្សនិងសំភារៈដោយសារតែជំងឺរាតត្បាតកូវីឌ១៩ បង្កឡើង ហើយក្នុងនាមជា ប្រធានអាស៊ាន វៀតណាមបានដាក់ចេញនូវវិធានការណ៍និង យន្តការជាច្រើនដែល មានប្រសិទ្ធិភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នៅក្នុងតំបន់ទាំង មូល។ ការកសាងនិងពង្រឹងសហគមន៍អាស៊ានដ៏រឹងមាំនិងខ្លួនទីពឹងខ្លួននឹងក្លាយទៅ ជាទីបង្អែកដ៏មុតមាំសម្រាប់វៀតណាម ដើម្បីជំនះពុះពាររាល់ការលំបាកលំបិនដែលកាន់តែធំ     ឡើងៗនាពេលខាងមុខនេះផងដែរ។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 3 ទេសភាពដ៏ស្រស់ស្អាតនៃបឹងឈូកនៅជើងភ្នំ Hang Mua

លោកអ្នកនាងជាទីមេត្រី! ដើម្បីផ្លាស់ប្តូរបរិយាកាស ក្នុងកម្មវិធីប្រអប់សំបុត្រថ្ងៃ នេះយើងខ្ញុំសូមឧទេសនាមមិត្តអ្នកស្តាប់អំពីគោលដៅទេសចរណ៍មួយដែលទាក់ទាញយុវវ័យជាច្រើននៅលើទឹកដីបុរាណ Ninh Binh ដើម្បីថតរូប (Check-in) ក្នុងឱកាសរដូវក្តៅនេះ នោះគឺជាទេសភាពដ៏ស្រស់ស្អាតនៃបឹងឈូកនៅជើងភ្នំ Hang Mua។ តោះយើង រួមគ្នាស្វែងយល់គោលដៅទេសចរណ៍នេះអ្នកទាំងអស់គ្នាណា៎។

បឹងឈូកនៅជើងភ្នំ  Ngoa Long ចំណុះតំបន់ទេសចរណ៍ Hang Mua ដែល មានទីតាំងស្ថិតនៅភូមិ Khe Dau Ha ឃុំ Ninh Xuan ស្រុក Hoa Lu ហើយមានចម្ងាយ ប្រមាណ គីឡូម៉ែត្រពីទីក្រុង Ninh Binh។ នៅជុំវិញបឹងឈូក មានទស្សនីយភាពដ៏    រ៉ូមែនទិច ដោយសារម្ខាងជាវាលស្រែធំល្វឹងល្វើយ ហើយម្ខាងទៀតគឺជាកំពូលភ្នំ Hang Mua។ បឹងឈូកនេះតែងតែជាប់ចំណាត់ថ្នាក់ជាទៀងទាត់ក្នុង Top កន្លែងថតរូបដ៏ល្អ បំផុតជាមួយនឹងផ្កាឈូកដ៏ស្រស់ស្អាតបំផុតផងដែរ។ ជាពិសេស បើផ្កាឈូកធម្មតា ភាគច្រើនរីកក្នុងរយៈពេល - ខែតែប៉ុណ្ណោះ ប៉ុន្តែផ្កាឈូកនៅទីនេះវិញ អាចរីក រហូតដល់ចុងឆ្នាំ ពីព្រោះតែផ្កាឈូកនៅទីនេះជាប្រភេទផ្កាឈូកនាំមកពីជប៉ុន ហេតុ ដូច្នេះពេលវេលាដែលរីកផ្កា គឺមានរយៈពេលវែងជាងធម្មតាផងដែរ។ គួរឲ្យបញ្ជាក់ថា ចាប់តាំងពីលេចចេញមក បឹងឈូកនៅក្រោមជើងភ្នំ Hang Mua ត្រូវបានគេចាត់ទុកថា ជាបឹងឈូកដ៏ស្រស់ស្អាតបំផុតនៅប្រទេសវៀតណាម ហើយក៏មិនសូវមានកន្លែងជាច្រើនប៉ុន្មានដែលមានផ្កាឈូករីកជាច្រើនដូចនៅទីនេះនោះឡើយ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះ ព័ត៌មានខាងលើនេះ ហើយកុំភ្លេចចូលរួមការប្រឡង «តើអ្នកដឹងអ្វីខ្លះអំពី ប្រទេស វៀតណាម»។ រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ទាញនៃការប្រឡង នេះ ត្រូវបានយើងខ្ញុំ បង្កោះលើគេហទំព័រ  www.vovworld.vn ។ លោកអ្នកនាង អាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំណួរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។

ប្រតិកម្មទៅវិញ

ផ្សេងៗ