បំផុសចលនា “ស្វែងយល់អំពីការិយាល័យអាស៊ាន-VOV5” ឆ្នាំ២០១៨

(VOVWORLD) -នាថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ ការិយាល័យអាស៊ាន គណៈកម្មាធិការកិច្ចការបរទេសវិទ្យុសម្លេងវៀតណាម (VOV5) នឹងរំលឹកខួបលើកទី១០នៃពិធីបង្កើត។ ក្នុងឱកាសនេះ យើងខ្ញុំសូមបំផុសការប្រឡង “តើលោកអ្នកដឹងអ្វីអំពីការិយាល័យអាស៊ាន-VOV5” សម្រាប់មិត្តអ្នកស្តាប់ទាំងអស់។

រចនាសម្ព័ន្ធពានរង្វាន់៖

+ រង្វាន់លេខ១៖ វត្ថុអនុស្សាវរីយ៍ពិសេសសម្រាប់អ្នកជាប់លេខ១ + វិទ្យុមួយគ្រឿង

+ រង្វាន់លេខ២៖ វត្ថុអនុស្សាវរីយ៍ពិសេសសម្រាប់អ្នកជាប់លេខ២+វិទ្យុមួយគ្រឿង

+ រង្វាន់លេខ៣៖ វត្ថុអនុស្សាវរីយ៍ពិសេសសម្រាប់អ្នកជាប់លេខ៣+វិទ្យុមួយគ្រឿង

ក្រៅពីនោះ មិត្តអ្នកស្តាប់ទាំងអស់ពេលចូលរួមការប្រឡងនេះសុទ្ធតែទទួលបានវត្ថុអនុស្សាវរីយ៍របស់ VOV5 ផងដែរ។

ខាងក្រោមនេះគឺជាសំនួរ៖

១. ការិយាល័យអាស៊ាន គណៈកម្មាធិការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមរួមមានកម្មវិធីផ្សាយសម្លេងអ្វីខ្លះ? នាទីពិសេសរបស់ការិយាល័យអាស៊ានគឺអ្វី?

២.សូមមិត្តនាំចេញនូវការវាយតម្លៃរបស់ខ្លួនអំពីនាទីពិសេសរបស់ការិយាល័យអាស៊ាន។

៣. មានមិត្តអ្នកស្តាប់ប៉ុន្មាននាក់ចូលរួមការប្រឡងនេះ។

         ពេលវេលាទទួលអត្ថបទប្រឡងគឺចាប់ពីថ្ងៃទី១៩ខែឧសភានិងបញ្ចប់នាថ្ងៃទី២០មិថុនាឆ្នាំ២០១៨។ អត្ថបទចូលរួមការប្រឡងសូមផ្ញើតាម Email ៖ phongaseanvov5@gmail.com។ លទ្ធផលនឹងបានប្រកាសក្នុងកម្មវិធីផ្សាយសម្លេងពិសេស រំលឹកខួបលើកទី១០នៃទិវាបង្កើតការិយាល័យនយោបាយអាស៊ាន(ថ្ងៃទី១កក្កដាឆ្នាំ២០១៨)។ មិត្តអ្នកស្តាប់អាចស្វែងរកនូវចម្លើយតាមកម្មវិធីផ្សាយសម្លេងនិងលើទំព័រវែប vovworld.vn។ ការិយាល័យអាស៊ាន គណៈកម្មាធិការកិច្ចការបរទេសវិទ្យុសម្លេងវៀតណាមសូមប្រសិទ្ធិពរនូវជោគជ័យដល់មិត្តទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ