ជនជាតិ Bo Y រក្សាអត្តសញ្ញាណវប្បធម៍

ជនជាតិ Bo Y រក្សាអត្តសញ្ញាណវប្បធម៍ - ảnh 1
ជនជាតិ Bo Y រក្សាអត្តសញ្ញាណវប្បធម៍


        Vovworld-ជនជាតិ Bo Y ស្នាក់នៅដំបន់ព្រៃភ្នំខ្ពស់ក្នុងផ្ទះ៣ល្វែងមានដំបូល​
មានរាងការ៉េចំនួន២នៅខាងមុខជាសំយាបផ្ទះដែលបានសាងសង់ដោយវត្ថុធាតុ
ដើមរឹងមាំដូចជាឈើព្រៃឬឬស្សីដំបូលប្រក់ស្មៅឬក្បឿង។ ផ្ទះមានទ្វារទ្រូងមួយ
ចូលទៅ​ល្បែងកណ្ដាល ទ្វារតូចមួយទៀតនៅម្ខាងដើម្បីចូលល្វែងចង្ក្រាននិងបង្អួច
២។ ​លោក Ngu Khoi Phuong អ្នកជំនាញការស្រាវជ្រាវអំពីវប្បធម៍ជនជាតិ Bo Y បាន
ឲ្យដឹងថា៖

        “គោលការណ៍នៅពេលសង់ផ្ទះគឺល្វែងទទឹងគឺបណ្ដោយត្រូវជាលេខរាយ ជា
លេខរាយដែររាប់ទាំង​កំពស់នៃសសរ។​ គេនិយមសង់ផ្ទះ២ជាន់ ជាន់ទាបដើម្បី
មនុស្សស្នាក់នៅ ឡៅតឿ​ដើម្បី​ផ្ទុកស្បៀងអាហារ។​ លើតុសក្ការៈបូជាមិនបានរៀប
បន្ទះក្ដារបិទជាប់​ឡើយ។”

        ចំពោះជនរួមជាតិ Bo y នោះ ទំនៀមទំលាប់រៀបអាពាហ៍-ពិពាហ៍ដោយមាន​ពិធី
ការពោពេញទៅដោយអត្តសញ្ញាណវប្បធម៍របស់ជនជាតិជានិច្ចកាលបាន​គោរពនិង
រក្សាដល់បច្ចុប្បន្ន។ មុននេះជនជាតិ Bo Y មានទំលាប់រៀបការអ្នកក្នុង​ជនជាតិដូចគ្នា។​
ក្រោយនេះទម្លាប់នេះបានលុបចោលកំលោះក្រមុំបានជ្រើសរើសប្តី​ប្រពន្ធនៅជនជាតិ
ផ្សេងៗដោយសេរី។ ពិធីរៀបអាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Bo Y បានដំណើរការ
តាមជំហានចំនួន៣។ លោក Ngu Khoi Phuong បានឲ្យដឹង​ថា៖

        “ដំបូងបង្អស់គ្រួសារកូនកំលោះត្រូវជ្រើសរើសនារី២នាក់ឧស្សាហ៍ព្យាយាម​មាន
កូនចៅពេញលេញមកគ្រួសារកូនក្រមុំសួរគេយល់ព្រមឲ្យកូនស្រីរៀបការដែរឬទេ។
ប្រសិនបើគ្រួសារកូនក្រមុំយល់ព្រមគឺគ្រួសារកូនកំលោះនឹងពឹងបុរស២​នាក់​ធ្វើជាមេ
អណ្ដើតមកនិយាយស្ដីនិងទទួលការទាយជំនូនរបស់គ្រួសារកូន​ក្រមុំ។ បន្ទាប់នោះ
គ្រួសារកូនកំលោះនឹងត្រៀមរៀបចំនិងមកគ្រួសារកូនក្រមុំ​រាយការណ៍ថ្ងៃអាពាហ៍-
ពិពាហ៍។”

        ចំពោះជនជាតិ Bo y នោះ តួនាទីរបស់មេអណ្ដើតត្រូវបានគោរពរាប់ងាន។​នោះជា
អ្នកមានគិត្យានុភាពយល់ដឹងពិធីការចេះឆ្លើយឆ្លងដោយចង្វាក់ចម្រៀង។

        “ក្នុងទិវាអាពាហ៍-ពិពាហ៍ យកជំនូនទៅគ្រួសារកូនក្រមុំរួមជាមួយសត្វជ្រូក១​ក្បាល
ដើម្បីគ្រួសារកូនក្រមុំទទួលភ្ញៀវ។ ពេលមកដល់គ្រួសារកូនក្រមុំ គេយក​កៅអីមួយដាក់
នៅមុខផ្ទះដាក់ស្រា៤ចាន។ ពេលនោះគ្រួសារកូនក្រមុំនឹង​សំណូមពរ​មេអន្ដើតត្រូវច្រៀង
ក្នុងគ្រួសារច្រៀងសួរប្រការអ្វីគឺក្រុមខាងកូន​កំលោះ​ត្រូវច្រៀងឆ្លើយឆ្លងបាន អ្នកណា
ច្រៀងមិនបានគឺត្រូវផឹកស្រា៤ចាន់ឲ្យ​អស់​ទើប​បានចូលផ្តះ។”

        សម្លៀកបំពាក់របស់ជនរួមជាតិ Bo Y មានប្រភេទនិងក្បូរក្បាច់វិចិត្រសិល្បៈ​ដោយ
ឡែក។​បុរសបានស្លៀកពាក់អាវករដេរជាយ អាវខ្លី៤ផ្ទាំង ខោជ្រលក់ព័ណ៌​ធ្លាយដោយ
ក្រណាត់ត្បាញដោយខ្លួនឯង។ នារី Bo Y សក់វែងចង់ជុំវិញក្បាល​ឬ​ពាក់កន្សែងមានតុប
តែងក្បូរក្បាច់លើក្បាល។ នារី Bo Y ស្លៀកពាក់អាវខ្លី៥ផ្ទាំង។​ អ្នកស្រី​Chu Thi Dung ជន
ជាតិ Bo Y បានឲ្យដឹងថា លើដៃអាវរបស់នារី Bo Y ជា​និច្ចកាលមានរូបស្គរសំរិទ្ធរបស់
ប្រជាជាតិវៀតណាមដែលបានពុម្ភដោយវិធានការបុរាណមិនត្រូវលាយបាត់ពេលបោក។

        “រូបស្គរត្រូវបានពុម្ភមុនបង្អស់លើអាវនិងត្រូវបិទជិតដើម្បីលេចព័ណ៌។ លើ​សំពត
បានត្បាញក្បូរក្បាច់។ សម្លៀកបំពាក់នោះបានស្លៀកពាក់ពេលអាពាហ៍-ពិពាហ៍បុណ្យ
សព។ ដេរអស់រយៈពេលជិត១ឆ្នាំទើបរួចរាល់សម្លៀកបំពាក់១​ស្រាប់​ដោយសារវត្ថុធាតុ
ដើមត្រូវបានជ្រើសរើសដ៏ម៉ត់ចត់។”

        ដើម្បីរក្សាអត្តសញ្ញាណដោយឡែករបស់ជនជាតិ Bo Y ខេត្ត Ha Giang បាន​មាន
គំរោងការណ៍ស្រាវជ្រៅសម្រាំងអំពីវប្បធម៍ប្រពៃណីរបស់ជនរួមជាតិ Bo Y។ ទន្ទឹមនឹង
នោះជនចាស់ជរា Bo Y ក៏បើកថ្នាក់រៀនអប់រំប្រពៃណី ចំណុច​វប្បធម៍​ល្អប្រសើររបស់
ជនជាតិសំរាប់យុវជនកុមារជំទង់ នេះនឹងជាជំនាន់រក្សានិង​ពង្រីកអត្តសញ្ញាណវប្បធម៍
ជនជាតិ Bo Y នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ