សេចក្ដីជូនពរឆ្នាំច សំរិទ្ធស័ក របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVWORLD) -   និទាឃរដូវមកដល់ បុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ នាំមកនូវប្រការល្អប្រសើរបំផុត។ ដោយការប្ដេជ្ញាចិត្តថ្មី ស្មារតីថ្មី កម្លាំងរស់ថ្មី និងជំនឿទុកចិត្តដ៏ជ្រាលជ្រៅទៅលើការដឹកនាំរបស់បក្ស រដ្ឋ និងអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជាតិនោះ ជនវៀតណាមយើងម្នាក់ៗ ចូរពង្រីកនូវប្រពៃណីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន សាមគ្គីគ្នា រួមដៃរួមកម្លាំង បន្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ឧស្យាហ៍ព្យាយាមប្រឡងប្រណាំងដើម្បីដណ្ដើមបានជ័យជំនះដ៏ធំធេងជាងមុនទៀត ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស រួមចំណែកឲ្យបានសកិ្តសមទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពលើពិភពលោក។
សេចក្ដីជូនពរឆ្នាំច សំរិទ្ធស័ក របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងសេចក្ដីជូនពរឆ្នាំថ្មីប្រពៃណី២០១៨ (រូបថត៖ TTXVN)


ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេសជាទីគោរព!

        ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរិទ្ធស័ក ២០១៨ នោះ តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមគោរពផ្ញើរជូនចំពោះជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងមូលក្នុងទូទាំងប្រទេស ក៏ដូចជា អាណិកជនវៀតណាមនៅឯបរទេស នូវមនោសញ្ចេតនាដ៏ស្និទ្ធស្នាលនិងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុត។ តាងនាមរដ្ឋនិងប្រជាជនវៀតណាម ខ្ញុំសូមគោរពជូនពរប្រជាជននិងមិត្តភក្តិលើទូទាំងពិភពលោកមានឆ្នាំថ្មីមួយប្រកបដោយសន្តិភាព មិត្តភាព សុភមង្គលនិងវិបុលភាព។

        ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេសជាទីគោរព!

        នាឆ្នាំកន្លងទៅ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលរបស់វៀតណាមបានសាមគ្គីគ្នា ស្រុះចិត្តគំនិត ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ដើម្បីដណ្ដើមបានសមិទ្ធិផលដ៏លេចធ្លោជាច្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារប្រទេស សន្តិសុខ កិច្ចការបរទេសនិងកសាងបក្ស។ ឋានៈ កម្លាំងនិងកិត្យានុភាពរបស់ប្រទេសជាតិបន្តត្រូវបានលើកកំពស់ តាមនោះអះអាងនូវឫទ្ធានុភាពនិងបញ្ញាវៀតណាម ដែលត្រូវបានប្រជាជនទាំងមូលគាំទ្រ សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ ហើយបង្កើតឡើងបរិយាកាសដ៏សប្បាយយ៉ាងក្រៃលែងក្នុងសង្គម នាំប្រទេសជាតិបន្តអភិវឌ្ឍន៍ដោយចីរភាព។

        និទាឃរដូវមកដល់ បុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ នាំមកនូវប្រការល្អប្រសើរបំផុត។ ដោយការប្ដេជ្ញាចិត្តថ្មី ស្មារតីថ្មី កម្លាំងរស់ថ្មី និងជំនឿទុកចិត្តដ៏ជ្រាលជ្រៅទៅលើការដឹកនាំរបស់បក្ស រដ្ឋ និងអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជាតិនោះ ជនវៀតណាមយើងម្នាក់ៗ ចូរពង្រីកនូវប្រពៃណីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន សាមគ្គីគ្នា រួមដៃរួមកម្លាំង បន្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ឧស្យាហ៍ព្យាយាមប្រឡងប្រណាំងដើម្បីដណ្ដើមបានជ័យជំនះដ៏ធំធេងជាងមុនទៀត ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស រួមចំណែកឲ្យបានសកិ្តសមទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពលើពិភពលោក។

        ឆ្នាំថ្មី ឱកាសថ្មី កម្លាំងចលករថ្មី យើងពិតប្រាកដជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ