សកម្មាភាពរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា

(VOVworld)-លោកអ្នកនាងជាទីមេត្រី! នាថ្ងៃទី២២មករាឆ្នាំ១៩៧៥ សមាគមមិត្ត
ភាពវៀតណាម កម្ពុជាបានបង្កើតឡើង សំដៅរួមចំណែកបង្កើនការជួបប្រាស្រ័យ
យល់ដឹងគ្នាទៅ វិញទៅមករវាងប្រទេសទាំងពីរ។ ឆ្លងកាត់រយៈកាល៤០ឆ្នាំ សមាគមមិត្តភាពវៀតណាមកម្ពុជា បានមានការរួមចំណែកយ៉ាងសកម្ម ចូល ក្នុងការបង្កើនទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

សកម្មាភាពរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា - ảnh 1
តំណាងចូលរូមសន្និបាតថតរូបអនុស្សាវរីយ៍

        នាប៉ុន្មានឆ្នាំថ្មីៗនេះ សមាគមមិត្តភាពវៀតណាមកម្ពុជា រួមជាមួយ សមាគមមិត្តភាពកម្ពុជាវៀតណាមបានរៀបចំសកម្មភាពដោយទ្រងទ្រាយធំ
ជាច្រើន ។វាយតម្លៃអំពីការរីកធំធាត់របស់សមាគម លោក Vu Mao ប្រធាន
សមាគមមិត្ត ភាពវៀតណាមកម្ពុជាបានចែករំលែកថា៖

        “រហូតមកដល់ពេលនេះ មានខេត្តក្រុងរបស់វៀតណាមចំនួន៣០លើ៦៣
បាន បង្កើតសមាគមមិត្តភាពវៀតណាម កម្ពុជា ក្នុងនោះមានទីក្រុងក្រោម
ឱវាទមជ្ឈឹម បណ្តាខេត្តជាប់ព្រំដែនជាមួយកម្ពុជាជាដើម។ សាខារបស់សមា
គមនានាមានសមាជិករាប់រយនាក់ជាអតីតអ្នកជំនាញការ អតីតយុទ្ធជនស្ម័គ្រ
ចិត្តវៀតណាមដែលធ្លាប់ជួយកម្ពុជា។ នេះគឺជាកម្លាំងស្នូលនៃកិច្ចការមិត្តភាព
ប្រជាជនវៀតណាម-កម្ពុជា”។

សកម្មាភាពរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា - ảnh 2
តំណាងចូលរូមសន្និបាត

        ចូលរួមការបំប៉នសម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ អំពីទំនាក់ទំនង សាមគ្គីភាពក៏ជាអាទិភាពរបស់សមាគមគ្រប់ជាន់ថ្នាក់ផងដែរ។ មជ្ឈឹមសមាគម បានសាកល្បងការធ្វើជាអាណាព្យាបាលនិស្សិតកម្ពុជាដែលកំពុងសិក្សានៅ
វៀត​ណាម។ តាមរយៈកម្មវិធីនេះ ប្អូនៗនិស្សិតកម្ពុជាបានយល់ច្បាស់អំពីប្រជា
ជនវៀតណាម មនោសញ្ចេតនារបស់ជនវៀតណាមសម្រាប់ប្អូនៗ ពីនោះប្អូនៗ
អាចយល់ច្បាស់ជាងទៀតអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រ
តិបត្តិការរវាងប្រទេសទាំងពីរការងារតបស្នងសង់គុណជាសកម្មភាព១ក្នុង
ចំណោមសកម្មភាពសំខាន់ៗជាប្រចាំឆ្នាំរបស់មជ្ឈឹមសមាគម និងសមាគមគ្រប់
ជាន់ថ្នាក់នៅទូទាំងប្រទេសវៀតណាមតាមនោះ សមាគមមិត្តភាពវៀតណាម-
កម្ពុជាបានរួមសហការជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួយឧបត្ថម្ភ
យុទ្ធជនស្ម័គ្រចិត្តវៀតណាមជាច្រើននាក់ត្រឡប់មកទស្សនាប្រទេសកម្ពុជាវិញ។ 
ម្យ៉ាងទៀត សមាគមបានប្រមូលផ្តុំគ្រប់កម្លាំងក្នុងសង្គមដើម្បីជួយឧបត្ថម្ភបណ្ដា
អតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមជួសជុលផ្ទះសម្បែង និងផ្តល់ទុនអភិវឌ្ឍន៍
ផលិតកម្ម អាជីវកម្ម។ ស្ដីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខនេះ លោក 
វ៉ាន់ផល អនុប្រធានមជ្ឈឹសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអោយដឹងថា៖

        “នាពេលខាងមុខនេះ សមាគមមិត្តភាពកម្ពុជា-វៀតណាមនឹង ជំរុញទំនាក់
ទំនងកិច្ចការបរទេសប្រជាជននៃប្រទេសទាំងពីរឲ្យខ្លាំងក្លាជាងទៀត។ ពិសេស
គឺប្រជាជននៅបណ្ដាខេត្តមានព្រំដែនរួម។ ការអប់រំសំរាប់ជំនាន់វ័យក្មេងយល់
ដឹងច្បាស់ជាងទៀតអំពីទំនាក់ទំនងកម្ពុជានិងវៀតណាមក៏ត្រូវបានសមាគម
យកចិត្តទុកដាក់”។

        កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់សមាគម
គ្រប់ ជាន់ថ្នាក់ រដ្ឋាភិបាលវៀតណាមបានប្រគល់ពានសង្វាន់ថ្លៃថ្នូជូនមជ្ឈឹម​ សមាគមនិងសមាគមខេត្ត ទីក្រុងនានា។ នៅក្នុងមហាសន្និបាតលើកនេះ សមាគមមានគត្តិយសទទួល ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីវៀតណាម
។ ជាពិសេស ក្នុងឆ្នាំ២០១៤ ព្រះមហាក្សក្រកម្ពុជាបានឡាយ ព្រះហសប្រគល់
គ្រឿងឥស្សរិយសថ្នាក់អគ្គមហាសេនា ជូនលោកប្រធានសមាគម។លើសពី
នេះទៅទៀត ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំ នៅវៀតណាមបានប្រគល់គ្រឿង
ឥស្សរិយយសជូនបុគ្គលឆ្នើម៤នាក់នៃសមាគម ផងដែរ។
     លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំបានឧទ្ទេសនាមដោយ
ត្រួសៗអំពីសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា។ ជាទិបញ្ចប់
យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររ​បស់​ខែមករា៖ “មាន
នំចំនួន២ប្រភេទដែលជានិមិត្តរូបឲ្យមេឃនិងដីមិនអាចខ្វះបានក្នុងបុណ្យ
ចូលឆ្នាំថ្មីជាប្រពៃណីរបស់ជនវៀតណាម។នោះគឺប្រភេទនំអ្វី?”។រាល់ចំលើយ
សូម ផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ​កាណាល់ផ្សាយជាភាសា
បរទេសនៃវិទ្យុសម្លេងវៀតណាមលេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋ
ធានីហាណូយ​​ឬ Email÷ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ