ខែរ៉ាម៉ាដានរបស់ប្រជាជនចាម

(VOVWORLD) - ជនជាតិចាមនៅខេត្ត An Giang បានប្រមូលផ្គុំគ្នារស់នៅតាមស្រុក An Phu  ស្រុក Tan Chau  និងស្រុក Phu Tan ដែលតែងតែមានខែដ៏ពិសិដ្ឋមួយ នោះគឺខែរ៉ាម៉ាដាន។ នេះគឺជាខែបួស ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកញ្ញា តាមប្រតិទិនអ៊ីស្លាម ដែលត្រូវនឹងពាក់កណ្ដាលខែឧសភានិងមិថុនាជារៀងរាល់ឆ្នាំ។
ខែរ៉ាម៉ាដានរបស់ប្រជាជនចាម - ảnh 1ជនជាតិចាមអនុវត្តន៍ខែរ៉ាម៉ាដាន  (រូបថត៖ baoangiang.com.vn)

ដូចទៅនឹងជនជាតិចាមនៅខេត្ត Binh Thuan នឹង ខេត្ត Ninh Thuan នោះ ក្នុងរយៈពេល ១ ឆ្នាំ ជនជាតិចាមនៅខេត្ត An Giang ក៏មានពិធីបុណ្យទានជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះមានបុណ្យរ៉ាម៉ាដាន ឬហៅថាខែហូបបួស ដោយបានប្រព្រឹត្តទៅនៅពាក់កណ្ដាលខែឧសភា ឬខែមិថុនា ជារៀងរាល់ឆ្នាំ ។

ចំពោះ ជនជាតិចាមនៅខេត្ត An Giang ខែរ៉ាម៉ាដានជាខែដ៏សំខាន់ និងពិសិដ្ឋសម្រាប់សហគមន៍ទាំងមូល។ នេះជាឱកាសសម្រាប់បងប្អូនជនរួមជាតិទាំងបុរស និងស្ត្រី ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ ធ្វើការពិនិត្យមើលខ្លួនឯងឡើងវិញនូវរាល់កំហុសឆ្គងទាំងថ្ងៃ ខែ ឆ្នាំ ដែលកន្លងហួស ទៅ ដើម្បីជំនះពុះពារនិងកែឥរិយាបទខុសឆ្គង។ មនុស្សម្នាក់ៗ ក្នុងអំឡុងខែនេះ ចាប់ពីព្រឹកព្រលឹម រហូតដល់ព្រលប់ត្រូវតែតមជាដាច់ខាតនូវការហូបចុកម្ហូបអាហារ ទឹក និង ជក់បារី (មិនអោយទឹកលិចដល់ត្រចៀកពេលងូតទឹក)  ហើយក៏មិនត្រូវសម្លាប់សត្វ ជាពិសេសគឺមិនឱ្យឈ្លោះប្រកែកគ្នា ដែលធ្វើឲ្យបែកបាក់សាមគ្គីភាព។  ក្នុងអំឡុងពេល អនុវត្តន៍ខែរ៉ាម៉ាដាននេះ គឺមិនអនុញ្ញាតឲ្យរៀបចំពិធីលេងកំសាន្ត និងច្រៀងឡើយ។

មុនពេលប្រព្រឹត្តិទៅខែរ៉ាម៉ាដាននោះ បងប្អូនប្រជាជនក្នុងភូមិបាន ជួបជុំគ្នាដើម្បីពិភាក្សាទិញនំផ្លែឈើឬសត្វគោ(ដោយសារអ្នកភូមិមិន បរិភោគសាច់ជ្រូក និងឆ្កែជាដាច់ខាត បានជា អ្នកភូមិមិនបានចិញ្ចឹមសត្វទាំងនេះឡើយ)។ នៅពេលបញ្ចប់បុណ្យរ៉ាម៉ាដាន អ្នកភូមិយកម្ហូបអាហារទាំងនេះ រៀបចំពិធីជប់លៀងយ៉ាងសប្បាយរីយរាយនៅតាមផ្ទះធំមួយ ឬនៅព្រះវិហារ ប៉ុន្តែអ្នកភូមិមិនផឹកស្រាបៀរឡើយ។យោងតាមលោក Mohamet ប្រជាពលរដ្ឋមួយរូប នៅភូមិ Chau Phong ទីរួមខេត្ត Tam Chay បានសំណេះសំណាលថា៖ “មុនពេលប្រារព្ធ បុណ្យរ៉ាម៉ាដាន គឺអ្នកភូមិត្រូវតមបរិភោគម្ហូបអាហារនាពេលថ្ងៃ ហើយបានបរិភោគតែពេលយប់ប៉ុណ្ណោះ។ ប្រការនេះត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៣០ ថ្ងៃ។ ក្នុងអំឡុងពេលនេះមនុស្សគ្រប់រូបបានត្រៀមម្ហូបអាហារដោយខ្លួនឯង ហើយត្រៀមរៀបចំសម្លៀកបំពាក់សម្រាប់កូនចៅ។ រហូតដល់ថ្ងៃទី ៣០ បន្ទាប់ពីបានធ្វើពិធីបុណ្យនៅព្រះវិហារ រួចរាល់មក គឺអ្នកភូមិនឹងទៅជូនពរសមាជិកគ្រួសារដូចជាជីដូន ជីតា ឪពុក ម្តាយ ហើយទៅលេងផ្ទះមិត្តភក្តិ និងអ្នកជិតខាង”

ក្នុងអំឡុងពេលរៀបចំពិធីបុណ្យនេះ អ្នកកាន់សាសនាអីស្លាមនឹងចំណាយពេលវេលា ដើម្បីទៅអធិស្ឋាននៅព្រះវិហារ បរិភោគម្ហូបអាហារតម និងចូលរួមសកម្មភាពសប្បុរសធម៌។ សហគមន៍ជនអីស្លាមតែងតែទៅសួរសុខទុក្ខគ្នា ហើយបរិភោគជុំគ្នានាពេលថ្ងៃលិច។ អាហារពេលយប់ពិតជាសំបូរទៅដោយអាហារសម្រន់ ដើម្បីធ្វើឱ្យរាងកាយមានស្ថេរភាព បន្ទាប់ពីការតមហូបចុក។ លោក Chale មេភូមិ Vung Xoai ឃុំ Chau Phong បានឲ្យដឹងថា៖ “ម្ហូបអាហារសំខាន់ក្នុងអាហារពេលល្ងាចនេះមាន ២ មុខគឺ ការី និង Ca Pua។ បុណ្យតេត (បុណ្យរ៉ាម៉ាដាន) របស់ជនរួមជាតិត្រូវបានហៅថាបុណ្យតេត Sa Chai។ ក្នុងអំឡុងពេលនេះ អ្នកភូមិទទួលអំណរពិធីបុណ្យក្នុងរយៈពេល ១ ខែ ហើយអញ្ជើញទៅបួងសួងនៅតាមវត្តអារ៉ាម សាកសួរសុខទុក្ខសាច់ញាតិ និងបរិភោគម្ហូបអាហារជុំគ្នា”

រ៉ាម៉ាដានគឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចាម ដូច្នេះក្នុងខែនេះ ប្រជាជនក៏ទទួលបានការយកចិត្តទុកដាក់ពី ពីសំណាក់អាជ្ញាធរផងដែរ។ លោក Huynh Thanh Duy កម្មាភិបាលវប្បធម៌ឃុំ Chau Phong បានឲ្យដឹងថា៖ “ខែរ៉ាម៉ាដានរបស់សហគមន៍ជនជាតិចាមគឺជាខែមានពិធីបុណ្យដ៏វិសេស វិសាលរបស់ជនជាតិ។ អាជ្ញាធរមូលដ្ឋានបានផ្ដោតការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅខាងវប្បធម៌ ស្មារតីរបស់ សហគមន៍ជនជាតិចាម។ តាមរយៈគណៈកម្មាធិការតំណាងនៃក្រុមជនជាតិចាម យើងខ្ញុំជូនពរបងប្អូនទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីយរាយ។ ក្រៅពីនេះក្មេងៗក៏បានចូលរួមសកម្មភាពសម្អាត តុបតែងផ្ទះសម្បែង និងភូមិស្រុក ដើម្បីទទួលបុណ្យតេតប្រពៃណីរបស់ជនជាតិផងដែរ”

សកម្មភាពបន្ទាប់ពីខែពិសិដ្ឋរ៉ាម៉ាដាន ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលាតាមប្រតិទិនអីស្លាម។ នេះក៏ជាពេលវេលាណត់ជួបជាប្រពៃណីរបស់សមាជិកសហគមន៍ចាម ដែលកាន់សាសនាអីស្លាម។ មនុស្សគ្រប់រូប ដែលបានធ្វើការនៅឆ្ងាយផ្ទះសុទ្ធតែបានវិលត្រឡប់មកផ្ទះវិញ ដើម្បី ជួបជុំគ្រួសារ ទៅលេងសាច់ញាតិនិងអ្នកជិតខាង។ ជនជាតិចាមនៅខេត្ត An Giang បានចាត់ទុកថា នេះគឺជាថ្ងៃដែលសប្បាយរីករាយបំផុត គ្រួសារគ្រប់ៗគ្នាសុទ្ធតែបានត្រៀមរៀបចំម្ហូបអាហារដ៏វិសេសវិសាល ដើម្បីទទួលភ្ញៀវ ហើយហៅថានេះគឺជាបុណ្យតេត Roya ពោលគឺសប្បាយរីយរាយដូចនឹងពេលវេលា ដែលជនជាតិវៀតណាមទទួលអំណរបុណ្យតេតប្រពៃណីអញ្ចឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ