តួនាទី មួយចំនួននៃអ៊ីនធឺណិតចំពោះខឿនសេដ្ឋកិច្ចវៀតណាម។

​​​​​​​​​​​​​​​​​​​​ (VOVWORLD)ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសា
បរទេសនៃវិទ្យុសំលេងវៀតណាមទទួលបានសំបុត្រនិងទូរសព្ទ
ចំនួន187 របស់មិត្តអ្នកស្តាប់  មកពីប្រទេសតំបន់ដែនដីចំនួន 27
 លើសកលលោក។យើងខ្ញុំសូមថ្លែងអគុណចំពោះអស់លោក អ្នកដែលបានផ្ញើសំបុត្រនិងហៅទូរសព្ទមកកម្មវិធីផ្សាយជាភាសា
ខ្មែរ។

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះតាមសំណូមពររបស់
មិត្ត​សម្បត្តិនៅបាត់ដំបងកម្ពុជាយើងខ្ញុំសូមឧទ្ទេសនាមជាមួយ​
លោកអ្នកនាងអំពីតួនាទីមួយចំនួននៃអ៊ីនធឺណិតចំពោះខឿនសេដ្ឋ-
កិច្ចវៀតណាម។វៀតណាមជាទីផ្សារអ៊ីនធឺណិតថ្មីទើបនឹងលេចចេញ
នៅលើសកលលោក។ក្នុងបណ្តាឆ្នាំកន្លងទៅអ៊ីនធឺណិតបានអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លាដោយមានជនជាង៣០លាននាក់ក្នុងចំនួនប្រជាជន​៩០
លាននាក់ប្រើប្រាស់។ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យទូរគមនា-
គមន៍និងបច្ចេកវិទ្យាព័ត៏មាននៅវៀតណាមនាពេលកន្លងទៅបានសរ
អោយឃើញថាវិស័យនេះជាវិស័យពេញទៅដោយយថាទស្សដែល
បង្កើតជំហានលោតផ្លោះដើម្បីនៃខឿនសេដ្ឋកិច្ចវៀតណាមចេញទៅ
ពិភពលោក។

                 

តួនាទី មួយចំនួននៃអ៊ីនធឺណិតចំពោះខឿនសេដ្ឋកិច្ចវៀតណាម។  - ảnh 1
               អ៊ីនធឺណិតបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅវៀតណាម(Internet).

តាមការស្រាវជ្រាវនៃក្រុមហ៊ុនពិគ្រោះយោបល់គ្រប់គ្រងពិភពលោក
Mc KinseyAnd Company ឲ្យដឹងថា អាស្រ័យការប្រើប្រាស់អ៊ីនធឺណិត
ប្រសិទ្ឋភាពអាជីវកម្មនៃបណ្តាអង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិង
តូចរបស់វៀតណាមបានកើនបន្ថែម១៩%និងក៍តាមរបាយការណ៍នៃ
ក្រុមហ៊ុននេះដែរថាការរួមវិភាគទាននៃអ៊ីនធឺណិតក្នុងខឿនសេដ្ឋកិច្ច
វៀតណាមស្រូបយក០,៩%នៃ GDP។កំរិតរួមវិភាគទាននៃអ៊ីនធឺណិត
ក្នុងGDPរបស់វៀតណាមស្មើនឹងកំរិតនៅទួរគី ម៉ារុកតែទាបជាងកំរិត​
៤,១%នៅម៉ាឡេស៊ី   ៣,២%នៅឥណ្ឌា​និង២,៦%នៅចិន។តាមលោក

តួនាទី មួយចំនួននៃអ៊ីនធឺណិតចំពោះខឿនសេដ្ឋកិច្ចវៀតណាម។  - ảnh 2
អ៊ីនធឺណិតត្រូវបានគ្របដណ្តប់ដល់ដំបន់ព្រៃភ្នំ(Internet).

Minh Phuc នាយកក្រុមហ៊ុនទួរគមនាគ​មន៍​ One Soft​វៀតណាមថា
ចំនួនជនដែលប្រើប្រាស់អ៊ីនធឺណិតនៅវៀតណាមកើនឡើងពី១ថ្ងៃ
ទៅ១ថ្ងៃ។អ៊ីនធឺណិតបានក្លាយទៅជាមធ្យោបាយព័ត៏មានទាក់ទង
ទូទៅនៅវៀតណាម។លោកឲ្យដឹងថា : “ ពាណិជ្ជកម្មអេឡិចត្រូនិច
នៅវៀតណាមមានសក្តានុភាពអភិវឌ្ឍន៍ដ៍ធំធេងណាស់។ពីព្រោះ
ថាចំនួនប្រជាជនវៀតណាម១/៣ដែលប្រើប្រាស់អ៊ីនធឺណិត ជានិច្ច
កាលចូលសេវាកម្មនៃមជ្ឈមណ្ឌលលក់ទំនិញឬដេញថ្លៃOnline។
និងគេជឿថា​រូបភាពទិញទំនិញនេះជួយគេធ្វើស្គាល់ជាមួយផលិត-
ផលជាច្រើនជាង“។
    
                    

តាមគំរោងការណ៍ “  នាំវៀតណាមក្លាយទៅជាប្រទេសខ្លាំង១ខាង
ឧស្សាហកម្មព័ត៏មាននិងផ្សព្វផ្សាយ  “ដែលបាននាយករដ្ឋមន្រ្តីរដ្ឋា-
ភិបាលអនុម័តនាឆ្នាំ២០១០គឺដល់ឆ្នាំ២០១៥បណ្តាញ​  Band Withd ត្រូវបានគ្របដណ្តប់ដល់ឃុំសង្កាត់ទាំងឡាយនៅទូទាំងប្រទេស។អ៊ីនធឺណិតត្រូវបានតភ្ចាប់ដល់សាលារៀនទាំងអស់។ដល់ឆ្នាំ២០២០
គ្រួសារស្ទើតែទាំងអស់នៅទូទាំងប្រទេសប្រើប្រាស់សេវាកម្មDigital ​ក្នុងនោះគ្រួសារពី២៦ដល់៣០%ចូល​​  Band Withd។

សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹម
បន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្តសូមផ្ញើសំបុត្រមក
កម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុ
សំលេងវៀតណាម​៤៥​ Ba TrieuHa NoiឬEmail:VOV5khmer.@yahoo.
com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Website
www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ