ឧទ្ទេសនាមអំពីវិញ្ញាសារាំកីឡានៅវៀតណាម

(VOVworld)-លោកអ្នកនាងជាតីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជា
ភាសាខ្មែរនៃ វិទ្យុសម្លេងវៀតណាមទទួលបានសំបុតរបស់មិត្តអ្នកស្តាប់ជាច្រើន
ទូទាំងពិភពលោក ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្ររបស់
មិត្តលក្ខិណា មកពីខេត្តសៀមរាប និងមិត្ត តិតារ៉ាមកពីក្រុងភ្នំពេញ។ ក្នុងនាទី
ប្រអប់សំបុត្រពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់នូវការ
ទាក់ទាញនិង រីករាលដាលរបស់វិញ្ញាសារាំកីឡា (Dancesport)នៅវៀតណាម។

ឧទ្ទេសនាមអំពីវិញ្ញាសារាំកីឡានៅវៀតណាម - ảnh 1
ហ្វឹកហាត់វិញ្ញាសារាំកីឡាដើម្បីសុខភាព

         “វិញ្ញាសារាំ​ជាវិញ្ញាសាកីឡាមួយ ដែលនាំមកនូវសុខភាពល្អនិងស៊ីវីល័យ។ វិញ្ញាសានេះកំពុងពេញមនិយមនៅវៀតណាមនិងលើពិភពលោក។ ដូច្នេះខ្ញុំក៏
ចង់ឲ្យកូនរៀនតាមវិញ្ញាសានេះ ហើយកូនខ្ញុំជក់ចិត្តណាស់”។

        នោះជាការចែករំលែករបស់អ្នកស្រី Le Phuong Thao នៅឃុំ Tan Mai ខ័ណ្ឌ
Hai Ba Trung ហាណូយ ពេលដែលនិយាយអំពីវិញ្ញាសារាំកីឡា។ ទោះបីជាទើប
នឹងជៀបចូលវៀតណាមក្តី ប៉ុន្តែរាំកីឡាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ការ
លោតរាំយ៉ាងជំនាញធ្វើឲ្យប្រជាជនជាច្រើនចង់ស្វែងយល់ប្រភេទសិល្បៈដ៏ថ្មី
ថ្មោងនេះ។ ដោយការរួមផ្សំរវាងរាង្គកាយបត់បែនជាមួយសម្លេងតន្ត្រី រាំកីឡា ត្រូវបានចាត់ទុកដូចជាវិញ្ញាសាសិល្បៈមួយ សម្រាប់ហត់ពត់ លើកកំពស់ សុខ ភាពនិងសោភ័ណ្ឌភាពរបស់មនុស្ស។ ដោយនាំមកផលប្រ យោជន៍ ជាក់
ស្តែងជាច្រើន ដូច្នេះវិញ្ញាសារាំកីឡាកាន់តែត្រូវបានជនគ្រប់រូបហ្វឹក ហាត់។
លោក Tran Van The នៅខ័ណ្ឌ Hai Ba Trung ហាណូយបានឲ្យ ដឹងថា៖

        “វិញ្ញាសានេះគឺល្អណាស់សម្រាប់ជនវ័យក្មេងផង និងសម្រាប់ជនចាស់ជរា
រក្សាការចងចាំផង។ ពេលហឹ្វកហាត់ត្រូវចងចាំការបោះជើងតាមចង្វាក់នីមួយៗ ហើយត្រូវស៊ីចង្វាក់ផង។ ទាំងអស់នេះគឺការហ្វឹកហាត់យ៉ាងស៊ីចង្វាក់ របស់រាង្គ កាយចាប់ពីការបោះជើងរហូតដល់ការដកដង្ហើមនិងការចង់ចាំ”។

        ទោះបីជាជ្រៀបចូលវៀតណាមមិនបានយូរប៉ុន្មាន ប៉ុន្តែវិញ្ញាសារាំកីឡា បាន
ឈានចូលជីវភាពរស់នៅដូចជាទំលាប់លេងកីឡាជាប្រចាំថ្ងៃរបស់ប្រជាជន គ្រប់
រូប។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាមិត្តអ្នកស្តាប់ពេញចិត្តចំពោះព័ត៌មាន ដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ បើមានចំណង់ចំណូលចិត្ត លោកអ្នកអាចនាំក្រុម
គ្រួសារហាត់វិញ្ញាសារាំកីឡានេះ ដើម្បីទទួលបានអត្ថផលប្រយោជន៍ដែលវិញ្ញាសា សិល្បៈនេះនាំមក។ យើងខ្ញុំសង្ឃឹមថា នឹងទទួលបានសំបុត្រមិត្តអ្នកស្តាប់ នៅ
អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហា ណូយឬ
email៖ vov5khmer@yahoo.com. vn។នាទីប្រអប់មិត្តអ្នកស្ដាប់របស់​យើង ខ្ញុំសូម
បញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ