អតីតបរមរាជវាំងហ្វេ

  (VOV)_ស្ថិតនៅភាគកណ្ដាលវៀតណាម ហ្វេជាអតីតបរមរាជវាំង១ ក្នុងរាជ
​កាលស្ដេចង្វៀន ចាប់ពីឆ្នាំ ១៨០២ ដល់ឆ្នាំ ១៩៤៥។ បណ្តាតំលៃបេតិកភ័ណ្ឌ​វប្បធម៌
នៅទីនេះ បានប្រមូលផ្តុំរាល់​អត្តសញ្ញាណវប្បធម៌ជាតិផង និង​បង្ហាញ​ចំណុចដ៏វិ
សេសវិសាល គួរអោយទាក់ទាញរបស់តំបន់វប្បធម៌នេះទៀតផង។ ហ្វេជាតំបន់
តែមួយគត់នៅវៀតណាមដែលនៅរក្សាបាននូវប្រភេទតូរតន្ត្រីទ្រះរាជទ្រ័ព្យ​។ នេះ
ជាបេតិកភ័ណ្ឌវប្បធម៌អរូបីដែលទើបនឹងបាន UNESCO ទទួលស្គាល់។ 

អតីតបរមរាជវាំងហ្វេ - ảnh 1
អតីតបរមរាជវាំងហ្វេ

និយាយរួម បណ្ដាសំណង់ស្ថាប័ត្យកម្មអតីតបរមរាជវាំងហ្វេសុទ្ធតែស្ថិតនៅ
ត្រើយខាងជើង ទន្លេ Huong ។ នោះគឺជាបណ្ដាកំពែង វិមាន ជាទីកន្លែងធ្វើការ ​និង
រស់នៅរបស់ព្រះមហាក្សត្រ និងរាជវង្សា។ នៅត្រើយភាគខាងត្បូងទន្លេ ​Huong ជា
តំបន់ព្រៃភ្នំ ដោយមានផ្ទៃដីជាង២០ ០០០​ហិកតា ដែលបានកសាង​វិមាន ​វត្ត វិហារ
 និងទីធ្វើសក្ការះបូជា។ ក្នុងនោះ មានប្រាសាទចំនួន៤ដ៏ល្បី​ឈ្មោះ ​មានចរិត
លក្ខណះខុសគ្នា ៖​ប្រាសាទ Gia Long ​ប្រាសាទ Minh Mang ​ ប្រាសាទ Tu Duc ​
 ប្រាសាទ​ Khai Dinh ​។

អតីតបរមរាជវាំងហ្វេ - ảnh 2
អតីតបរមរាជវាំងហ្វេ

គ្រប់សំណង់ស្ថាបត្យកម្មនៅហ្វេ ពី៖ប្រាសាទ វិមាន វត្តអារាម ជាដើម សុទ្ធតែ
មានទិដ្ឋភាពធម្មជាតិ ឬសិប្បនិម្មិត ដូចជា៖ ទន្លេ ភ្នំ បឹងបួរ ដើមឈើ។ ទន្ទឹមនឹងនោះ 
ហ្វេនៅជាមជ្ឈមណ្ឌលពុទ្ធសាសនាទៀតផង។ ហ្វេនិងតំបន់ជំវិញនានា មានវត្តចំ
នួនជាងមួយពាន់ ដោយមានតំលៃខាងស្ថាប័ត្យកម្ម និងសិល្បះ​ខ្ពស់ ដូចជា៖ វត្ត 
Thien Mu , វត្ត Tu Dam វត្ត Dieu De។

ចំណុចពិសេសនៃវប្បធម៌នៅទីនេះ សុទ្ធតែមានការគួប​ផ្សុំរវាងវប្បធម៌​ប្រជា
ប្រិយ និងវប្បធម៌រាជវាំង។ បណ្ដាចង្វាក់ចម្រៀង Ho និងរបាំរាជវាំង មាន​តំលៃ​
សិល្បះខ្ពស់។ ​មកដល់ហ្វេ មិត្តអាចជិះទូក ​កំសាន្តបទចម្រៀងប្រជាប្រិយ​ របស់​នារី
ហ្វេដ៏ស្រស់ស្អាត អាវផាយពណ៌ស្វាយ និងដួនស។ រួមជាមួយនោះ​ តំបន់ដីនេះក៏
ល្បីឈ្មោះ ដោយមានមុខម្ហូបអាហារនិងផលិតផលពីភូមិរបរនានា និងពិធីបុណ្យ
ប្រជាប្រិយ ពោពេញទៅដោយអត្តសញ្ញាណជាតិផងដែរ។

លោកអ្នកនាងជាទីមេត្រី! ​​​

ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែសីហានេះគឺ៖​បរិ
មាណ​ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាក្នុងឆមាសទីមួយឆ្នាំ២០១៥​​បាន​កើន
ឡើង ប៉ុន្មានភាគរយបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ?រាល់ចំលើយ
សំបុត្រ email សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ 
HoanKiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។ចំលើយ
ត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕​


ប្រតិកម្មទៅវិញ

ផ្សេងៗ