ជនរួមជាតិ Dao Khau

ជនរួមជាតិ Dao Khau - ảnh 1
ជនរួមជាតិ Dao Khau រស់នៅប្រមូលផ្ដុំនៅខេត្ត Lai Chau ភាគខាងជើងវៀតណាម (dulichvn.org.vn)

        Vovworld-ជនរួមជាតិ Dao Khau រស់នៅប្រមូលផ្ដុំនៅខេត្ត Lai Chau ភាគខាង
ជើងវៀតណាមជាពិសេសគឺដំបន់ Sin Ho ឃុំ Ta Phin, Phang So Lin, Ta Ngao, Lang
Mo, Huoi Luong ស្រុក Sin Ho។ ស្ដីពីប្រភពដើមនៃឈ្មោះជនជាតិ Dao Khau លោក
ស្រី Tan Mi Van នៅឃុំ Ta Phin បានបក់ស្រាយថា៖

        “ជនរួមជាតិ Dao យើងមុននេះគ្មានអ្នកណាធ្វើតម្បាញធ្វើអំបោះឡើយ។​ មាន
តែ​ជនរួមជាតិ Lan Ten, Thai, Lu ធ្វើតែប៉ុណ្ណោះ យើងទិញមកប៉ាក់។ មិនចេះត្បាញ
ត្រឹមតែ​ចេះ​ដេរខោអាវដោយហេតុនេះគេហៅថា Dao Khau។”

        ប៉ុន្តែតាមការស្រាវជ្រាវរបស់បណ្ឌិត Vi Van An ប្រធានការិយាល័យស្រាវ​ជ្រាវ​និងសម្រាំងដំបន់អាស៊ី-អាគ្នេយ៍ ចំណុះសារៈមន្ទីជនជាតិវិទ្យាវៀតណាមថា Dao
Khau ត្រឹមតែជាឈ្មោះរបស់ជនរួមជាតិ Dao នៅដំបន់ Sin Ho តែប៉ុណ្ណោះទេ។​ ជាក់
ស្ដែងគឺ ជនជាតិនេះចំណុះក្រុម Dao Do។

        “គេបក់ស្រាយថាជនរួមជាតិ Dao នៅទីនេះគឺដេររាល់ថ្ងៃ។ បណ្ដាអ្នកជនជាតិ
វិទ្យារៀបជនជាតិ Dao Khau ក្នុងក្រុម Dao Do។ អាវរបស់នារីមាន​រូបផ្កា​ក្រហមនៅ
ជាយករ។ ប៉ុន្តែពេលទទួលក្រុមខ្លួនឯង គេមិនទទួលស្គាល់ជា Dao Do ទេ បែជា​ទទួលស្គាល់ថាខ្លួនជាជនជាតិ Dao Khau។”

        ស្រុក Sin Ho ខេត្ត Lai Chau ជាកន្លែងមានជនជាតិ Dao រស់នៅច្រើន​បំផុត
ពិសេសគឺក្រុម​ Dao Khau។ Sin Ho តាមភាសាដំបន់មានន័យថា ជា​កន្លែង​មាន
ជ្រោះជាច្រើន។ ក្នុង១ថ្ងៃ Sin Ho មានអាកាសធាតុគ្រប់៤រដូវ កំដៅ​ធម្យមក្នុងឆ្នាំពី
២០ដល់២២អង្សារ C។ លក្ខណៈអាកាសធាតុនោះបានកំណត់​របៀប វត្ថុធាតុធ្វើផ្ទះ
របស់ជនជាតិ Dao Khau។​បណ្ឌិត Vi Van An បានឲ្យ​ដឹង​ថា៖

        “មុននេះគេធ្វើផ្ទះដោយដើមឈើ ឬស្សីនិងដំបូលប្រក់ស្បូវ។ ផ្ទះទាបមិន​សូវ
មានច្រើនបង្អួចឡើយ។ ឥឡូវនេះ គេសាងសង់ដោយ​ឥដ្ឋប្រក់ filbrociment រឺប្រក់
ក្បឿង។ តុសក្ការបូជាដាក់នៅល្វែង​កណ្ដាល។”

        ក្នុងពេលដែលក្រុម​ជនរួមជាតិ Dao ដាំពោត​នោះ ជនរួមជាតិ Dao Khau ភាគ
ច្រើនដាំស្រូវ​ទឹក។ គេចិញ្ចឹមសត្វពាហនៈភាគច្រើនគឺគោក្របី ពិសេសគឺចិញ្ចឹម
ហ្វួងសត្វពពែរ។

        សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Dao Khau ច្រើនប្រើពណ៌ធ្លះ។ នារី
ជនជាតិ Dao ស្លៀកពាក់អាវវែង ជាយអាវបានបទឡើងវិញនិងមានខ្សែ​ក្រវាត់។
នារីជនជាតិ Dao Khau ពាក់កន្សែងខ្មៅលើក្បាល។ ​កន្សែងជា​ក្រណាត់​វែងមាន
ទទឹងពី២៥ដល់៣០ cm។

        ជីវភាពរស់នៅរបស់ជនរួមជាតិ Dao Khau បានធ្វើសមាហរណកម្មជាមួយ​ការ​​អភិវឌ្ឍន៍របស់សង្គម បច្ចេកទេសកសិកម្មជឿនលឿនត្រូវបានជនរួមជាតិ Dao
Khau អនុវត្តក្នុងការដាំដុះចិញ្ចឹមសត្វពាហនៈ។​ ប៉ុន្តែពេលមកស្រុកកំណើតម្ដងៗ បងប្អូននារីនៅតែនិយមបាក់សម្លៀកបំពាក់នៅមុខផ្ទះប្រពៃណី។ រូបភាពនោះបាន​បញ្ជាក់ភាពវិសេសវិសាលខាងជីវភាពរស់នៅក្នុងខឿនវប្បធម៍ប្រពៃណីរបស់​ជន
រួមជាតិ Dao និយាយរួមនិងជនជាតិ Dao Khau និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ