យុវជនវៀតណាមរំលឹកខួបអនុស្សារវរីយ៍ទិវាកំណើតរបស់លោកប្រធានហូជីមិញ

យុវជនវៀតណាមរំលឹកខួបអនុស្សារវរីយ៍ទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1
យុវជនវៀតណាមរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៤ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ
តាមរយៈសកម្មភាពកសងជនបទថ្មី (Image: doanthanhnien.vn)

ក្នុងសប្តាហ៍កន្លងមកកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិង email ចំនួន ២២១ របស់មិត្តអ្នកស្តាប់
មកពីប្រទេសចំនួន ៣២ លើសកលលោក។កម្មវិធីផ្សាយជាភាសាខ្មែរ
នៃកាណាល់ផ្សាយជាភាសាបរទេសសូមថ្លែងអំណរគុណចំពោះការយក
ចិត្តទុកដាក់របស់លោក ហេង សារ៉ាន (ខេត្ត កំពុត កម្ពុជា) និងមិត្ត ថាច់
សីហា (ខេត្ត Tay Ninh ភាគកខាងត្បូងវៀតណាម) ដល់កម្មវិធីរបស់យើង
ខ្ញុំក្នុងរយៈពេលកន្លងមក។

លោកអ្នកនាងជាទីមេត្រី! បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី
១២៤ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ
១៩៨០ - ថ្ងៃទី ១៩​ ឧសភា ឆ្មាំ ២០១៤) ត្រូវបានរៀបចំឡើងដ៏មហោឡា
រឹកក្នុងទូទាំងប្រទេសវៀតណាម។ លោកប្រធានហូជីមិញមិនត្រឹមតែជា
យុទ្ធជនកម្មុយនិស្តល្បីឈ្មោះប៉ុណ្ណោះទេថែមទាំងជាវីរជនជាតិទៀតផង
ដែលបានតស៊ូដើម្បីឯកភាពនិងសន្តិភាពរបស់ប្រជាជនវៀតណាមនិយាយ
ដោយឡែកនិងយុត្តិធម៌លើសកលលោកនិយាយរួម។

ប្រជាជនវៀតណាមជានិច្ចកាល ហៅលោកប្រធានហូជីមិញដោយឈ្មោះ
ស្និស្នាលថា៖ “អ៊ុំហូ”។ សំដៅរំលឹកខួបអនុស្សារវរីយលើកទី ១២៤ នៃទិវា
កំណើតលោកប្រធានហូជីមិញសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញគ្រប់ជាន់
ថ្នាក់បានរៀនបចំបណ្ដាសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ “រាត្រី
យុវជនកម្មករធ្វើតាមដំបូន្នានរបស់អ៊ុំហូ” នៅខេត្ត Lang Son (ភាគ ខាងជើង
វៀតណាម) “កម្មវិធីបំភ្លឺការយល់សប្ដិរបស់យុវជន”​ នៅខេត្ត Binh Thuan (ភាគ
ខាងត្បូងវៀតណាម) ឬ កម្មវិធី “យុវជនស្ម័គ្រចិត្ដរួមដៃកសាងជនបទថ្មី” នៅ
ខេត្ត Phu Yen (ភាគកណ្តាលវៀតណាម)។ ក្តាប់ជាប់តម្រូវការអំពីទឹកស្អាតនិង
អនាម័យនៅជនបទរបស់ប្រជាជននៅបណ្ដាឃុំស្រុកព្រៃភ្នំឆ្ងាយដាច់ស្រយាល
សម្ព័ន្ធយុវជនស្ម័គ្រចិត្តនៃមហាវិទ្យាល័យសំណង់ភាគកណ្ដាលវៀតណាម
(ខេត្ត Phu Yen) បានជួយឧបត្ថម្ភយ៉ាងសកម្មប្រជាជននៅទីនេះកសាងបង្គន់
អនាម័យ អាគារងូតទឹក
សមស្របនឹងលក្ខណៈនៅទីប្រជុំជន។ ក្រៅពីនោះ
យុវជនស្ម័គ្រចិត្ត

នានាក៏បានអនុវត្តទិសស្លោក “ហូបចុក ស្នាក់នៅ ធ្វើការងារជាមួយប្រជាក
សិករ”។ នេះគឺជាលើកដំបូងដែល Nguyen Thi Nga និស្សិតនារីឆ្នាំទី ៣ នៃ
មហាវិទ្យាល័យសំណង់ភាគកណ្ដាលវៀតណាមនៅខេត្ត Phu Yen ចូលរួម
យុទ្ធសាស្ត្រនេះ។

“ខ្ញុំមានការអស់ឯកក្នុងពេលចូលរួមកម្មវិធីជាលើដំបូង។ ប៉ុន្តែបន្ទាប់នោះ​
ខ្ញុំឃើញថា៖សកម្មភាពនេះដ៏សប្បាយនិងមានអត្ថន័យណាស់។ ទោះបីជា
មានការងារដែលខ្ញុំអនុវត្តជាលើកដំបូងក្តីប៉ុន្តែខ្ញុំនឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តដើម្បីសម្រេចឲ្យបានល្អបំផុត។”

កម្មវិធីយុវជនស្ម័គ្រចិត្តកសងជនបទថ្មីមិនត្រឹមតែនាំមកនូវផលប្រយោជផ្ទាល់
សំរាប់និស្សិតរបស់បណ្ដាមហាវិទ្យាល័យក្នុងការអនុវត្តចំណះដឹងដែលបានរៀន
សូត្រប៉ុណ្ណោះទេថែមទាំងនាំមកក្តីសប្បាយរីរាយជាក់ស្តែងសំរាប់ប្រជាកសិករ។
លោក Nguyen Phu Nghia កសិករមួយនាក់នៅឃុំ Son Giang ខេត្ត Phu Yen (ភាគ
កណ្ដាលវៀតណាម) បានចែករំ លែកថា៖

“ខ្ញុំឃើញថា៖ បណ្ដាប្អូនៗយុវជនស្ម័គ្រចិត្តនិងគ្រូបង្រៀនសកម្មណាស់! ខ្ញុំមាន
គោលបំណងថា៖ ប្រជាជនដែលនៅមានការលំបាកជាច្រើនគប្បីចុះបញ្ជីកសាង
ផ្ទះឬធ្វើបង្គន់។ ដោយសារ ប្អូនៗយុវជនស្ម័គ្រចិត្តល្អណាស់និងកសាងផ្ទះស្អាត
ណាស់!”


យុវជនវៀតណាមរំលឹកខួបអនុស្សារវរីយ៍ទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 2
យុវជនស្ម័គ្រចិត្តជួយឧបត្ថម្ភប្រជាកសិករកសាងផ្ទះ។ (Image: doanthanhnien.vn)

លោកអ្នកនាងជាទីមេត្រី!​ មានរូបសណ្ឋានផ្សេងៗជាច្រើនដើម្បីរំលឹកខួបអនុស្សារ
វរីយ៍ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ប៉ុន្តែ ចំពោះយុវជនវៀតណាមរំលឹក
ខួបអនុស្សារវរីយ៍ទិវាកំណើតរបស់លោកប្រធានហូជីមិញតាមរយៈសកម្មភាពក
សាងសង្គមគឺជាក់ស្តែងបំផុត។ ដើម្បីបញ្ចប់នាទីពេលនេះសូមអញ្ចើញលោកអ្នក
នាងចូលរួមឆ្លើយសំណួរក្នុងខែគឺ៖ព្រឹត្តិកាណ៍សំខាន់ណាក្នុងទំនាក់ទំនងការទូត
រវាងវៀតណាមនិងកម្ពុជាដែលត្រូវបានរំលឹកខួបនាខែមិថុនាប្រចាំឆ្នាំ? រាល់ចំ
លើយសំបុត្រ  email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។  ចំលើយត្រូវនិមួយៗនឹងទទួលបានការដូរពិសេសមួយពីកម្មវិធីជាភាសារខ្មែរនៃ
វិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ