រម្មនីយដ្ឋានមួយចំនួនគួរឲ្យទាក់ទាញនៅទីក្រុង Vung Tau

(VOVworld) - Ba RiaVung Tau ត្រូវបានចាត់ទុកជាទីក្រុងទេសចរណ៍ដំបូងបង្អស់
របស់វៀតណាម ដោយមានប្រពៃណីតាំងពីសម័យអាណានិគមនិយមបារាំងមក
ម្លេះ។ភាពស្រស់ស្អាត នៃទេសភាពនិងមនុស្សនៅ​ទីនេះ ជានិច្ចកាលបន្សល់ទុក
ចំណាប់អារម្មណ៍ដែល មិនអាចភ្លេចបានចំពោះអ្នកណាដែលធ្លាប់មកដល់ទីនេះ។
ជាដំបូង សូមអញ្ជើញលោកអ្នកនាងមកទស្សនាសើន Vung Tau នៅកំពូលភ្នំNho។
ដោយស្ថិតនៅកំពស់ ១៧០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ សើនVung Tau ទាក់ទាញភ្ញៀវ
ទេសចរយ៉ាងច្រើន កុះករមកទស្សនាមិនត្រឹមតែដោយសារស្ថាបត្យកម្មដ៏ធំធេង
 រឹងមាំរបស់វា ប៉ុណ្ណោះទេ ថែមទាំងដោយសារនេះជាទីកន្លែងដ៏អស្ចារ្យបំផុតចំ
ពោះអ្នកណាចង់ គយគន់ទីក្រុងពីលើកំពូលភ្នំ។សើននេះមានកំពស់១៨ម៉ែត្រ
នៅខាងក្នុងមានកាំជណ្ដើរ នាំយើងឡើងដល់កំពូល ហើយមានផ្លូវចេញទៅយ៉
ខាងក្រៅ។ពីនេះភ្ញៀវទេសចរអាច ទស្សនាទីក្រុងVung Tau ប្រកបដោយរ៉ូម៉ានទីក
​បណ្ដាឆ្នេរសមុទ្រមានរូបរាង ចំណិត ភ្នំMinh Dam ខៀវស្រងាត់ ឫសួនច្បារផ្កា
ចម្រុះពណ៌ព័ទ្ធជុំវិញសើននេះទៀត ផង។បើសិនជាអ្នកណាចង់មើលឃើញពន្លឺ
សើនដ៏ភ្លឺចញ្ចែងចញ្ចាច ចូរមកទីនេះនាពេលរាត្រី។លោក Tran Duy Manh បុគ្គលិកប្រតិបតិ្តសើនVung Tau ១នាក់ បានឲ្យដឹងថា៖
រម្មនីយដ្ឋានមួយចំនួនគួរឲ្យទាក់ទាញនៅទីក្រុង Vung Tau - ảnh 1
សើន Vung Tau (រូបថត៖Bao Orion)

“ជារៀងរាល់ថ្ងៃយើងខ្ញុំមកទីនេះដើម្បីបើកភ្លើងសើននេះឲ្យ នាវានៅសមុទ្រ
ស្គាល់ទិសដៅចូល ក្នុងកំពង់ផែ។ចង្កៀងសើននេះមានពលានុភាពចំនួន១ពាន់
Wat ប៉ុន្តែដើម្បីបញ្ចាំង ពន្លឺបានឆ្ងាយគឺត្រូវពឹងផ្អែកលើប្រព័ន្ធកញ្ចក់។ដូចចង្កៀង
នេះអាចបញ្ចាំងពន្លឺទៅ ឆ្ងាយចំនួន៣៤ម៉ាយ ស្មើរនឹង៦២គីឡូម៉ែត្រគិតពីផ្លូវគោក”។

ក៏ស្ថិតនៅកំពស់២៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ មណ្ឌលទេសចរណ៍ធម្មជាតិ Ho May
នៅភ្នំLon ជាទីកន្លែងដែលមិនអាចរំលងបានឡើយ នាពេលមកកាន់Vung Tau។
ចំណុចលេចធ្លោនៃមណ្ឌលទេសចរណ៍ Ho May គឺជាបឹងសិប្បនិម្មិតចំនួន២ ដែល
មានផ្ទៃដី៣ហិកតា ស្ថិតនៅកំពូលភ្នំ។បឹងទាំង២នេះត្រូវបានកសាងឡើង ស្ថិតនៅ
កំពស់ខុសគ្នាដែលបង្កើតឡើងល្បាក់ទឹក១មានកំពស់៩ម៉ែត្រ។ទីនេះ ត្រូវបាន
ហៅថាHo May (បឹងពពក)​ដោយសារនាពេលល្ងាចយើងអាចឃើញរាល់ ពពក
រសាត់អណ្ដែតលើផ្ទៃបឹង។ក្រៅពីទេសភាពធម្មជាតិជាច្រើនដូចជា​សួនច្បារ
លោកអ៊ុំហូ ព្រៃស្រល់ការាបៀន មណ្ឌលចិញ្ចឹមសត្វក្ងោក​ មណ្ឌលទេសចរណ៍
Ho May នៅមានល្បែងកំសាន្តជាច្រើនទៀតដូចជាជិះសេះឬល្បែងប្រថុយប្រ
ថានជាដើម។
រម្មនីយដ្ឋានមួយចំនួនគួរឲ្យទាក់ទាញនៅទីក្រុង Vung Tau - ảnh 2
មណ្ឌលទេសចរណ៍ Ho May

ក្រៅពីទីន្លែងចំនួន២ពោលខាងលើ ទីក្រុងសមុទ្រ Vung Tau នៅមានរម្មនីយដ្ឋាន
ផ្សេងៗជាច្រើន។នាបច្ចុប្បន្ន ផ្នែកទេសចរណ៍ Vung Tau កំពុងកាន់តែ អភិវឌ្ឍន៍
ពី១ថ្ងៃទៅ១ថ្ងៃដើម្បីឆ្ពោះទៅគុណភាពខ្ពស់ជាងទៀតដែលនាំមកនូវ សេវាកម្មល្អ
បំផុតសំរាប់អ្នកទេសចរនៅក្នុងនិងក្រៅប្រទេស។

ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែកក្កដានេះគឺ៖ វេទិ
ការអង្គភាពអាជីវកម្មវៀតណាម-កម្ពុជាឆ្នាំ២០១៥នឹងប្រព្រឹត្តទៅនៅពេលណា?
រាល់ចំលើយសំបុត្រ email សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ HoanKiemរដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។ចំលើយ
ត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ