ចំរៀងប្រជាប្រិយនិងការរក្សាអភិរក្សចំរៀងប្រជាប្រិយរបស់ជនជាតិ San Chi

(VOVworld)-ក៏ដូចជាជនជាតិដទៃដែលរស់នៅលើទឹកដីរាងអក្សរ“S” នេះគឺពីខេត្ត
Ha Giang ភាគខាងជើងរហូតទៅដល់ខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាម
ជនជាតិ San Chi មានឃ្លាំងវប្បធម៌ប្រជាប្រិយពិសេសនិងពហុបែប។ ក្នុងនោះចំរៀង
ប្រជាប្រិយរបស់ជនជាតិ San Chi មានតម្លៃពិសេសដោយឡែក ត្រូវបាន​ប្រដូចដូច
ជាប្រភពវប្បធម៌ ចិញ្ចឹមនិងពូនជ្រុំស្មារតីរបស់ជនជាតិ San Chi តាំងពីចាប់កំណើត
រហូតដល់ពេលលាចាកលោក។ នាបច្ចុប្បន្ន ទោះបីជាមានផលប៉ះពាល់និងការជះ
ឥទ្ធិពលនៃទម្រង់វប្បធម៌ទំនើបក៏ដោយ ប៉ុន្តែចំរៀងប្រជាប្រិយរបស់ជនជាតិ San
Chi នៅតែត្រូវបានអភិរក្សនិងមានកម្លាំងរស់ រីករាលដាលក្នុងជីវភាពរស់នៅប្រចាំ
ថ្ងៃផងដែរ។

        យោងតាមបណ្តាអ្នកស្រាវជ្រាវប្បធម៌ប្រជាប្រិយថា ចំរៀងប្រជាប្រិយ San Chi
“Cnắng cọô” ជាប្រភេទសិល្បៈសម្តែងប្រជាប្រិយដែលមានប្រវត្តិសាស្ត្រតាំង ពីយូ
យារណាស់មកហើយរបស់ជនជាតិ San Chi។ នេះជារបៀបចម្រៀងដែល ប្រុសស្រី
ច្រៀងឆ្លើយឆ្លងគ្នា ដូចជាចំរៀង Quan ho របស់ជនជាតិ Kinh និងរបាំsli របស់ជន
ជាតិ Tay, Nung ដូច្នេះដែរ។ គ្មាន​ឯកសារណាបញ្ជាក់ថា ចំរៀងប្រជាប្រិយ San Chi មានពីពេលណាមក ប៉ុន្តែដឹងត្រឹមតែថា ចំរៀងប្រជាប្រិយ San Chi ត្រូវ បាន ជន
ជាតិ San Chi បង្រៀននិងរក្សាពីជំនាន់មួយទៅជំនាន់មួយ។ មាន មោទនភាពអំពី
ចង្វាក់ប្រជាប្រិយរបស់ជនជាតិខ្លួន លោក Tran Van Thuy សិល្បករជនជាតិ San
Chi នៅឃុំ Kien Lao ស្រុក Luc Ngan ខេត្ត Bac Giang បានឲ្យដឹងថា៖

        “ខ្លឹមសារនៃចំរៀងជនជាតិ San Chi ភាគច្រើនគឺច្រៀងអំណរបុណ្យអាពារ
ហ៍ពិពារហ៍ ច្រៀងស្រឡាញ់គ្នា អំណរចំរើនជន្មាយុឬចំរៀងអំណរសាទរគ្រួសារ ដែលទទួលកូនប្រសារស្រីថ្មីជាដើម​។ មានចម្រៀងសម្រាប់ថ្ងៃ សម្រាប់ពេល
យប់ និងសម្រាប់ពេលអំណរពិធីបុណ្យអាពារហ៍ពិពារហ៍ផងដែរ”។

        តាមការធ្វើស្ថិតិរបស់អ្នកស្រាវជ្រាវនានា ជនជាតិ San Chi នៅរក្សាបាន
ចំនួន ៣០០ដល់៥០០បទចំរៀងសរសេរដោយភាសា Han ដែលជាប្រភេទចំរៀង
សម្រាប់ច្រៀងពេលថ្ងៃ  ចំនួនបទចំរៀងពី៧០០ដល់១០០សម្រាប់ច្រៀងពេល យប់និងបទចំរៀងសម្រាប់អំណរបុណ្យអាពារហ៍ពិពារហ៍មានជាង១០០បទ។

ចំរៀងប្រជាប្រិយនិងការរក្សាអភិរក្សចំរៀងប្រជាប្រិយរបស់ជនជាតិ San Chi - ảnh 1
ជនជាតិ San Chi

        ចំរៀងប្រជាប្រិយ San Chi មិនត្រឹមតែបានផ្សព្វផ្សាយទូទៅនៅក្នុងជំនាន់
យុវជនប៉ុណ្ណោះទេ ថែមទាំងមជ្ឈឹមវ័យនិងមនុស្សចាស់ក៏មានការជក់ ចិត្តនឹង
ប្រភេទចំរៀងនេះដែរ ដោយសារនេះជាមធ្យោបាយសម្រាប់ពួកគេផ្ញើរផ្តាំ មនោសញ្ជេតនានិងបំណងប្រាថ្នារបស់ខ្លួន។ នាឆ្នាំ២០១២ ចំរៀងប្រជាប្រិយ 
San Chi ត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមដាក់បញ្ចូនចូល
ក្នុង បញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។ លោក Ly Hong Vien ប្រធានគណៈ កម្មការរណសិរ្សមាតុភូមិ Ho ស្រុក Kien Lao បានឲ្យដឹងថា៖

        “ចំរៀងប្រជាប្រិយ San Chi ត្រូវបានរដ្ឋទទួលស្គាល់ថាជាបេតិកភ័ណ្ឌអរូបី
ថ្នាក់ជាតិ ពោលគឺយើងខ្ញុំបានរក្សាអត្តសញ្ញាណជាតិយ៉ាងល្អ។ រណសិរ្សមាតុភូមិ ក៏បានផ្សព្វផ្សាយឲ្យគ្រប់សមូហភាពនិងប្រជាជនគ្រប់ស្រទាប់ឲ្យរក្សា អត្តសញ្ញាណ
ជាតិនេះ​ដើម្បីកូនចៅជំនាន់ក្រោយៗ អ្នកណាៗក៏ចេះច្រៀងចម្រៀង San Chi  ដែរ”។

       ដោយយល់ច្បាស់នូវតម្លៃនិងអត្តសញ្ញាណនៃចំរៀងប្រជាប្រិយរបស់ជនជាតិ
ខ្លួន លោក Tran Van Thuy បានឲ្យដឹងថា តាំងពីឆ្នាំ១៩៨២ រហូតមកដល់ បច្ចុប្បន្ន លោកបានទៅសម្តែងនិងឧទ្ទេសនាមចំរៀងប្រប្រិយ San Chi នៅទី កន្លែងជាច្រើន
ពីភាគខាងជើងដល់ភាគខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានបើកថ្នាក់
បង្រៀនច្រៀងប្រជាប្រិយឥតកិតថ្លៃសម្រាប់យុវជនក្នុងភូមិ ដោយ ក្តីសង្ឃឹថា ជំ
នាន់ក្រោយៗមានមនសិការនិងអភិរក្សនូវចំរៀងប្រជាប្រិយ San Chi។ លោក Thuy បានចែករំលែកថា៖

        “ខ្ញុំបានទៅទស្សនាជាច្រើនកន្លែងហើយឃើញថា ជនជាតិដទៃច្រៀងពិរោះ
ណាស់ ដូច្នេះខ្ញុំក៏មានបំណងពងឹ្រងនិងពង្រីកចំរៀងប្រប្រិយរបស់ជនជាតិខ្លួន។
ប្រសិនបើ អ្នកណាមានការយកចិត្តទុកដាក់ទៅលើចំរៀងប្រជាប្រិយនេះ ខ្ញុំនឹង​បង្រៀងដោយឥតកិតថ្លៃ ដោយគោលបំណងថា ជំនាន់ក្រោយនេះអាចទៅជួប ប្រាស្រ័យទាក់ទងជាមួយជនជាតិដទៃ”។

        ចំរៀងប្រជាប្រិយជាលក្ខណៈវប្បធម៌ពហុបែបនិងគួរឲ្យទាក់ទាញ ដែលបាន បង្កើតឡើងតាមរយៈការធ្វើពលកម្ម និងរបៀបរស់នៅរបស់ជនជាតិ San Chi ជា
ច្រើនជំនាន់។ ក្នុងជីវភាពរស់នៅខាងវប្បធម៌ស្មារតី ចំរៀងប្រប្រិយជាប្រភព កម្លាំង
ដ៍ធំធេងរបស់សហគមន៍ជន San Chi ។ លោក Tran Van Thuy ក៏ដូចជា ជនជាតិ
San Chi ជាច្រើននាក់ទៀតជានិច្ចកាលបានជឿជាក់ទៅលើប្រភពវប្ប ធម៌របស់
ជនជាតិខ្លួនគឺ “ជន San Chi នៅ មានគឺចំរៀងប្រជាប្រិយក៏នៅគងវង្សដែរនោះគឺជំ នឿជឿជាក់របស់ជនជាតិមួយជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ