សមាគមមិត្តភាពវៀតណាម-កម្ពុជារយៈពេល៤០ឆ្នាំពង្រឹងនិងពង្រីក

សមាគមមិត្តភាពវៀតណាម-កម្ពុជារយៈពេល៤០ឆ្នាំពង្រឹងនិងពង្រីក - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា


(VOVworld)-នៅសិក្ខាសាលានេះ បណ្តាតំណាងបានប្រមូលផ្តុំ​ពិភាគ្សាអំពីសកម្ម
ភាព របស់មជ្ឈឹមសមាគមនិយាយរួមនិងនៅតំបន់នីមួយៗនិយាយដោយឡែក
ក្នុងនោះមានសកម្មភាពនាពេលថ្មីៗនេះ ដូចជា ចលនាជួយឧបត្ថម្ភជនរួម ជាតិ
ខ្មែររងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ ពិនិត្យព្យាបាលជំងឺជូន ជនក្រីក្រនៅខេត្ត
 មួយចំនួនរបស់កម្ពុជា ក៏ដូចជា​រៀបចំរូបសណ្ឋានធ្វើជាអាណាព្យាបាលសិក្សា
នុសិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមជាដើម។ ថ្លែងមតិនៅ
សិក្ខាសាលា នេះអតីតសមាជិកមជ្ឈឹមបក្ស និងជាប្រធានសមាគមមិត្តភាពវៀត
ណាម-កម្ពុជា លោក Vu Mao បានឲ្យដឹងថា៖

        “នៅសិក្ខាសាលានេះ ទីមួយយើងរួមគ្នាផ្លាស់ប្កូរ វាយតម្លៃសកម្មភាពរបស់
 សមាគមនារយៈពេល៤០ឆ្នាំកន្លងទៅ ដើម្បីរកឃើញបទពិសោធន៍របស់តំបន់
 នានា សំដៅពង្រីកថែមទៀតសមិទ្ធិដែលទទួលបាន។ ទីពីរ ផែនការចំពោះ ការ
ងារដែលសមាគមត្រូវអនុវត្តនាពេលខាងមុខ ជាពិសេសសង្កត់ធ្ងន់ទៅលើ
លក្ខណៈច្នៃប្រឌិត ជំនះពុះពាររាល់ការលំបាក់ ឈានទៅបំពេញភារកិច្ចរបស់ខ្លួន
  ក្នុងរណសិរ្សកិច្ចការប្រទេសប្រជាជន”។

     ក្នុងអន្តរាគមន៍ ស្តីអំពី “ស្ថានភាពជាក់ស្តែងនៃប្រព័ន្ធចាត់តាំង រួមចំណែក
ជម្រុញសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា” លោក Truong Minh
Nhut អនុប្រធានមជ្ឈឹមសមាគម និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា
 ទីក្រុងហូជីមិញបានឲ្យដឹងថា ៖ សមាគមមានសកម្មភាពមិត្តភាព ជួប ប្រាស្រ័យ
ជាច្រើន ដូចជា រៀបចំជំនួបរវាងសម្តេចហ៊ុនសែននិងកម្មាភិបាល ជំនាញការនិង
កងទ័ពស្ម័គ្រចិត្តវៀតណាមនៅទីក្រុងហាណូយ ឬចូលរួមជាមួយ​គណៈប្រតិភូ
ទីក្រុងហូជីមិញទៅទស្សនា ទីក្រុងភ្នំពេញនិងខេត្តចំនួន៦នៅភាគ ឦសានកម្ពុជា៖

        “តាមរយៈសមាគម យើងខ្ញុំបានដកចេញបទពិសោធន៍ យកកត្តាកម្លាំងពលំ
 របស់សមាគមធ្វើជាស្នូលសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ចំពោះទំនាក់​
ទំនងវៀតណាម-កម្ពុជានិយាយរួម និងទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងទីក្រុង
 ភ្នំពេញនិយាយដោយឡែក គឺក្រៅពីទំនាក់ទំនងមានចរិតលក្ខណៈនយោបាយ
សមាគមក៏បានជម្រុញទំនាក់ទំនងសេដ្ឋកិច្ច និងយកទំនាក់ទំនងកិច្ចការបរទេស
 ប្រជាជនជាស្នូលមាំមួនផងដែរ”។

សមាគមមិត្តភាពវៀតណាម-កម្ពុជារយៈពេល៤០ឆ្នាំពង្រឹងនិងពង្រីក - ảnh 2
លោកស្រូី ផែន សានីថ្លែងមតិក្នុងសិក្ឋាសាលា

        ដោយក្តីសោមនាស្សរីករាយដែលបានអញ្ជើញចូលរួមសន្និសីទ លោកស្រី
 ផែន សានី ទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានសម្តែងអំណគុណ
ចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលជួយរំដោះប្រទេសកម្ពុជារួមផុតពី
របបប្រល័យពួជសាសន៍ខ្មែរក្រហម និងបង្កលក្ខណៈងាយស្រួលក្នុងការបណ្តុះ
 បណ្តាលប្រភពធនធានមនុស្សសម្រាប់កម្ពុជាចាប់ពីឆ្នាំ១៩៨៥មក។ លោក
ស្រីចែក​រំ លែកថា៖  ​

        “តាមនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះ
ពក្សនិងរដ្ឋាភិបាលវៀតណាម ដែលតែងតែរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ធន
ធានមនុស្សកម្ពុជា តាមរយៈការ ផ្តល់អាហារូបករណ៍ ចាប់ពីឆ្នាំ១៩៨៥មក។
ដើម្បីអ្នកទាំងអស់គ្នាទទួលនូវចំណេះ​ដឹងនិងបទពិសោធន៍ល្អ”។

     ដោយបទអន្តរគមន៍ចំនួន២០បទ មកពីបណ្តាសមាគមមិត្តភាពវៀតណាម
កម្ពុជាពីមជ្ឈឹមដល់តំបន់នីមួយៗ ​អង្គសិក្ខាសាលា បានផ្ទៀងស្តាប់មតិ​និងការ
 រួម វិភាគទានជាច្រើន សំដៅលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់សមា
គម ព្រមទាំងដាក់ចេញសំណើរទៅកាន់បណ្តាស្ថាប័នមានសមត្ថកិច្ច រួមចំណែក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងវៀតណាមជាមួយកម្ពុជា។

        ថ្លែងមតិសន្និដ្ឋានសិក្ខាសាលានេះ លោក Vu Mao ប្រធានមជ្ឈឹម សមាគម
មិត្តភាពវៀតណាម-កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះ មតិរបស់បណ្តាតំណាងនា
នា។ សំណើរសកម្មនៃអង្គសិក្ខាសាលានេះ នឹងជាមូលដ្ឋានគ្រឹះដើម្បីមជ្ឈឹម
សមាគមដាក់ចូលក្នុងរបៀបវារៈ ដំណោះស្រាយអនុវត្ត នៅមហា សន្និបាតទូ
ទាំងប្រទេសសមាគមមិត្តភាពវៀតណាម-កម្ពុជាដែលគ្រោងនឹងរៀបចំ ឡើងនាត្រីមាសទី១ឆ្នាំ២០១៥ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ