ប្រព័ន្ឋលេណដ្ឋានCu Chiនៅស្រុក CuChiភាគខាងត្បូងវៀតណាម។

ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសារបរទេសនៃ
វិទ្យុសំលេងវៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៣០របស់មិត្តអ្នក
ស្តាប់មកពីប្រទេសចំនួន៣០លើសកលលោកក្នុងនោះកម្មវិធីផ្សាយជាភាសារ
ខ្មែរទទួលបានសំបុត្រចំនូន​៦ ។ក្នុងសំបុត្តផ្ញើរមកកម្មវិធីនាថ្ងៃទី២២កុម្ភះកន្លង
ទៅនេះមិត្តសំហេងនៅរាជធានីភ្នំពេញ កម្ពុជាបានឲ្យដឹងថាមិត្តនិងគ្រួសារ
កំពុងមានផែនការទៅសាកសួរសុខទុក្ខសាច់ញាតិនិងទៅទស្សនាមណ្ឌល
លេណដ្ឋាន​CuChiនៅភាគខាងត្បូងវៀតណាមទៀតផង។តាមសំណូមពររបស់
មិត្តសំហេងក្នុងនាទីប្រអប់សំបុត្រមិត្រអ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេស
នាមជាមួយមិត្តនិងលោកអ្នកនាងអំពីមណ្ឌលគេរិ៍្តដំណែលប្រវត្តិសាស្រ្តាសនេះ។

​​​​​​​​​​​​​​​​​​​ មិត្ត សំហេង និងមិត្តអ្នកស្តាប់ជាទីមេត្រី

ប្រព័ន្ឋលេណដ្ឋានCu Chi​នៅស្រុក CuChiមានចម្ងាយប្រមាណ​70 គីឡូមែត្តពីទីក្រុង​
ហូជីមិញប៉ោប៉ែកខាងពាយ័ព្យ។នេះជាសំណង់ស្ថាងបត្យកម្មពិសេស១ត្រូវបាន
ទទួលស្គាល់ជាមណ្ឌលគេរិ៍្តដំណែលប្រវត្តិសាស្រ្តជាតិនាឆ្នាំ​២០០៤។ ប្រព័ន្ឋ​លេណ
ដ្ឋានCu Chiត្រូវបានពេញរូបពេញរាងក្នុងរយះពេល​ពីឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៤៨។នេះ
ជាដំណាក់កាលដែលប្រទេសជាតិវៀតណាមដំណើរការតស៊ូប្រឆាំងនឹងអាណានិ
គមនិយមបារាំង។ក្នុងដំណាក់កាលនេះកងទ័ ពនិងប្រជាជនឃុំចំនួន២គឺ​ Tan Phu
Trang  និង  Phuoc VinhAnបានដំណើរការជីកបណ្តាកំណាត់លេណដ្ឋានខ្លីក្នុងបំណង
ជ្រកពួនលាក់ឯកសារនិងអាវុធ។ក្រោយនោះប្រព័នលេណដ្ឋានទាំងនេះត្រូវបាន
ពង្រីកតភ្ចាប់ជាមួយគ្នាពិសេសគឺនៅឃុំចំនួន៦ប៉ែកខាងជើងរបស់ស្រុក Cu Chi។
ដល់ឆ្នាំ​១៩៦៥ ប្រព័ន្ឋលេណដ្ឋាននេះត្រូវបានពង្រីកដោយមានបណ្តោយ​ឡើងជាង​
២០០គីឡូមែត្រនិង៣ជាន់ខុសពីគ្នា។ជំរៅនៃលេណដ្ឋាននេះមាន១២មែត្រ។ពេលនេះ
 លេណដ្ឋានមិនត្រឹមតែជាកន្លែជ្រកពូនប៉ុណ្ណោះទេថែមទាំងជាកន្លែងរស់ជួបប្រជុំផ្ទុក
អាវុធនិងដំណើរការប្រយុទ្ឋទៀតផង។ក្នុងដំណាក់កាលប្រទេសវៀណាមមានសង្រ្គាម
កងទ័ពអាមេរិកនិងកងទ័បទីងមោងវៀតណាមបានបើកការវាយប្រហារទៅលើប្រព័ន្ឋ
លេណដ្ឋាននេះជាបន្តបន្ទាប់ដោយការទម្លាក់គ្រាប់បែកនិងប្រើចំហាយហិលជាដើម។
លោកអ្នកនាងជាទីមេត្រី

សព្វថ្ងៃនេះលេណដ្ឋានCuChiត្រូវបានកាពារនិងក្លាយទៅជាកន្លែងទេសចរណ៍គួឲ្យជក់
ចិត្តពេលភ្ញៀវទេសចរមកទរស្សនាទីក្រុងហូជីមិញម្តងៗ។ស្តីពីចំណាប់អារម្មណ៍របស់
ខ្លួនពេលមកទេស្សនាប្រព័ន្ឋរណ្តៅក្រោមដី​CuChiប្រធានការិយាល័យអ្នកនិពន្ឋកាសែត
រស្មីគម្ពុជា​ជាឈៀងឲ្យដឹងថា: “ ក្នុងដំណើរទស្សនានៅទីនេះខ្ញុំមានចំណាប់អារម្មណ៍
យ៉ាងខ្លាំងចំពោះស្មារតីអង់អាចក្លាហានរបស់ប្រជាជនCuChiក្នុងសកម្មភាពបដិវត្តន៍
និងរំដោះប្រទេសជាតិ។ ខ្ញុំមានចំណាប់អារម្មណ៍ជាពិសេសអំពីយុទ្ឋសាស្រ្តរបស់ថ្នាក់
ដឹកនាំនិងបណ្តាយុទ្ឋជនបដិវត្តន៍វៀតណាមក្នុងការតស៊ូប្រឆាំងចក្រព័ទអាមេរិកជា
ប្រទេស១​មានអាវុធទំនើបជាច្រើន។ប៉ុន្តែប្រជាជនវៀតណាមបានដណ្តើមជ័យជំនះ
ទៅលើចក្រព័ទអាមេរិកដោយឧត្តមគិតនិងទឹកចិត្តស្នេហាជាតិរបស់ខ្លូន។នេះជាមោទនភាព១ដែលមិនមែនប្រទេសជាតិណាក៍មានដែរ។“

មិត្ត សំហេង និងមិត្តអ្នកស្តាប់ជាទីមេត្រី

សង្ឃឹមថាមិត្តពេញចិត្តជាមួយពត័មានពោលខាងលើ។នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់
ពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំមានគោលបំណងថាបណ្តាមិត្តបន្តតាមដានស្តាប់កម្មវិធី
ផ្សាយជាភាសារខ្មែរនៃវិទ្យុសំលេងវៀតណាមដែលត្រូវបានផ្សាយ៣លើកក្នុង១ថ្ងៃ: លើក
ទី១ពីម៉ោង 22.30នាទីទៅម៉ោង  23។លើកទី២ពីម៉ោង10.30 នាទីទៅម៉ោង11។លើកទី៣
ពីម៉ោង12.30 នាទីទៅម៉ោង13តាមកំពស់រលកធាតុអាកាស៧២៨៥គីឡូហឺកនិងលើអ៊ីន
ធឺណិតតាមអាស័យដ្ឋានhttp:// vovworld.vn។បណ្តាសំបុត្រនិងការរួមមតិរបស់មិត្តអ្នក
ស្តាប់ទាំងឡាយ។សូមផ្ញើមកអាស័យដ្ធានកម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយ
ជាភាសារបរទេសលេខ​៤៥  Ba trieuក្រុងហាណូឬEmail:VOV5khmer.@yahoo.com.vn./.
                                                           

ប្រព័ន្ឋលេណដ្ឋានCu Chiនៅស្រុក CuChiភាគខាងត្បូងវៀតណាម។ - ảnh 1
ទ្វាចូលក្នុងលេណដ្ឋាន​Cu Chi(Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ