លទ្ធផលជាក់ស្តែងនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល២០១៤

(VOVworld)-រួមជាមួយបរិយាកាសត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី២០១៤-២០១៥។
នៅ ទូទាំង ប្រទេសវៀតណាម បានប្រព្រឹត្តទៅរាល់សកម្មភាពបូកសរុបយុទ្ធនាការ
យុវជន ស្ម័គ្រចិត្តវិស្សមកាល២០១៤។ ក្រោមប្រធានបទ “យុវជនរួមដៃកសាងជន
បទថ្មី” ក្រោយរយៈពេល២ខែអនុវត្តន៍ដ៏ទូលំទូលាយមក យុទ្ធនាការនេះ បាននាំមក
នូវលទ្ធផល ជាក់ស្តែងជាច្រើន និងទាក់ទាញការចូលរួមរបស់យុវជនជាច្រើនកុះករ
។ ក្នុងយុទ្ធនាការនេះ ផ្លូវគមនាគមន៍នៅជនបទមានបណ្តោយ២ពាន់គីឡូម៉ែត្រត្រូវ
បានសាងសង់ថ្មី និងផ្លូវប្រវែងជាង៧ពាន់គីឡូម៉ែត្របានជួសជុលកែលំអរ។ រួម
ជាមួយគ្នានោះ សកម្មភាពជួយកម្លាំងពលំសម្រាប់រដូវប្រឡង ទាក់ទាញបានការ យកចិត្តទុកដាក់របស់យុវជនស្ម័គ្រចិត្តជាង៩៥ពាន់ពាន់នាក់។ សកម្មភាពការពារ
បរិស្ថាន កសាងនគរអរិយធម៌ ក៏បានសម្ព័ន្ធយុវជនគ្រប់ថ្នាក់ លាតត្រដាងអនុវត្តន៍ ដោយមានខ្លឹមសារពហុបែប។

លទ្ធផលជាក់ស្តែងនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល២០១៤ - ảnh 1
យុវជនស្ម័គ្រចិត្តខេត្ត Ben Tre ចូលរួមការធ្វើផ្លូវថ្នល់ (រូបថតៈ TTXVN)

        ដើម្បីយុទ្ធនាការនេះប្រមូលផ្តុំបានយុវជនចូលរួមជាច្រើនកុះករ សម្ព័ន្ធសមាគម យុវជនគ្រប់ជាន់ថ្នាក់បាននាំចេញទិសដៅ​ សកម្មភាពជាក់ស្តែង ដើម្បីរួមចំណែក
បង្កើតលក្ខណពិសេសនៃចលនានេះ។ បង Nguyen Dac Vinh លេខាទី១ មជ្ឈឹម
សម្ព័ន្ធយុវជន និងជាប្រធានសម្ព័ន្ធសមាគមន៍យុវជនវៀតណាមឲ្យដឹងថា៖

        “ខ្ញុំសង្ឃឹមថា ពេលដែលសមមិត្តនាំចេញបញ្ហាអ្វីមួយនោះ ត្រូវដោះស្រាយឲ្យ
រួចរាល់។ ឧទាហណ៍ យើងនាំចេញចលនា លុបបំបាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម
តាមផ្លូវ គឺយើង ត្រូវសំអាតឲ្យល្អ។ អ្វីៗយើងធ្វើគឺសំដៅធ្វើឲ្យដងវិថីស្អាតបាត និង
អារិយធម៌”។

        ចូលរួមបណ្តាសកម្មភាពយុវជនស្ម័គ្រចិត្តវិស្សមកាល២០១៤ របស់សាលា សភាបណ្ដិតធនាគារហាណូយ មិត្ត Nguyen Xuan Quang បានចែករំលែកថា៖

        “សម្ព័ន្ធយុវជនសាលាសភាបណ្ឌិតធនាគារហាណូយ បានបំផុសចលនា
ជា​ច្រើនដូចជា “ថ្ងៃសោរិ៍ស្ម័គ្រចិត្ត” ឬ “ថ្ងៃអាទិត្យបៃតង” និងទទួលបានការជួយ
ជ្រោម ជ្រែងដ៏សប្បាយរីករាយពីសមាជិកសម្ព័ន្ធយុវជន។ ទន្ទឹមនឹងនោះ សម្ព័ន្ធ
យុវជន និងសមាគមយុវជន ក៏បានរៀបចំទៅសាកសួរសុខទុក្ខ និងជូនអំណោយ
នៅបុរី កុមាកំព្រា និងមណ្ឌលថែទាំជនចាស់ជរាមានគុណូបការៈចំពោះបដិវត្តន៍
ដូចជា ភូមិ កុមារមិត្តភាព មជ្ឈមណ្ឌលសង្ឈឹម ឬមន្ទីពេទ្យកុមារមជ្ឈឹមជាដើម”។

លទ្ធផលជាក់ស្តែងនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល២០១៤ - ảnh 2
យុវជនស្មគ្រចិត្តនៅខេត្ត Nghe An (រូបថតៈ hsvvn.vn)

        សង្ឃឹមថា មិត្តអ្នកស្តាប់ទាំងអស់ពេញចិត្តជាមួយព័ត៌មានពោលខាងលើ។
ជាទីបញ្ចប់នេះ យើងខ្ញុំសូមអញ្ជើញ លោក​អ្នកនាងចូលរួមឆ្លើយសំនួររបស់
ខែកញ្ញា។ ក្នុងខែសីហា កាណាល់ផ្សាយ​ជា​ភាសាបរទេសនៃវិទ្យុសម្លេងវៀត
ណាម បានឧទ្ទេសនាមអំពីកេរ៌្តដំណែលស្ពាន Long Bien នៅទីក្រុង​ហាណូយ។ បណ្ដាមិត្តចូរឲ្យដឹងអំពីឈ្មោះរបស់អ្នកមៅការដែលបានសាងសង់​ស្ពាន Long
Bien នៅទីក្រុងហាណូយ។ រាល់ចំលើយ​សំបុត្រ  email សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា​បរទេស វិទ្យុសម្លេងវៀត
ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ Email÷
vov
5khmer@​yahoo​.com.vn។  ចំលើយត្រូវនិមួយៗនឹង​ទទួលបានកាដូពិសេស
មួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ