ទស្សនាតំបន់ទេសចរណ៍​បឹង Ba Be

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៦៨ពីប្រទេសចំនួន៣៨។ ក្នុងលិខិត មិត្តអ្នកស្តាប់សុទ្ធ តែសម្តែងនូវមនោសញ្ចេតនានិងកាគាំទ្រ ចំពោះ VOV5។ សូម
អគុណលោកអ្នកនាងដែលបានយកចិត្តទុកដាក់និងគំាទ្រចំពោះវិទ្យុសម្លេងវៀត
ណាមVOV។     ក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្តាប់នាថ្ងៃនេះ សូមអញ្ជើញលោក
អ្នកនាង មកទស្សនាតំបន់ទេសចរណ៍ល្បីឈ្មោះ ១នោះគឺបឹង Ba Be ​​ទេសភាព​ល្អ
ស្អាត​វិសេសវិសាលមាន​តំ​លៃលេចធ្លោ​អំពីភូមិសាស្ត្រផង ជីវសាស្ត្រផង​ តាមសំ
ណូលពរ​របស់​មិត្តអ្នកស្ដាប់អុំ​សុភាក់ និង​បញ្ញានៅកម្ពុជា។​

ទស្សនាតំបន់ទេសចរណ៍​បឹង Ba Be  - ảnh 1
បឹង Ba Be (http://www.thiennhien.net)

 បឹង Ba Be នៅឃុំ Nam Mau ស្រុក Ba Be ខេត្ត Bac Kan ចំងាយពីរ​រដ្ឋធានីហាណូយ​ប្រហែល ២២០គីឡូមែត្រ។ បឹងនេះជាទីប្រជុំរបស់ទន្លេចំនួន៣គឺ៖ Pe Lam, Pe Lu និង
Pe Leng។ ដូច្នេះ ប្រជាជននៅទីនេះហៅថា៖ Slam Pe មានន័យថា៖ បឹងចំនួន៣។ ​

បឹង Ba Be មានប្រវែង ៨ គីឡូម៉ែត្រពីជំរៅ ២០ដល់៣០ម៉ែត្រ។ ​ព័ទ្ធជុំវិញនេះគឺ​តំបន់
ភ្នំថ្ម​កំបោវដ៏ធំធេង ​នាំមកភាពស្រស់ស្អាតរហោស្ថាន។​តាម​ការស្រាវជ្រាវរបស់
វិទ្យាស្ថានភូគម្ភសាស្ត្រវៀតណាម និងសមាគមភូគម្ភសាស្ត្របែហ្ស៊ីក ថា៖ តំបន់ថ្មកំ
បោវនេះមានតាំងពីយុគសម័យជាង៤៥០ឆ្នាំ។​

        តំបន់សួនឧទ្យានជាតិបឹង Ba Be នៅជាទីប្រជុំរមណីយដ្ឋានល្បីឈ្មោះជា​ច្រើន
 ដូចជា៖​ស្រះទេវតាគុហា Puong …ជាដើម។ លោក Dam Ngoc Du ជា​អ្នកដែលបាន
រស់នៅនិងផ្សារភ្ជាប់អស់មួយជីវិតជាមួយបឹង Ba Be បានអោយដឹងថា៖​

         “ ខ្ញុំកើតនិងរីកធំធាត់នៅទីនេះ។ ខ្ញុំបានទៅទស្សនាតំបន់ជាច្រើន​ប៉ុន្តែ ខ្ញុំនៅ
ឃើញថា ទិដ្ឋភាពបឹងនៅទីនេះស្អាតបំផុត។

           បឹង Ba Be – គ្រាប់ពេជ្យរបស់តំបន់ឥសាន្ត ​មិនគ្រាន់តែទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍ដោយភាពស្រស់ស្អាតរបស់បឹងប៉ុណ្ណោះទេ ថែមទាំង ទាក់ទាញភ្ញៀវ​ទេសចរ
ណ៍ដោយរុក្ខជាតិចំនួន ៤១៧ប្រភេទ និងសត្វចំនួន ២៩៩ប្រភេទ…ជា​ដើម។

 ជាមួយបណ្ដាតំលៃលេចធ្លោនោះ សន្និសីទអន្តរជាតិអំពីបឹងទឹកសាប ដែល
ប្រព្រឹត្តទៅនៅអាមេរិកនាខែមេសា ឆ្នាំ ២០០៥កន្លងបានបញ្ជូនបឹង Ba Be ចូល​ក្នុង​បញ្ជីរាយនាមបឹងទឹកសាបពិសេសបំផុតលើពិភពលោក​ចំនួន២០ និងក្លាយ​ទៅ​ជា​៖​”គ្រាប់ពេជ្យខៀវរបស់មនុស្សលោក”។ ឆ្នាំ ២០១១ បឹង Ba Be បន្តបានគណះ​លេខា​
ធិការដ្ឋានអនុសញ្ញា​ Ramsar (តំបន់ដីត្រូវលិចទឹកមាន​សារសំខាន់​អន្តរ​ជាតិ) ​របស់
ពិភពលោកនិងជាតំបន់ Ramsar ទី៣​របស់​វៀតណាម។ ការ​ក្លាយទៅជា​កេរ្ត៍ដំណែល
ថ្នាក់ជាតិ បានអះអាងជាថ្មីម្តងទៀតនូវតំលៃដ៏ធំធេងនៃរមណីយដ្ឋានបឹងBa Be នេះ
ត្រូវបានរក្សានិងអភិរក្ស។ ​តាមនោះ ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​ ​ក៏ដូចជា ឧទ្ទេស
នាម​នូវបណ្ដាផលិតផលពិសេសរបស់តំបន់នេះ។ ​លោក​ស្រី Hua Thi Hoi នៅភូមិ
 Pac Nghe ឃុំ Khang Ninh ស្រុក Ba Be ចែករំលែកថា៖​

“  បឹង Ba Be ត្រូវបានទទួលស្គាល់ជាកេរ្តដំណែលជាតិ​ពិសេស ​ខ្ញុំ​សប្បាយ​រីករាយណាស់ និងមានគោលបំណងថា៖ សួនឧទ្យាននេះ អភិវឌ្ឍន៍ ដើម្បីទាក់​ទាញភ្ញៀវទេសចរណ៍។ មកដល់ទីនេះ ភ្ញៀវទេសចរណ៍អាចទស្សនា និងលេង
កំសាន្ត។”   

        លោកអ្នកនាងជាទីមេត្រី!

​        សង្ឃឹមថា លោកអ្នកនាងពេញចិត្តនឹងព័ត៌មានពោល​ខាង​លើ។​​នាទី​ប្រអប់​
សំបុត្រ​មិត្ត​អ្នក​ស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។​ រាល់​​សំបុត្រ​និងការ​
រួម​​មតិ​​សូមផ្ញើ​​៖មកកម្មវិធីផ្សាយ​ជាភាសា​ខ្មែរនៃកាណាល់​ផ្សាយ​ជាភាសា​​​បរទេស​ វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu –ខ័ណ្ឌ​ Hoan Kiem​ –រដ្ឋធានី Hanoi ឬ Email :
vov5​khmer@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ