ឈូងសមុទ្រ Ha Long

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៥របស់មិត្តអ្នកស្ដាប់ ​ពីប្រទេស​ចំ
នួន៤២។ ​សូមអគុណលោក​អ្នកនាង​ដែលបានហៅទូរស័ព្ទ និងផ្ញើសំបុត្រមកកម្មវិធី។

ឈូងសមុទ្រ Ha Long  - ảnh 1
ឈូងសមុទ្រ Ha Long ( internet)

     ក្នុងសំបុត្រផ្ញើទៅដល់កម្មវិធីផ្សាយជាភាសាខ្មែរ មិត្តនារីរដ្ឋ និងមិត្តមួយចំនួនទៀត
 មានគោលបំណងចង់ស្វែងយល់​អំពីឈូងសមុទ្រ Ha Long ជា បេតិកភ័ណ្ឌ​ធម្មជាតិពិ
ភពលោក១​​ត្រូវបាន​ទទួលស្គាល់ នាឆ្នាំ ១៩៩៤ និងជាទីកន្លែង១ទាក់ទាញភ្ញៀវ ទេស
ចរណ៍ ជាច្រើន នៅក្នុងនិងក្រៅប្រទេសរបស់វៀតណាម។  

ឈូងសមុទ្រ Ha Long  - ảnh 2
ឈូងសមុទ្រ Ha Long ជាទីកន្លែង១ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅក្នុងនិងក្រៅប្រទេសរបស់វៀតណាម(internet)

          ស្ថិតនៅភាគឥសាន្តវៀតណាម ​ចំណុះខេត្ត ​Quang Ninh ​ ឈូងសមុទ្រ Ha Long មានកោះចំនួន ១៩៦៩​។កោះនៅឈូងសមុទ្រ Ha Long ​ភាគច្រើនគឺជាកោះថ្មកំបោវ​ ដែលបានបង្កើតឡើងពីមុននេះរាប់លានឆ្នាំ ​គ្របដណ្ដាប់ដោយរុក្ខជាតិដ៏សម្បូរបែប  និងច្រើនប្រភេទ។ ​ចូលទៅក្នុងឈូងសមុទ្រ Ha Long យើង ហាក់ដូចជា  វង្វែងចូល
ក្នុងពិភព​រឿងបុរាណ​និទានមួយ ដែលក្នុងនោះអ្វីៗទាំងអស់​ក្លាយទៅជាថ្ម។​ មានកោះ
ដូច ជាក្បាលមនុស្សកំពុងបែមុខទៅរកដីគោក (កោះក្បាលមនុស្ស) កោះដូចជានាគ កំពូងហោះហើរលើផ្ទៃទឹក ( កោះនាគ) …ជាដើម។ អ្វីៗទាំងអស់នោះ ហាក់ដូចជារូប
ភាពពិតៗ  គួអោយងឿងឆ្ងល់។ រូបរាងកោះទាំងនោះ ​ចំឡែកណាស់​ ប្រែរូបដែលយើង
នឹងស្មាន មិនដល់​ ទៅតាមពន្លឺចែងចាំងក្នុងពេលថ្ងៃ និងតាមការស្រមើលស្រមៃ។ 
ចូលទៅ​ក្នុងកោះទាំងនោះ គឺជារូង​ភ្នំដ៏ស្អាតអស្សចារ្យ ​ដូចជារូងភ្នំ Thien Cung រូងភ្នំ 
Dau Go …។ល។ នេះពិតជាវិមាន​ដែលធម្មជាតិបង្កើតឡើង លើលោកកើយនេះ។

          ក្នុងដំណើរទៅទស្សនា និងបំពេញការងារនៅខេត្ត Quang Ninh បងស៊ីថា អ្នក
យកព័ត៍មាន កម្ពុជាមួយនាក់បានអោយដឹងថា÷​

          “ ក្រោយរយះពេលទៅទស្សនា ខ្ញុំឃើញថាឈូងសមុទ្រ Ha Longមានភ្នំថ្មជា
ច្រើន  និងរូងភ្នំថ្មបុរាណនានាទៀតផង។ វាស្អាតណាស់ និងត្រូវបានរដ្ឋអំណាចអភិ
រក្ស  និងអភិវឌ្ឈន៍ទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅ
ប្រទេស។ ពិសេស ខ្ញុំចាប់អារម្មណ៍ចំពោះការដាក់តាំង និងភាពរូសរាយរបស់អ្នក
លក់នៅទីនេះ។ ”

          មកដល់ឈូងសមុទ្រ Ha Long ភ្ញៀវទេសចរណ៍នឹងមាន​ឱកាស​ពិសារមុខម្ហូប
ល្បីឈ្មោះ ជាច្រើនប្រភេទ នៅភោជនីយដ្ឋាននានា។ នៅឈូងសមុទ្រ Ha Long មាន គ្រឿងសមុទ្រមួយចំនួនដ៏ពិសេស ​ដូចជា÷​បង្កង ​ត្រី មឹក…ជាដើម។ ​Ha Long មាន
ភោជនីយដ្ឋានជាច្រើន ដ៏សាមញ្ញតាំងពី​អាស៊ី និង អឺរ៉ូប​។

          ទៅទទួលទានម្ហូបអាហារនៅលើភោជនីយដ្ឋានបណ្ដែតទឹក ក៏​ជាការទាក់​ទាញ ទឹកចិត្តមួយរបស់ភ្ញៀវទេសចរណ៍ជាច្រើន ពេលដែលមកដល់ឈូង​សមុទ្រ Ha Long និងវាបានក្លាយទៅជាចំណុចសំខាន់នៅក្នុងបណ្តា​ទួរ​ទេសចរណ៍។ នៅទីនេះ បណ្ដា
ភ្ញៀវ ទេសចរណ៍មានឱកាសទទួលទានបណ្ដាមុខម្ហូបអាហារពិសេសដ៏ឈ្ងុយឆ្ងាញ ផង និងបានទស្សនាទិដ្ឋ​ភាព​ឈូងសមុទ្រ Ha Long ទៀតផង។ នៅទីនេះភ្ញៀវទេស
ចរណ៍បាន​សម្របខ្លួនចូលក្នុងធម្មជាតិដ៏ល្អស្អាតនៅទីនេះ។

          លោកអ្នកនាងជាទីមេត្រី!

           សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោល​ខាង​លើ។​​នាទី​ប្រអប់​
សំបុត្រ​មិត្ត​អ្នក​ស្តាប់ របស់យើងខ្ញុំពេលនេះចប់តែ​ប៉ុណ្ណេះ។​ ​រាល់​​សំបុត្រ​និងការ​រួម​​មតិ​​ 
សូមផ្ញើ​​មកកម្មវិធីផ្សាយ​ជាភាសា​ខ្មែរ​នៃកាណាល់​ផ្សាយ​ជាភាសា​​​បរទេស​ វិទ្យុសម្លេង វៀតណាម លេខ៤៥ BaTrieu –ខ័ណ្ឌ​ Hoan Kiem​ –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​​៕

                                                                                            

ប្រតិកម្មទៅវិញ

ផ្សេងៗ