សប្ដាហ៍ពីថ្ងៃទី៣០ វិច្ឆិកា - ថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងមក VOV5 ទទួលបានសំបុត្រចំនួន៣៦៥មកពីប្រទេសនិងតំបន់ដែនដីចំនួន៤០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១របស់មិត្តអ្នកស្ដាប់កម្ពុជា។

ដោយមានការយកចិត្តទុកដាក់ដល់ទិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត (Techfest) ដែលទើបនឹងបានប្រព្រឹត្តទៅនៅវៀតណាម ដោយមានការចូលរួមរបស់ភូមិបច្ចេកវិទ្យាចំនួន១២នោះ មិត្ត គឹម កល្យាណ បានផ្ញើរសំបុត្រស្នើសុំជួយណែនាំយ៉ាងល្អិតល្អន់ថែមទៀតអំពីសកម្មភាពនិង តួនាទីនៃភូមិបច្ចេកវិទ្យាសុខាភិបាលនៅព្រឹត្តិការណ៍នេះ ជាពិសេសគឺក្នុងបរិបទ នៃជម្ងឺរាតត្បាត Covid-19។

សប្ដាហ៍ពីថ្ងៃទី៣០ វិច្ឆិកា - ថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ - ảnh 1ពិពរណ៍គំម្រាងចាប់ផ្ដើមអាជីវកម្មនៅ Techfest Vietnam ឆ្នាំ២០២០។ (រូបថត៖ techfest.vn) 

មិត្ត គឹម កល្យាណនិងប្រិយមិត្តទាំងអស់ជាទីស្រឡាញ់រាប់អាន នៅ Techfest Vietnam ឆ្នាំ២០២០ ភូមិបច្ចេកវិទ្យាសុខាភិបាលទទួលភារកិច្ចតភ្ជាប់បណ្ដាអង្គ ការនិងបុគ្គល សំដៅស្វែងរកគម្រោងការណ៍ចាប់ផ្ដើមអាជីវកម្មផ្នែកបច្ចេក វិទ្យាសុខាភិបាល ព្រមទាំងតភ្ជាប់ប្រភពធនធាន ហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍនានា ហើយចែករំលែកចំណេះដឹងពីអ្នកជំនាញឈានមុខគេលើវិស័យសុខា ភិបាល ទៀតផង។ នៅ Techfest ២០២០ ភូមិបច្ចេកវិទ្យាសុខាភិបាលបានដឹកនាំក្នុង ការរៀបចំសកម្មភាពជាច្រើនសំដៅតភ្ជាប់ ប្រមូលផ្ដុំ និងពង្រីកកម្លាំងចម្រុះនៃ ប្រព័ន្ធមួយរួមមាន សាលារៀន រដ្ឋ អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្ម និង សហគមន៍។ ដោយជ្រួតជ្រាបបាននូវសារសំខាន់នៃវិស័យបច្ចេកវិទ្យាសុខា ភិបាល ជាពិសេសគឺក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 នោះ នៅ Techfest ២០២០ ភូមិបច្ចេកវិទ្យាសុខាភិបាលក៏បានរៀបចំសិក្ខាសាលាឯកទេសក្រោមមូលបទ “ការផ្ទេរប្ដូរឌីជីថលសម្រាប់សុខាភិបាលឆ្លាតវៃ” ដោយមានការចូលរួម របស់អ្នកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យាសុខាភិបាលនៅវៀតណាមនិងលើពិភពលោក។

រួមជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា ទេសចរណ៍ក៏ជាប្រធានបទមួយគួរឲ្យ ទាក់ទាញចំពោះមិត្តអ្នកស្ដាប់វ័យក្មេងផងដែរ។ មិត្ត គឹម សេងសុខ នៅកម្ពុជា បានផ្ញើរសំបុត្រដោយសរសេរថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមកំពុង ជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ ក្នុងបំណងបង្កើតឡើង ផលិតផលដ៏ប្លែកអារម្មណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ។ ខ្ញុំបានតាម ដានអត្ថបទជាច្រើនស្ដីពីគំរូទេសចរណ៍សហគមន៍នៅតាមតំបន់ជនជាតិភាគ តិចនានានៅវៀតណាម។ តើនៅទីក្រុងហាណូយមានគោលដៅទេសចរណ៍ សហគមន៍ដ៏ល្បីល្បាញណាមួយដែរ?”

សប្ដាហ៍ពីថ្ងៃទី៣០ វិច្ឆិកា - ថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ - ảnh 2សិស្សានុសិស្សទៅទស្សនាមូលដ្ឋានសិប្បកម្មគ្រឿងភាជន៍នៅភូមិ Bat Trang។ 

មិត្ត គឹម សេងសុខនិងប្រិយមិត្តជាទីមេត្រី! ខុសពី ទេសចរណ៍សម្រាកលំហែ កាយ ឬទេសចរណ៍ស្វែងយល់ នៅក្នុងគំរូទេសចរណ៍សហគមន៍ ប្រជាជនដើរ តួនាទីស្នូលក្នុងការណែនាំឲ្យភ្ញៀវទេសចរស្វែងយល់អំពីវប្បធម៌ របៀបរស់នៅ ម្ហូបអាហារ ប្រចាំតំបន់ក៏ដូចជាផ្គត់ផ្គង់សេវាកម្មផ្សេងៗជូនដល់ភ្ញៀវទេសចរផង ដែរ។ នាបច្ចុប្បន្ន នៅទីក្រុងហាណូយមានគោលដៅទេសចរណ៍សហគមន៍ដ៏ ល្បីល្បាញដូចជា៖ ភូមិបុរាណ Duong Lam ភូមិគ្រឿងភាជន៍ Bat Trang ឬភូមិអាយ៉ង់ទឹក Dao Thuc។ នេះជាទីកន្លែងដែលមានកម្រាស់វប្បធម៌ ប្រវត្តិសាស្ត្រតាំងពីយូរលង់មក ហើយរួមជាមួយប្រព័ន្ធបេតិកភណ្ឌដ៏សម្បូរបែប។ Bat Trang ជាប្រភេទកុលាលភាជន៍ដ៏ល្បីឈ្មោះទាំងនៅក្នុងនិងក្រៅប្រទេស ដោយ មានអាយុកាលប្រមាណ១០០០ឆ្នាំ ខណៈដែលភូមិបុរាណ Duong Lam ជា “សារមន្ទីរ” ស្ដីពីជីវភាពរស់នៅតាមតំបន់ជនបទនៅភាគខាងជើងវៀតណាម។

បន្តជូនព័ត៌មានពាក់ព័ន្ធដល់ការប្រឡង “តើអ្នកយល់ដឹងអ្វីអំពីវៀតណាម” ឆ្នាំ២០២០ នៅចុងក្រោយនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូម ណែនាំដល់ប្រិយមិត្តអំពីអត្ថបទប្រឡងមួយចំនួនដែលមានចម្លើយដ៏ល្អបំផុត ចំពោះសំណួរលេខ២ នោះគឺរាយឈ្មោះព្រឹត្តិការ៍ធំយ៉ាងហោចណាស់ចំនួន៥ របស់វៀតណាមនិងវិទ្យុសម្លេងវៀតណាមក្នុងឆ្នាំ២០២០។

គួរឲ្យរីករាយណាស់ថា ចម្លើយភាគច្រើនសុទ្ធតែលើកឡើងបាន ព្រឹត្តិការណ៍នយោបាយ ការទូតសំខាន់ៗរបស់វៀតណាមនិងវិទ្យុសម្លេងវៀត ណាមក្នុងឆ្នាំ២០២០ដូចជា៖ ការរំលឹកខួបលើកទី៩០ទិវាបង្កើតបក្សកុម្មុយ និស្តវៀតណាម ខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាម ខួបលើកទី ១៣០ទិវាកំណើតលោកប្រធានហូជីមិញ ខួបលើកទី៤៥ទិវារំដោះតំបន់ភាគខាង ត្បូងវៀតណាម និងខួបលើកទី៧៥ទិវាបង្កើតវិទ្យុសម្លេងវៀតណាម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ មិត្តអ្នកស្ដាប់ជាច្រើនថែមទាំងរាយឈ្មោះរៀបរាប់ សកម្មភាព នយោបាយ ការទូតសំខាន់ៗផ្សេងទៀតរបស់វៀតណាមក្នុងឆ្នាំ២០២០ដូចជា ការដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន និងសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១ផងដែរ។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន! ខាងលើនេះគឺមតិ យោបល់និងសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលត្រូវបានផ្ញើរមកកម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាជា ច្រើនថែមទៀតរបស់មិត្តអ្នកស្ដាប់។ មតិយោបល់ ឬសំណួររបស់មិត្ត សូមផ្ញើរមក កាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ