នំប៉័ងរបស់វៀតណាម។

Vovworld-នំប៉័ងជាម្ហូបអាហារហ័ស១ដែលបានលក់ ក្នុងហាងជាច្រើន។បើមាន
ឪកាសទទួលទាន មិត្តនឹងឃើញថាម្ហូបនំប៉័ងនៃទីក្រុង Hai Phong មានរស់ជាតិ
ឆ្ងាញ់ផងនិងថ្លៃថោកផង។ពិសេសគឺ នំប៉័ងហឹរ មានតែនៅទីនេះប៉ុណ្ណោះ។នំប៉័ង
ហឹរជាម្ហូបអាហារពេញនិយមពីបុគ្គលឹកការិយាល័យ​ដល់ប្រជាពលករ​សិស្សា
នុសិស្ស​និងនិស្សិត។នំប៉័ងហឹរគឺតូចណាស់និងវែងប្រមាណ១ចំអាមតែប៉ុណ្ណោះ។
និងគ្មាននរណាដឹងថា នំប៉័ងហឹរ លេចចេញពីពេលណាទេ។លោក Dinh Van Cuong-អ្នកធ្វើនំប៉័ងល្បីឈ្មោះ១រូប នៅទីក្រុង Hai Phong អោយដឹងថា: “ ខ្ញុំ ប្រកបរបរនេះ 
បាន៦៣ឆ្នាំហើយ។ខ្ញុំ ធ្វើនំប៉័ងកាលពីមានអាយុ១៣ឆ្នាំតែប៉ុណ្ណោះ។ឥឡូវនេះ ខ្ញុំមានអាយុ៧៦ឆ្នាំហើយ។មើលដូច្នេះ តែការធ្វើនំប៉័ងនេះមិនងាយស្រួលទេ។
ពីព្រោះថាម្សៅមី អំបិល និងទឹកសុទ្ឋតែបានត្រូវវាល់យ៉ាងម៉ត់ចត់ “។
​​​​

នំប៉័ងរបស់វៀតណាម។ - ảnh 1
នំប៉័ងហឹរនៃទីក្រុងHai Phong(Internet).

ប្រការ១ដែលធ្វើឲ្យ នំប៉័ងហឹរត្រូវបានជនជាច្រើននាក់ស្គាល់ដល់គឺដោយសារវា
មានតំលៃថោក។មិត្តគ្រាន់តែចំណាយប្រាក់​១០ពាន់ដុងវៀតណាម(ស្មើនឹង​៥០ cent)ដើម្បីបាននំប៉័ងហឹរចំនួន​៣។ដោយហេតុនេះ នំប៉័ងហឹរជាម្ហូបពេញនិយម
របស់មជ្ឈដ្ឋាន សិស្សានុសិស្សនិងនិស្សិត។ Ha Vy សិស្សានុសិស្ស១នាក់បាន
ចែករំលែកថា “  ខ្ញុំអាចយកនំប៉័ងហឹរទៅសាលារៀនដោយសារវាមានទំហុំតូច។ម៉្យាងទៀតខ្ញុំឃើញថានេះជាម្ហូបមានរស់ជាតិឆ្ងាញ់ផងនិងថ្លៃថោកផង។វាសម
ស្របជាមួយ សិស្សានុសិស្ស  “។    

នំប៉័ងរបស់វៀតណាម។ - ảnh 2
ហាងលក់នំប៉័ង១(Internet).

មិត្តគឹមផាននិងមិត្តអ្នកស្តាប់ជាទិមេត្រី

សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម​៤៥​ Ba Trieu, Ha Noi ឬ Email: vov5khmer@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ