ជនជាតិ Pu Peo អភិរក្សសម្លៀកបំពាក់ដើម្បីរក្សាផ្នែកវប្បធម៍ប្រពៃណី

ជនជាតិ Pu Peo អភិរក្សសម្លៀកបំពាក់ដើម្បីរក្សាផ្នែកវប្បធម៍ប្រពៃណី - ảnh 1
ជនជាតិ Pu Peo អភិរក្សសម្លៀកបំពាក់ដើម្បីរក្សាផ្នែកវប្បធម៍ប្រពៃណី (VOV)


        Vovworld-បើប្រៀបនឹងជនជាតិផ្សេងៗនៅដំបន់ព្រៃភ្នំនៅភាគខាងជើង
វៀតណាម សម្លៀកបំពាក់របស់ជនជាតិ Pu Peo គឺសាមញ្ញប៉ុន្តែក៏វិសេសវិសាល
ដែរ។ បុរស Pu Peo ស្លៀកពាក់ខោអាវព័ណ៌ខៀវចាស់ ខណៈដែលនារីបានស្លៀក
ពាក់អាវពីរ ដោយអាវនៅខាងក្រៅគ្មានឡេវអាវសំរាប់បិទបាំងទ្រូងឡើយ។ អាវ
ក្នុងមានឡេវអាវនៅក្លៀកខាងស្ដាំ។ ជនជាតិ Pu Peo មិនប៉ាក់លើសម្លៀកបំពាក់
ឡើយហើយច្រើនតុបតែងក្បូរក្បាច់ដោយក្រណាត់​ព័ណ៌ខៀវ ក្រហម ស លឿង
ជាដើម។ ក្រណាត់ត្រូវបានដេរដោយម៉ត់ចត់​ដោយបង្កើត​ឡើងនូវក្បូរក្បាច់រូបសិរ
មាន់ព្រះអាទិត្យបង្ហាញនូវទស្សនាទានរួមអំពីជំនឿរបស់ជនជាតិខ្លួន។ លោកស្រី
Trang Thi Mai ជនជាតិ Pu Peo បានឲ្យដឹងថា៖

        “សម្លៀកបំពាក់របស់ជនជាតិ Pu Peo សាមញ្ញប៉ុន្តែបានធ្វើយ៉ាងម៉ត់ចត់។
ពិបាកបំផុតគឺដេរជាយសំពត។​សំពតនិងអាវអៀមសាមញ្ញជាង។ សម្លៀកបំពាក់​
របស់បុរសមុននេះច្រើនស្លៀកពាក់អាវដៃវែងធ្វើពីសូត្រប៉ុន្តែឥឡូវនេះស្លៀកពាក់
តាម​ជនជាតិផ្សេងៗគឺខោព័ណ៌ខ្មៅអាវ Tapu។”

        នារី Pu Peo បានស្លៀកពាក់អាវវែងខ្មៅ នៅខាងក្រៅមានអាវអៀម ការ​តុប
តែងលើសម្លៀកបំពាក់ភាគច្រើនគឺក្រណាត់ចំរុះព័ណ៌ផ្សំគ្នា។ លោកស្រី Cung Thi
Xuan នៅភូមិ Pho moi ទីរួមខេត្ត Pho Bang ស្រុក Dong Van ខេត្ត Ha Giang បានឲ្យដឹង
ថា៖

        “សម្លៀកបំពាក់សាមញ្ញរបស់ជនជាតិ Pu Peo មានសំពត់ចំនួន២ អាវមួយ អាវ
អៀមព័ណ៌ខៀវចំនួន២ ក្រាសសិតសក់និងកន្សែងបួនជ្រុងចំនួន២។ ក្រៅពី​សំពត់
នោះ នារី Pu Peo នៅមានអាវអៀមចំនួន២ព័ណ៌ក្រហមនិងព័ណ៌ខៀវ។ សំពត់ព័ណ៌
ខ្មៅ ជាយសំពត់បានដេរក្រណាត់តូចៗ។ ក្បូរក្បាចតូចៗត្រូវបាន​ប៉ាក់​ឬដេរមក មិន
ត្បាញ់ដូចជាជនជាតិផ្សេងៗឡើយ។”

        ព័ណ៌គោលនៃសម្លៀកបំពាក់និងក្បូរក្បាច់របស់ជនរួមជាតិ Pu Peo គឺព័ណ៌​ក្រហម
ព័ណ៌ខៀវ។ តាមទស្សនាទានរបស់ជនរួមជាតិនោះ ព័ណ៌ក្រហមនិមិត្តរូប​ឲ្យបុរស
និមិត្តរូបឲ្យការគោរពរាប់ងានរបស់នារី Pu Peo សំរាប់អ្នកស្នូលក្នុង​គ្រួសារ។ ខណៈ
ពេលដេរសម្លៀកបំពាក់នោះ ព័ណ៌ក្រហមបានអាទិភាពដេរមុន ខណៈដែលព័ណ៌
ខៀវនិមិត្តរូបឲ្យនារីក្នុងគ្រួសារ។ អ្នកស្រី Luc Thi Hue ភូមិ Pho Moi ទីរួមខេត្ត Pho Bang
ស្រុក Dong Van ខេត្ត Ha Giang បានចែករំលែកថា៖

        “ការពិបាកបំផុតក្នុងពេលដេររបស់ជនជាតិ Pu Peo គឺដេរជាយសំពតនិង​ក្បូរក្បាច់
នៅដៃសំពតពីព្រោះជាយសំពតលំអិតដោយសារបានដែរដោយខ្លួនឯងទាំងស្រុង។
ក្បូរក្បាច់តូចៗពិបាកដេរនិងចំណាយពេលវេលាជាច្រើន។”

        នាបច្ចុប្បន្ន ជនចាស់ជរាជនជាតិ Pu Peo បានស្លៀកពាក់ខោអាវខ្មៅ​ដូចជា​បុរស
​នៃ​ជនជាតិផ្សេងៗក្នុងដំបន់។ ប៉ុន្តែភាពវិសេសវិសាលខាងវប្បធម៍របស់​ជនជាតិ Pu Peo
ជាសារវន្តបានរក្សានៅសម្លៀកបំពាក់របស់នារី។​ បណ្ដាក្រមុំ Pu Peo បានចង​សក់​​នៅ
ជុំវិញក្បាល នៅខាងក្រៅមានកន្សែងព័ណ៌ស្វាយ។​ នារីបាន​ចងសក់នៅខាង​មុខ​និង
ពាក់ក្រាសសឹកសក់ឈើនៅខាងលើ។ របៀបចងសក់និង​ពាក់ក្រាសសឹកសក់​ឈើ​ក៏​ជា
​ភាពវិសេសវិសាលវប្បធម៍របស់ជនជាតិ Pu Peo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ