វត្ត Tran Quoc នៅរដ្ឋធានីហាណូយ

វត្ត Tran Quoc នៅរដ្ឋធានីហាណូយ - ảnh 1
វត្ត Tran Quoc នៅរដ្ឋធានីហាណូយ (VOV)

        Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួល​បាន​សំបុត្រចំនួន២៤៦របស់មិត្តអ្នកស្ដាប់មកពីប្រទេស
និងដំបន់ដែនដីចំនួន៤៣។ ក្នុងនោះកម្មវិធី​ផ្សាយ​ជាភាសាខ្មែរទទួលបានសំបុត្រ
ចំនួន៣ពីមិត្តអ្នកស្ដាប់នៅរាជធានី​ភ្នំពេញនិងខេត្តបាត់ដំបង​កម្ពុជា។ ក្នុងនាទី
ប្រអប់សំបុត្រពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមិត្តបណ្ដា​មិត្តអំពីវត្ត Tran Quoc
នៅរដ្ឋធានីហាណូយតាមសំណូមពររបស់មិត្តរិទ្ធីនៅខេត្ត​បាត់ដំបងកម្ពុជា។

        វត្ត Tran Quoc ស្ថិតនៅលើកោះតូចមួយប៉ែកភាគឦសានបឹង Ho Tay។ មិន
ត្រឹមតែជាវត្តមួយដែលទាក់ទាញពុទ្ធសាសនិកជាច្រើនកុះករមកធ្វើ​សក្ការបូជា
ប៉ុណ្ណោះទេ​ ថែមទាំងផ្សាភ្ជាប់ជាមួយប្រវត្តិសាស្ត្រជាតិ ជាមួយពុទ្ធសាសនា Thang
Long-ហាណូយទៀតផង។

        ត្រូវបានសាងសង់មុននេះជាង១៥០០ឆ្នាំទៅហើយ វត្ត Tran Quoc ត្រូវបានចាត់
ទុកជាវត្តមានប្រវត្តិសាស្ត្រយូរអង្វែងបំផុតនៅដំបន់ដី Thang Long​ នៅរាជកាលស្ដេច
Ly-Tran ជាផ្កាឈូកដ៏ស្អាតនៅពិភពព្រលឹងកាលពីពេល​បង្កើត​ប្រទេសជាតិ។ វត្តត្រូវ
បានជួសជុលជាច្រើនលើកតាមបណ្ដា​សម័យកាលប្រវត្តិសាស្ត្រនិងនាពេលជិតៗ
នេះគឺឆ្នាំ២០១០ដើម្បីអំណរមហាពិធី១០០០ឆ្នាំថាំងឡុង-ហាណូយ។​ ក្រោយពីប្តូរ
ឈ្មោះច្រើនលើកមក ដល់ឥឡូវនេះ​វត្ត​បានរក្សាឈ្មោះជាវត្ត Tran Quoc។ នាខែមេសា
ឆ្នាំ១៩៦២​វត្ត Tran Quoc ត្រូវបានរដ្ឋរៀបចំណាត់ថ្នាក់កេរ៌្តដំណែលប្រវត្តិសាស្ត្រវប្បធម៍
ថ្នាក់ជាតិ។ លោក​ស្រី Tran Mai Lan ភ្ញៀវទេសចរណ៍មកពីទីក្រុងហូជីមិញភាគខាង
ត្បូងវៀតណាមបានឲ្យដឹងថា៖

        “នេះជាលើកដំបូងខ្ញុំបានមកទស្សនាវត្ត Tran Quoc។​ នាដើមឆ្នាំមកទីនេះ​ដើម្បី
បួងសួងសូមឲ្យមានសុខភាព។ ខ្ញុំបានឃើញថាវត្តស្អាតណាស់ នេះជា​កេរ៌្តដំណែល
ប្រវត្តិសាស្ត្រដែលត្រូវបាននិយាយថាមានតែមួយគ្មានពីរឡើយ។ ទេសភាពវត្តស្ថិត
នៅកណ្ដាល Ho Tay បានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ជា​ច្រើន។”

        វត្ត Tran Quoc ត្រូវបានសាងសង់ដោយរបៀបស្ថាប័ត្យកម្មបុរាណរបស់​ពុទ្ធ
សាសនាវៀតណាម រួមមានអាគ៌ាជាច្រើនជំនាន់ដោយមានល្វែងសំខាន់​ចំនួន​៣គឺ
អាគ៌ាមុខ អាគ៌ាដុតធូបនិងអាគ៌ាធ្វើសក្ការបូជា។ ជាពិសេសនាឆ្នាំ​១៩៩៨ ប៉ម Luc do
toa sen ត្រូវបានសាងសង់ក្នុងបរិវេណវត្តដើម្បីសក្តិសម​នឹង​វត្តបុរាណដែលមានមុននេះ១៥សតវត្ស។ ព្រះតេជ្ជគុណ Thich Thanh Nha ឆៅ​អធិការវត្ត tran Quoc បានឲ្យ
ដឹងថា សំណង់នេះសមស្របនឹងបំណងរបស់ឆៅ​អធិការមុន ពីព្រោះបន្ទាប់ពីបាន
សាងសង់រួចរាល់នឹងសក្តិសមនឹងដើមជ្រ័យពរ​នៅ​ចំពោះមុខទ្វាវត្តដែល
ប្រធានាធិបតីឥណ្ឌា Prasat ក្នុងឱកាសដំណើរទស្សន​កិច្ចនៅវៀតណាមនាឆ្នាំ១៩៥៩
បានជូនឲ្យលោកប្រធានហូជីមិញ។        “នៅទីនេះស្ថាប័ត្យរបស់វត្តនេះដើរជុំវិញក្នុង
របៀងទាំងអស់។ អក្សរគឺភ្ញៀវ​ស្រមើស្រមៃនៅអាគ៌ាមុខជាតួអក្សរមួយ។​ សង្ខាង
របៀងជាតួរអក្សរ២ទៀត។​នៅ​កណ្ដាលមានសសរមួយដែលត្រូវបានហៅថាផ្ទៃក្នុង
ជាអក្សរ Cong នៅខាងក្រៅ​ជាអក្សរ Quoc (អក្សរ Han បុរាណ)។”

        វត្ត Tran Quoc ត្រូវបានចាត់ទុកជាបេតិកភ័ណ្ឌវប្បធម៍របស់ប្រជាជាតិ រម្មណីដ្ឋាន
របស់រាជធានីមុននេះនិងរដ្ឋធានីនាបច្ចុប្បន្ន។ វត្ត Tran Quoc បាន​ដើរ​ចូលប្រវត្តិសាស្ត្រ
ដូចជាក្តីមោទនភាពរបស់ពុទ្ធសាសនាវៀតណាមនិង​វប្បធម៍ប្រជាជាតិ។

        ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែមិនានេះ​គឺ៖ នាបច្ចុប្បន្ន
វៀតណាមជាដៃគូពាណិជ្ជកម្មធំទីប៉ុន្មានរបស់កម្ពុជា?  រាល់​ចំលើយ​សំបុត្រ  email​សូម
ផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់​​ផ្សាយជា​ភាសាបរទេស វិទ្យុ
សម្លេង​វៀត​ណាម ​លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem ​រដ្ឋធានី​ហាណូយ ឬ Email÷
vov5khmer@​yahoo​.com.vn។  ចំលើយត្រូវនិមួយៗនឹង​ទទួលបាន​កាដូ​ពិសេសមួយពី
កម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ