អញ្ជើញទស្សនាកោះកុក Chi Lang Nam នៅខេត្ត Hai Duong

(VOVworld) - នាសប្តាហ៍កន្លងទៅ ក្នុងចំណោមសំបុត្រជាច្រើនដែលផ្ញើរមក
កាណាល់ផ្សាយជាភាសាបរទេសពីគ្រប់ទិសទីលើពិភពលោក កម្មវិធីផ្សាយជា
ភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន៣របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។ក្នុង
នោះ លោក សម្បត្តិនៅខេត្តកំពង់ធំមានសំណូមពរស្វែងយល់បន្ថែមអំពីទីកន្លែង
ទេសចរណ៍ធម្មជាតិគួរឲ្យទាក់ទាញនៅភាគខាងជើងវៀតណាម។ឆ្លើយតបនឹង
តម្រូវការរបស់លោក ក្នុងនាទីប្រអប់មិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមអញ្ជើញ
ប្រិយមិត្តទាំងអស់មកទស្សនាកោះកុក Chi Lang Nam នៅខេត្ត Hai Duong ភាគ
ខាងជើងវៀតណាម។
អញ្ជើញទស្សនាកោះកុក Chi Lang Nam នៅខេត្ត Hai Duong - ảnh 1
(រូបថត៖vnexpress)

កោះកុកស្ថិតនៅកណ្ដាលបឹង An Duong ដែលមានផ្ទៃដីចំនួន២០ហិកតាចំណុះឃុំ
Chi Lang Nam ខេត្ត Hai Duong។នៅទីនោះ កុកនិងក្រសាររស់នៅ កោះតូចចំនួន២
ដែលមានផ្ទៃដីជាង៧ពាន់ម៉ែត្រក្រឡា។ប្រជាពលរដ្ឋនៅឃុំ Chi Lang Nam នៅតែ
ដំណាលរឿងរ៉ាវនេះពីជំនាន់មួយទៅជំនាន់មួយ។ តរឿងមកថា នាដើមសតវត្ស
ទី១៥ គ្រោះទឹកជំនន់ធំៗបានបណ្ដាលឲ្យខ្សែ ទំនប់តាមមាត់ទន្លេក្រហមបានបាក់
៣លើកជាបន្តបន្ទាប់ ហើយទឹកហូរចូលតំបន់ នេះបង្កើតឡើងបឹង An Duong និង
កោះតូចៗចំនួន២នៅកណ្ដាលបឹងនោះ។ពេល វេលាកន្លងផុតទៅ ហ្វូងកុក ក្រសារ
 បក្សីទឹកគ្រប់ប្រភេទពីគ្រប់ទិសទីហោះហើរ មករស់នៅទីនេះ។នាបច្ចុប្បន្ន តំបន់ដី
នេះបានប្រមូលផ្ដុំសត្វកុកចំនួន១៥ពាន់ក្បាល់ សត្វក្រសារជាង៥ពាន់ក្បាល់ព្រម
ទាំងសត្វបក្សីទឹកផ្សេងៗជាច្រើនកុះករ។ បកស្រាយអំពីមូលហេតុដែលកុកនិង
ក្រសារប្រមូលផ្ដុំនៅទីនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ដូច្នេះ លោកស្រី Nguyen Thi
Viet Nga ពលរដ្ឋមួយនាក់មានស្រុកកំណើតនៅឃុំ Chi Lang Nam បានឲ្យដឹងថា៖

“ខ្ញុំគិតថាមានមូលហេតុជាច្រើន។ទីមួយគឺតំបន់បឹង An Duong នេះបានផ្គត់ផ្គង់
ប្រភព ចំណីដ៏សម្បូរបែបសំរាប់កុកនិងក្រសារ។ទីពីរគឺបរិស្ថានអេកូឡូស៊ីនៅទី
នេះល្អណាស់។ហើយទី៣គឺរបៀបប្រជាជនប្រព្រឹត្តចំពោះធម្មជាតិ។មនុស្សគ្រប់
រូប សុទ្ធតែស្រឡាញ់ហ្វូងកុកនិងក្រសារ។មិនមានសកម្មភាពប្រមាញ់ណាមួយ
ប្រព្រឹត្តទៅឡើយ ហេតុនេះហើយកុកនិងក្រសារមកទីនេះជាច្រើនកុះករ”។
អញ្ជើញទស្សនាកោះកុក Chi Lang Nam នៅខេត្ត Hai Duong - ảnh 2
(រូបថត៖vnexpress)

រយៈពេល១ថ្ងៃគឺគ្រប់គ្រាន់សំរាប់ភ្ញៀវទេសចរណ៍មកទស្សនាកោះកុកនេះ។ទូក
តូចមួយដើម្បីមិនធ្វើឲ្យផ្អើលទៅលើជីវិតរស់នៅរបស់បក្សីនៅទីនេះ នឹងនាំភ្ញៀវ
ទេសចរណ៍ធ្វើដំណើរតាមទូកជុំវិញបឹងហើយទស្សនាជីវភាពរស់នៅលើកោះ
កុក។ចាប់ពីខែតុ លាដល់ខែមេសាជាពេលវេលាដែលកោះកុកប្រមូលផ្ដុំបរិមាណ
ហ្វូងបក្សីធំបំផុតក្នុង មួយឆ្នាំ ដោយសារនេះជាពេលវេលាដែលកុកហោះហើរ
ត្រឡប់មកធ្វើសំបុក។ ក្នុងប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរណ៍នឹងកាន់តែមានការចាប់
អារម្មណ៍នៅពេល ទស្សនាកូនកុកទើបនឹងបានកើត។តាមលោកស្រី Nga ថា នា
ពេលព្រឹកព្រលឹមនិង ពេលរសៀលជាពេលវេលាមានសភាពអ៊ូអរបំផុតនៅកោះ
កុកនេះ។
“នៅភាគខាងជើងកម្រមានកន្លែងណាដែលប្រមូលផ្ដុំកុកនិងក្រសារច្រើនដូចទី
នេះឡើយ។ភ្ញៀវទេសចរណ៍មកទីនេះសុទ្ធតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង​
ជាពិសេសគឺមកទីនេះនៅពេលរសៀល នឹងមើលឃើញទិដ្ឋភាពមួយដ៏ស្អាត
ណាស់។ ពេលនោះកុកចាប់ផ្ដើមហោះហើរវិលត្រឡប់មករកសំបុកវិញ ហើយ
ក្រសារចាប់ផ្ដើមហោះ ហើររកចំណីស៊ីដែរ។ហើយពួកវាហើរទាំងហ្វូងៗពេញ
មេឃ”។
អញ្ជើញទស្សនាកោះកុក Chi Lang Nam នៅខេត្ត Hai Duong - ảnh 3
(រូបថត៖vnexpress)

នាចុងឆ្នាំ២០១៤ កោះកុកត្រូវបានរដ្ឋទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិ។ដើម្បី
ការពារនិងពង្រីកប្រកបដោយប្រសិទ្ធិភាពនូវតំលៃរបស់កោះកុក រដ្ឋអំណាចនិង
 ប្រជាជនឃុំ Chi Lang Nam បាននិងកំពុងតភ្ជាប់យ៉ាងសកម្មជាមួយប្រភពកម្លាំង
ផ្សេងៗលើភូមិភាគខេត្ត Hai Duong ដើម្បីផ្សព្វផ្សាយរូបភាព អភិវឌ្ឍន៍ទេសចរណ៍
សហគមន៍ ទាក់ទាញភ្ញៀវទេសចរណ៍មករម្មណីយដ្ឋានកោះកុកនោះ។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទី
ប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់
ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ