កំណើតដីនិងទឹក

កំណើតដីនិងទឹក - ảnh 1
កំណើតដីនិងទឹក (vi.wikipedia.org)


        Vovworld-ក្រមវីរកថារឿងព្រេងដ៏ធំធេង ប្រមូលផ្ដុំ​នូវប្រព័ន្ធរឿងព្រេងអំពីការ
បង្កើតមេឃដីរបស់ជនរួមជាតិ Muong។ វណ្ណកម្មបាន​ប្រមូលផ្ដុំចំណុចវិសេស
វិសាលនៃប្រភេទអក្សរសាស្ត្រប្រជាប្រិយចំនួន២គឺរឿងព្រេងនិងវីរកថាប្រជាប្រិយ។
វីរកថាប្រសូត្រដីប្រសូត្រទឹកត្រូវបាននិទានដោយកំណាព្យឃ្លោងមានចង្វាក់ស្ដីពីការ
បង្កើតពិភពលោក តាំងពី​ពេលផែនដីមិនទាន់មានជីវិតរស់នៅដល់ពេលភូមិ Muong
ស្ថិរភាព។ វីរកថា​ស្ដីពីកំណើតដីនិងទឹកត្រូវបានគ្រូអារក្សសម្ដែងក្នុងពិធីបុណ្យសព
ឬពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិ Muong។ សាស្ត្រាចារ្ស Ngo Duc Thinh នាយក
មជ្ឈ​មណ្ឌល​ស្រាវជ្រាវនិងអភិរក្សវប្បធម៍ជំនឿវៀតណាមបានឲ្យដឹងថា៖

        “វីរកថាបាននិទានអំពីកំណើតដីនិងទឹក បកស្រាយប្រភពដើមនៃប្រទេសជាតិ
ភូមិឃុំមនុស្ស។ វីរកថាបាន​ឆ្លុះបញ្ចាំងដំនាក់កាលប្រវត្តិសាស្ត្រមួយរបស់ជនរួមជាតិ
Muong។ សំខាន់បំផុត​គឺការសម្ដែងវីរកថានេះក្នុងពិធីបុណ្យសជារបៀបជួយអ្នកស្លាប់
​ដឹង​អំពី​ប្រភពដើមនៃមនុស្ស មនុស្សបានប្រសូត្រពីកាលណាមករស់នៅយ៉ាងម៉េច
បញ្ជូន​ទៅឋានលើយ៉ាងម៉េច។ ហេតុនេះហើយគេបានហៅថាជាវីរកថារស់ មាន
​អត្ថន័យចំពោះជីវភាពមនុស្ស។”

        ជនរួមជាតិ Muong បានចាត់ទុកថា គ្មានទេវតាឬព្រះណាបានប្រសូត្រ​មេឃ​ដី
បានឡើយ គឺជាធម្មជាតិបានប្រសូត្រចេញមេឃដីប្រសូត្រចេញទឹក​ដែល​ទើបមាន
ទន្លេជ្រោះ។ ​ការប្រសូត្រនេះដ៏មហិមារប៉ុន្តែមិនទាន់មានមនុស្សឬ​សត្វ​អ្វីឡើយ។

        “នេះជាវីរកថាបន្តគ្នាពីមាត់មួយទៅមាត់មួយ។ ក្នុងនោះ គេរៀបរាប់អំពីកំណើត
នៃដើមឈើអាទិទេព។ នេះគឺជាដើមឈើពិសិដ្ឋ។ នេះ​ជា​ដើមឈើអាវកាសឆ្លុះបញ្ចាំង
ពិភពមនុស្សនិងមេឃដីនិងព្រឹត្តិការណ៍ជនរួម​ជាតិ Muong បានប្រសូត្រចេញយ៉ាង
ម៉េច។​ភាពស្រមើស្រមៃរបស់វីរកថាគឺ​សម្បូរ​បែបណាស់។ នេះជាវណ្ណកម្មបន្តពីមាត់
មួយទៅមាត់មួយ រាប់ទាំងរបៀប​សម្ដែង ហេតុនេះហើយគេនៅតែរក្សានិងធានាចរិត
លក្ខណៈឯកភាពរបស់​វីរកថា។”

        តាមដំណើរការអភិវឌ្ឍន៍នោះ វីរកថាប្រសូត្រដីប្រសូត្រទឹករបស់ជនរួម​ជាតិ
Muong បានមានច្បាប់ជាច្រើន។ សាស្ត្រាចារ្ស Ngo Duc Thinh បានឲ្យដឹង​ថែមទៀត
ថា៖

        “មានច្បាប់ជាច្រើន ច្បាប់ខ្លីបំផុតគឺ៨ពាន់ឃ្លានិងវែងបំផុតគឺ១៦ពាន់ឃ្លា យ៉ាង
​តិចបំផុតមានច្បាប់ចំនួន៧ដល់៨។ ច្បាប់នីមួយៗចំណុះទៅលើដំបន់​ផ្សេងៗ​គ្នានិង
ប្រពៃណីរបស់ប្រជាជន។ ជនរួមជាតិ Muong មោទនភាពអំពី​វីរកថា។ មានច្បាប់ជា
ច្រើននិទានអំពីប្រជាជន វណ្ណផ្សេងៗ។​ ក្រៅពី​តួនាទីរបស់ប្រជាជននៅមានតួនាទី
របស់វណ្ណផ្សេងៗទៀត។ ការបន្តត្រកូល​ពី​ជំនាន់មួយទៅជំនាន់មួយយ៉ាងម៉េច។”

        អាចនិយាយបានថាវីរកថាប្រសូត្រដីប្រសូត្រទឹកជាសំណង់វប្បធម៍ ក្នុង​នោះ
មានអក្សរសាស្ត្រប្រជាប្រិយ ទស្សនៈវិទ្យា ប្រវត្តិសាស្ត្រ ជនជាតិវិទ្យាផង។ ក្នុងវីរកថា
ប្រសូត្រដិប្រសូត្រទឹកអាចបានឃើញភាពវិសេសវិសាលដោយឡែកអត្តសញ្ញាណ
ដោយឡែកនៃសិល្បៈប្រជាប្រិយ។ របៀបចាប់អារម្មណ៍ របៀប​គិតគូររបស់ជនរួម
ជាតិដំបន់ព្រៃភ្នំមុននេះ បង្កើតឡើងនូវរបៀបនិយាយ​មាន​អត្តសញ្ញាណដោយឡែក។​
ប្រការនេះបានបង្ហាញសម្រស់ទាំងពីរគឺសម្រស់​បញ្ញានិងសម្រស់ព្រលឹងរបស់ជនរួម
ជាតិ Muong ក្នុងវីរកថាប្រសូត្រដីប្រសូត្រ​ទឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ